Fitch Ratings sees economic growth in Apac remaining strong in 2024, especially emerging markets

Economic growth in the Asia-Pacific (Apac) will generally remain strong in 2024, especially in emerging markets (EMs), supporting sector outlooks across the region, said Fitch Ratings.

The ratings agency said it expects real gross domestic product (GDP) to expand by, or above, 5% in India, Indonesia, Philippines and Vietnam while China’s performance will still be strong by most other countries’ standards.

“Headwinds from slower Chinese growth, weak global demand and higher interest burden following the rise in interest rates over 2022 to 2023 will weigh on the performance for many sectors, but the bulk of our Apac sector outlooks for 2024 remain neutral,” it said in a statement on Wednesday.

Fitch Ratings sees diverging prospects for EM and developed market (DM) banking sectors.

The growth in Apac EMs, it said, should buoy loan demand and limit the potential adverse effects on asset quality from interest rates, which it believes have largely peaked across the region.

“The peaking of the rate cycle will affect Apac DM banking sectors more than those in EMs. We expect net interest margins (NIMs) and non-performing loan ratios to come under pressure in DMs in 2024, but the degree of weakening will generally be modest,” it added.

It also pointed out that slower economic growth, lower rates and the government’s adapting policy response will add to headwinds faced by several sectors in China, reflected in several deteriorating outlooks, notably for property developers and banks.

“Our outlooks for the Australian and New Zealand banking sectors and structured finance sectors remain deteriorating for 2024.

Our expectation is that the worsening in asset quality following higher interest rates will be most marked in these markets, being felt more in the first half of 2024 (1H2024) than 2H2024,” it said.

The ratings agency also noted that Sino-US tensions have eased recently, but expects relations to remain challenging, which will lead companies to pursue further supply-chain diversification to limit exposure to geopolitical risks.

“These trends could be a significant factor for outlooks in several sectors, particularly industrial and technology, and may also influence investment and growth prospects for some sovereigns such as Singapore, South Korea, Thailand and Vietnam,” it
said.

Fitch sees debt ratios rising in 2024 for about half of the Fitch-rated Apac sovereigns, due to high borrowing costs and mostly modest fiscal deficit reduction plans, despite solid economic growth rates. Source: The edge malaysia

ទីភ្នាក់ងារFitch Ratingsវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងបន្តមានភាពរឹងមាំក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារ Fitch Ratings បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) ជាទូទៅនឹងនៅតែមានភាពរឹងមាំ ក្នុងឆ្នាំ២០២៤នេះ ជាពិសេសនៅក្នុងប្រទេស ឬទីផ្សារដែលកំពុងរីកចម្រើន (EMs)។

ទីភ្នាក់ងារវាយតម្លៃខាងលើបានរំពឹងថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម នឹងកើនឡើង៥% ឬលើសពី៥%  ខណៈសេដ្ឋកិច្ចរបស់ប្រទេសចិននឹងនៅតែមានភាពរឹងមាំ បើគិតតាមស្តង់ដាររបស់ប្រទេសដទៃទៀត។

ជាមួយគ្នានេះ ទីភ្នាក់ងារ Fitch Ratings បានបង្ហាញការរំពឹងទុកខុសគ្នា សម្រាប់វិស័យធនាគារ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន(EM) និងទីផ្សារអភិវឌ្ឍន៍ (DM)។ទីភ្នាក់ងារ Fitch Ratings បានបន្តថា កំណើនសេដ្ឋកិច្ចនៅប្រទេស ឬទីផ្សារដែលកំពុងរីកចម្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជំរុញតម្រូវការប្រាក់កម្ចី និងកំណត់ផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានពីការដំឡើងអត្រាការប្រាក់ មកលើគុណភាពទ្រព្យសកម្ម។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់ នឹងជះផលប៉ះពាល់ដល់វិស័យធនាគារ របស់ប្រទេសអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខ្លាំងជាងនៅក្នុងប្រទេសដែលកំពុងរីកចម្រើន។  Fitch Ratings រំពឹងថា អនុបាតប្រាក់កម្ចីដែលមិនដំណើរការរបស់ទីផ្សារ ឬប្រទេសអភិវឌ្ឍន៍នឹងរងសម្ពាធក្នុងឆ្នាំ២០២៤នេះ។

ទីភ្នាក់ងារវាយតម្លៃក៏បានកត់សម្គាល់ផងដែរថា ភាពតានតឹងរវាងចិន និងអាមេរិកបានធូរស្រាលនាពេលថ្មីៗនេះ ប៉ុន្តែទីភ្នាក់ងារនេះរំពឹងថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ នឹងនៅតែមានបញ្ហាប្រឈម ដែលនឹងអាចនាំឱ្យក្រុមហ៊ុននានា បន្តធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេបន្ថែមទៀត។

ទីភ្នាក់ងារ Fitch Ratings បានគូសបញ្ជាក់ថា និន្នាការទាំងនេះអាចជាកត្តាសំខាន់មួយ សម្រាប់ទស្សនវិស័យក្នុងវិស័យជាច្រើន ជាពិសេសឧស្សាហកម្ម និងបច្ចេកវិទ្យា ហើយវាក៏អាចជះឥទ្ធិពលលើការវិនិយោគ និងចក្ខុវិស័យកំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសមួយចំនួនដូចជា សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាមផងដែរ។

លើសពីនេះ ទីភ្នាក់ងារ Fitch Ratings ក៏រំពឹងទុកថា កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរប្រភពថាមពល នឹងបន្តជំរុញការវិនិយោគក្នុងវិស័យជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាវិស័យអគ្គិសនី ធនធា​នធម្មជាតិ រថយន្ត និងលោហៈ៕ប្រភព៖The edge Malaysia៕

Bridge to open islands up to new opportunities

The construction of the Liuheng Expressway Bridge, a major transportation project of Ningbo Zhoushan Port, promises a bright future for the people living and working on Liuheng Island in Zhoushan, Zhejiang province.

Construction of the second phase of the bridge started on Nov 2, 2022 and Li Yuhua, a resident of Liuheng, was excited.

The ferry is the only means of transportation for us to travel to Ningbo at present,” said Li. “It is time-consuming and it is even more troublesome if there is an emergency because the service is not available at night or during severe storms. But things will change after the completion of the bridge. It’s a great thing for us.”The construction of the Liuheng Expressway Bridge is divided into two phases. The first phase — mainly roads and connecting lines to Ningbo — started in 2021.

The second phase is a large sea-crossing project that spans 18.78 kilometers and will connect Liuheng, Fodu islands in Zhoushan and Meishan Island in Ningbo by several bridges, including two mega bridges — Shuangyumen Bridge and Qinglongmen Bridge.

Construction of the second phase will involve a total investment of 13.28 billion yuan ($1.81 billion) and take 57 months to complete.
With a designed speed of 100 kilometers per hour, the new line will cut travel time between Liuheng and Ningbo to 30 minutes. Source: Tide news

People from over 60 countries and territories can visit Thailand without visa for 30 days

Foreign visitors from more than 60 countries and territories can enter Thailand without a visa and stay in the country for up to 30 days.

According to the Foreign Ministry’s Department of Consular Affairs, these countries and territories include: Andorra, Australia, Austria, Belgium, Bahrain, Brazil, Brunei, Canada, China, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Iceland, India, Indonesia, Ireland, Israel, Italy, Japan, Kazakhstan, Kuwait, Latvia, Liechtenstein, Lithuania, Luxemburg, Malaysia, Maldives, Mauritius, Monaco, Netherlands, New Zealand, Norway, Oman, Peru, Philippines, Poland, Portugal, Qatar, San Marino, Saudi Arabia, Singapore, Slovak, Slovenia, Spain, South Africa, South Korea, Sweden, Switzerland, Taiwan, Turkey, Ukraine, United Arab Emirates, United Kingdom, United States, and Vietnam.

Under bilateral agreement, holders of Cambodia and Myanmar passports can enter Thailand and stay here without a visa for 14 days. This applies to those entering the country through an international airport only.

Foreigners holding the passports of Hong Kong, Laos, Macau, Mongolia, Russia, and Vietnam can stay in Thailand for up to 30 days.

The nationals of Argentina, Brazil, Chile, South Korea and Peru can stay in Thailand without a visa for up to 90 days.

Temporary visa-free entry is currently effective from September 25, 2023, to February 29, 2024, for Chinese and Kazakhstan nationals, and November 10 to May 10 for Indian nationals and the Taiwanese.

Russian passport holders are eligible for a 90-day stay without a visa from November 1, 2023, to April 30, 2024.
The policy of offering visa-free entry has led to an increase in tourist arrivals to Thailand, according to government officials. Bangkok became the world’s most visited city last year, with 22.78 million international visitors, according to a report by payment-processing corporation Mastercard. Source: The nation

ដំណឹងល្អ!រដ្ឋាភិបាលបន្តនិងពន្យារលើកលែងពន្ធលើផ្នែកសំខាន់ៗនៃវិស័យអចលនទ្រព្យជាច្រើនប្រភេទ

សេចក្តីជូនដំណឹង ស្តីពី ការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ

អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់ លោក-លោកស្រី និងសាធារណជន ដូចខាងក្រោម៖

I. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
១- បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈ ជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។
២-អនុគ្រោះពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមាន លក្ខណៈជាបុរី និងមានតម្លៃលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ 000 (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋាន ជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។

ការទទួលបានការលើកលែង និងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីណែនាំ អនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យលេខ ០០២ សហវ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដូចខាងក្រោម៖

ក. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៤ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ

ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង

គ. ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្ដែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងធ្វើការត្រួតពិនិត្យ ឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ ខុសពីទីផ្សារជាក់ ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។

អ្នកជាប់ពន្ធត្រូវភ្ជាប់មកជាមួយនូវ កិច្ចសន្យាទិញ-លក់ជាក់ស្តែងរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ
(ច្បាប់ដើម) បន្ថែមលើសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។

II. ពន្ធលើចំណេញមូលធន
បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យ
វិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។
III. ពន្ធលើអចលនទ្រព្យ
១- ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក ខុសតម្លៃដីឬសំណង់ ទំហំដីឬសំណង់ ប្រភេទសំណង់ ឬ/និងអាយុកាលសំណង់ ត្រូវបានលើកលែងការកំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០២៤ តទៅ អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ២-ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធ

លើអចលនទ្រព្យកន្លងមក អនុញ្ញាតឱ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ។ ៣-ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលនឹងត្រូវផុត កំណត់ត្រឹមដំណាច់ឆ្នាំ ២០២៣ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។

IV. ពន្ធលើដីធ្លីមិនបានប្រើប្រាស់
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នក កាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចេញលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌ លើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ដូចខាងក្រោម៖

១- ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
២-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ ហិកតា ក្នុងដីមួយកន្លែង។
៣-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
– ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់
– ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
-ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួលដី ដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
-ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍
ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
– ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
– ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។ រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

ថៃអនុញ្ញាតឱ្យ អ្នកកាន់លិខិតឆ្លងដែនកម្ពុជាអាចចូលស្នាក់នៅប្រទេសរបស់ខ្លួន ដោយគ្មានទិដ្ឋាការចំនួន១៤ថ្ងៃ

អន្តរជាតិ: សារពត៌មាន The Nation បានចុះផ្សាយថា ភ្ញៀវទេសចរបរទេសមកពីបណ្តាប្រទេស និងដែនដីជាង៦០ អាចចូលទៅកាន់ប្រទេសថៃដោយពុំចាំបាច់មានទិដ្ឋាការ និងស្នាក់នៅក្នុងប្រទេសនេះបានរហូតដល់៣០ថ្ងៃ។

យោងតាមនាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសថៃ បានឱ្យដឹងថា ប្រទេស និងដែនដីជាង៦០នោះ រួមមាន ប្រទេសអង់ដូរ៉ា អូស្ត្រាលី អូទ្រីស បែលហ្សិក បារ៉ែន ប្រេស៊ីល ប្រ៊ុយណេ កាណាដា ចិន សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អុីស្លង់ ឥណ្ឌា ឥណ្ឌូនេស៊ី អៀរឡង់ អុីស្រាអែល អុីតាលី ជប៉ុន កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត…..។ល។

ចំពោះ តាមរយៈកិច្ចព្រមព្រៀងទ្វេរភាគី អ្នកកាន់លិខិតឆ្លងដែនកម្ពុជា និងមីយ៉ាន់ម៉ា អាចចូលស្នាក់នៅប្រទេសថៃ ដោយគ្មានទិដ្ឋាការរយៈពេល១៤ថ្ងៃ។ ចំណាត់ការនេះអនុវត្តចំពោះពលរដ្ឋ ដែលចូលទៅកាន់ប្រទេសថៃតាមរយៈអាកាសយានដ្ឋានអន្តរជាតិតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ ជនបរទេស ដែលកាន់លិខិតឆ្លងដែនហុងកុង ឡាវ ម៉ាកាវ ម៉ុងហ្គោលី រុស្សី និងវៀតណាម អាចស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៣០ថ្ងៃ ខណៈជនជាតិអាហ្សង់ទីន ប្រេស៊ីល ឈីលី កូរ៉េខាងត្បូង និងប៉េរូ អាចស្នាក់នៅក្នុងប្រទេសថៃ ដោយគ្មានទិដ្ឋាការរហូតដល់៩០ថ្ងៃ។

យោងតាមក្រុមមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា គោលនយោបាយលើកលែងទិដ្ឋាការបានជំរុញឱ្យមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរបរទេសចូលទៅកាន់ប្រទេសថៃ។

ជាក់ស្តែង រាជធានីបាងកកបានក្លាយជាទីក្រុង ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន ដោយមានភ្ញៀវអន្តរជាតិចំនួន២២,៧៨លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាជីវកម្មទូទាត់ប្រាក់ Mastercard ។

លើសពីនេះទៀត យោងតាមនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នា ដោយអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំង២ អាចចូលទៅកាន់ទឹកដីរបស់ពួកគេទៅវិញទៅមក ដោយពុំបាច់មានទិដ្ឋាការជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ៕

តម្លៃខុនដូ និងអាផាតម៉ិន នៅសង្កាត់មួយចំនួនក្នុងទីក្រុងញូវយ៉ក ហក់ឡើងខ្ពស់កប់ពពក

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃខុនដូ និងផ្ទះសហគមន៍ក្នុងសង្កាត់ Manhattan នៅទីក្រុងញូវយ៉ក បានកើនឡើង នៅចុងឆ្នាំ២០២៣ ជាលើកដំបូង ក្នុងរយៈពេលជាង១ឆ្នាំ នៅពេលដែលអត្រាការប្រាក់ លើកម្ចីទិញផ្ទះហក់ឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំ។

លើសពីនេះទៅទៀត តម្លៃខុនដូ និងផ្ទះសហករណ៍ ក្នុងសង្កាត់ Manhattan បានកើនឡើងក្នុងរយៈពេលបីខែ ចុងក្រោយនៃឆ្នាំ២០២៣ បើទោះបីជាការលក់ និងស្តុកអចលនទ្រព្យ(Inventory​)បានធ្លាក់ចុះយ៉ាងណាក្តី។

តម្លៃលក់ជាមធ្យមសម្រាប់ផ្ទះសហករណ៍ (co-ops) និងខុនដូទាំងអស់គឺ១.១៥៦.៣៩១ដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ពោលគឺកើនឡើង៥,១% ធៀបនឹងឆ្នាំ២០២២ និងជាកើនឡើងប្រចាំឆ្នាំជាលើកដំបូង គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២២។ចំណែក តម្លៃជាមធ្យមនៃអាផាតម៉ិន ដែលមានបន្ទប់គេងតែ១ ក្នុងសង្កាត់ Manhattan ដដែល គឺ៤៩៨.០០០ដុល្លារ ពោលគឺកើនឡើង១,៩% ធៀបនឹងឆ្នាំ២០២២។  តម្លៃជាមធ្យមសម្រាប់អាផាតម៉ិនដែលមានបន្ទប់គេងចំនួន៤ ឬច្រើនជាងនេះគឺ៦,៦៥លានដុល្លារ កើនឡើង៩,៩%។

ចំនួនលំនៅដ្ឋានដែលមានក្នុងស្តុកស្រាប់ នៅសង្កាត់ Manhattan បានធ្លាក់ចុះ៣,៥% ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែតម្លៃលំនៅដ្ឋាន ក្នុងសង្កាត់មួយនេះ នៅតែមានកម្រិតខ្ពស់ខ្លាំងដដែល។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការលក់លំនៅដ្ឋានដែ​ល​អតិថិជនបានទូទាត់ ជាសាច់ប្រាក់ឱ្យភ្លាមៗ បានកើនឡើងរហូតដល់ជាង២ភាគ៣ នៃការលក់សរុបនៅក្នុងត្រីមាសទី៤ឆ្នាំមុន ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រា។

ខណៈពេលដែលអត្រាការប្រាក់លើកម្ចី ទិញផ្ទះបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ប្រតិបត្តិការរបស់អតិថិជន ដែលទូទាត់សាច់ប្រាក់ភ្លាមៗ បានកើនឡើង១៧,៦% ដល់៦៨%ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ។

ចំណែកឯប្រតិបត្តិការរបស់អតិថិជន ដែលបានខ្ចីប្រាក់កម្ចីតាមរយៈការដាក់ទ្រព្យបញ្ចាំដើម្បីទិញផ្ទះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមកនៅត្រឹមតែ៣២%ប៉ុណ្ណោះ ៕

វិស័យឧស្សាហកម្មរំពឹងសម្រេចបានកំនើន៨,៥ភាគរយ ខណៈសំណង់មិនសូវមានសញ្ញាសុទិដ្ឋិនិយម

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  កម្ពុជា​មានសុទិដ្ឋិនិយម​ឡើង​វិញចំពោះ​សេដ្ឋកិច្ច នៅឆ្នាំ២០២៤នេះ ដោយរដ្ឋាភិបាលរំពឹងថា កម្ពុជាអាចសម្រេចបានកំនើនសេដ្ឋកិច្ច៦,៦ភាគរយ។

ជាមួយនឹងការព្យាករណ៍ពោរពេញ ដោយសុទិដ្ឋិនិយមនេះ វិស័យ​សំខាន់ៗ​ចំនួន​​​៣ ត្រូវបាន​រំពឹង​ថា​មានកំណើន ល្អប្រសើរ​ឡើង​វិញ​ ប៉ុន្តែ​យើងសូម​លើក​យកវិស័យ​មួយ​ ដែលសំ​ខាន់​​​​មក​លម្អិតនៅពេលនេះនោះគឺវិស័យ​ឧស្សាហកម្ម។ នេះបើតាម​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ ។​

​របាយការណ៍​ដដែល​នេះ​បានបង្ហាញថា វិស័យឧស្សាហកម្ម​ រំពឹង​កើនឡើង​៨,៥%​ ដោយ​សារ​តែ​ការរំពឹងទុក​ការ​ងើបឡើង​វិញ ​នៃ​អនុវិស័យកាត់​ដេរ ស្របពេល​ដែល​អនុវិស័យ​កម្មន្ត​សាល​ មិន​មែន​កាត់​ដេរ​ នៅបន្ត​រក្សា​បានកំណើន​រឹងមាំ ខណៈ​ដែល​អនុវិស័យ​​សំណង់នៅ​បន្ត​មានកំណើនទាប។​អនុវិស័យ​កាត់​ដេរ ​រំពឹង​នឹង​មាននិន្នាការ​ងើបឡើងវិញ ដោយ​សារតែមានកំណើន តម្រូវការ​សាកលឡើងវិញ​ ជាពិសេស​បណ្ដា​ប្រទេស​ជាដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា រួមមាន សហ​រដ្ឋ​អា​មេរិក និងសហភាពអឺរ៉ុបជាដើម។​

ការ​ដាក់ចេញនូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ផលិត​ស្បែ​កជើង និងកាបូប​កម្ពុជាឆ្នាំ​២០២២-​២០២៧ ក៏ត្រូវ​បានរំពឹងថា​នឹង​ជួយ​ជំរុញ​បរិយាកាស​វិនិ​យោគ​ និងការ​ប្រកួ​តប្រជែង​បន្ថែម​ក្នុង​អនុវិស័យ​នេះ។

យ៉ាងណា​មិញ​ ភាពមិន​ប្រាកដ​ប្រជា​ខ្ពស់ ​នៃស្ថានភាព​សេដ្ឋកិច្ចសាកល ​ដែលនាំឱ្យមានភាព​រង្គោះ​រង្គើ​ត​ម្រូវ​ការ​​ខាងក្រៅ ​ជាពិសេស​ទីផ្សារ​សំខាន់ៗ​របស់កម្ពុជា ​រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាច​នឹង​បង្កជា​បច្ច័យ​អវិជ្ជមាន ​ដល់អនុវិស័យ​នេះផងដែរ។

របាយការណ៍​ដដែលបានបង្ហាញបន្ថែមថា និន្នាការ​ល្អនៃតម្រូវការ​ខាង​ក្រៅ ​និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​បន្ត​ជំរុញកំនើន​​នៃអនុវិស័យ​នេះ លើ​ផ្នែក​ផលិតកម្ម​បម្រើ​ការ​​នាំចេញ ជាពិសេស​ទៅលើផលិតផល​សំខាន់ៗ​មួយចំនួន​ ដូចជា ​បន្ទះសូឡា សំបក​កង់ និងស្បែកសត្វ​មានរោម​ជាដើម ។​ ​

ការ​ដាក់ចេញនូវ​ច្បាប់​ស្ដីពី ​វិនិ​យោ​គ​​​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នឹង​អាច​រួម​ចំណែក​ បង្កើន​បរិយាកាស​វិនិយោគ ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់​ទាញ​​ និ​ង​​​ប្រសើរ​ជាងមុន។

ដោយឡែក វិស័យសំណង់​​ត្រូវ​បាន​រំពឹង​ថា ​​នឹង​បន្ត​មានកំណើន​ទាបជាង​និន្នាការ​ជា​ធម្មតា ដោយសារការ​រំពឹងទុក​ងើបឡើងវិញ​យឺត​នៃរំហូរ​ទុនវិនិយោគ​ពីបរទេស ជាពិសេស​សម្រាប់​សំ​ណ​ង់​​​​​​ថ្លៃ​ខ្ពស់ ក៏ដូចជា​សំណង់​​បម្រើ​ឱ្យវិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម​ ស្របពេ​លដែ​លស​ក​ម្មភា​ព​សំ​ណ​​ង់​​លំ​នៅឋាន ក៏ត្រូវ​បានរំពឹងថា​នៅបន្ត​រក្សា​កំណើន ប៉ុន្តែស្ថិតនៅក្នុង​កម្រិត​ទាប។

កាលពី​ចុងឆ្នាំ​២០២៣​កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​ចេញវិញ្ញា​បនបត្រ​អនុញ្ញាត ឱ្យ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ ជាពិសេស​ទៅលើ​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង រោងចក្រ​ផលិត​សម្ភារៈ​បម្រើដល់ការនាំចេញ។​

កំណើន​នៃការ​វិនិយោគ​ផ្នែកនេះ បានធ្វើឱ្យ​តម្រូវការ​ឃ្លាំង​ស្តុក និង​ដីស​ម្រាប់​សាងសង់ឃ្លាំង​រោងចក្រ ​និងឃ្លាំង​ស្តុក​មានការកើនឡើង​ខ្ពស់ ហើយក្នុងឱកាសនេះដែរ អ្នកវិនិយោគ​​ជាច្រើ​​ន​បានច្បាម​យកឱកាស​វិនិយោគលើឃ្លាំង ​ដើម្បីបំពេញដល់តម្រូវការទីផ្សារ៕

ប្រទេសចិនកំពុងសាងសង់ស្ពានឆ្លងកាត់សមុទ្រដ៏វែងមួយទៀត ដែលនឹងតភ្ជាប់តំបន់សំខាន់ចំនួន២

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេស​ចិន​បាន​បោះជំហាន​ដ៏ធំ​មួយ ក្នុង​ការ​សាងសង់​ស្ពាន Shuangyumen ដែល​មាន​គម្លាត​រវាង​បង្គោលស្ពានដ៏វែង​ជាងគេបំផុត​ ក្នុងប្រទេសចិន ដែលតភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang។

បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​ តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​Zhoushan  ក្នុងខេត្ត Zhejiang ភាគខាង​កើត​នៃប្រទេស​ចិន​។

សំណង់​នេះ​មាន​គម្លាត​រវាងបង្គោលស្ពាន (Main span)រហូត​ដល់ទៅ១៨,១៨គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​ឱ្យបានរួច​រាល់​នៅ​ត្រឹមឆ្នាំ២០២៧ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់ ​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣។ក្រោយ​ពី​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ជា​ស្ថាពរ និង​​បើកដាក់​ឱ្យ​ប្រើ​ប្រាស់ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់ ​ទៅ​ខាង​ក្រៅ​របស់​បណ្ដា​កោះនៅ​ក្នុងទីក្រុងZhoushan។

ជាមួយគ្នានេះ បន្ទាប់ពីស្ពាន Shuangyumen ត្រូវបានបើកឱ្យធ្វើចរាចរណ៍ នោះវានឹងធ្វើឱ្យស្ថានភាពចរាចរណ៍ នៅលើកោះភាគខាងត្បូងនៃទីក្រុង Zhoushan មានភាពប្រសើរឡើង។

ស្ពាន​ឆ្លងកាត់សមុទ្រ លំដាប់​ថ្នាក់ពិភពលោក​មួយនេះ គឺជា​ផ្នែក​មួយនៃ​គម្រោង​ផ្លូវ​ហាយវេ និង​ស្ពាន Ningbo-Zhoushan Port Liuheng។

ក្រុមអ្នកជំនាញឧស្សាហកម្មបានលើកឡើងថា ការវិនិយោគ និងការសាងសង់គម្រោងដឹកជញ្ជូនធំៗ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រីកតម្រូវការក្នុងស្រុក និងស្ថិរភាពកំណើន ហើយវាមានតួនាទីក្នុងការស្ថាបនា និងអភិវឌ្ឍសេដ្ឋកិច្ច៕ប្រភព៖CGTN៕

នាយករដ្ឋមន្រ្តីបញ្ជាឲ្យក្រុមមន្រ្តីជាន់ខ្ពស់ដោះស្រាយពីបញ្ហាតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារចំពោះកិច្ច ពិភា​ក្សា​អំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចដឹកនាំរបស់ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតឱ្យមានក្រុមការងារ ចំពោះកិច្ចដោះស្រាយ លើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

អង្គប្រជុំក្រោមកិច្ចដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី បានជជែកពិភាក្សាយ៉ាងផុលផុស និងបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។

បន្ទាប់ពីការចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ច គ្រោងនឹងជួបជជែកពិភាក្សា ជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ៕