រដ្ឋាភិបាលចិនដាក់ចេញគោលការណ៍ណែនាំ ដើម្បីជួយដល់ទីផ្សារជួលលំនៅដ្ឋាន និងដោះស្រាយការទិញទុកលក់ចំណេញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃសុក្រទី៥ ខែមករា បានចេញគោលការណ៍ណែនាំមួយដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំងសម្រាប់ទីផ្សារជួលលំនៅដ្ឋាននៅក្នុងប្រទេស។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានXinhua។

ប្រព័ន្ធជំនួយហិរញ្ញវត្ថុសម្រាប់ការជួលលំនៅដ្ឋាននឹងត្រូវបានបង្កើតឡើង និងកែលម្អដើម្បីដោះស្រាយជាចម្បងនូវតម្រូវការរបស់អ្នកមករស់នៅថ្មីក្នុងទីក្រុងនិងយុវជនក្នុងទីក្រុងធំៗ។ នេះបើតាមឯកសារដែលចេញផ្សាយដោយធនាគារប្រជាជនចិន និងរដ្ឋបាលជាតិនៃបទប្បញ្ញត្តិហិរញ្ញវត្ថុ ។រដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោងនឹងផ្តោតជាពិសេសទៅលើការអភិវឌ្ឍន៍របស់បណ្តាសហគ្រាសជួលលំនៅដ្ឋានឯកទេស និងសហគ្រាសជួលលំនៅដ្ឋានខ្នាតធំ ដែលមានអចលនទ្រព្យផ្ទាល់ខ្លួន។

ជាពិសេស ទីក្រុងប៉េកាំងនឹងផ្តល់ឥណទានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍ និងប្រតិបត្តិការផ្ទះជួល និងជំរុញឱ្យសេវាកម្មហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់អាជីវកម្មដែលពាក់ព័ន្ធ។China property: New home prices see biggest fall since 2015 - BBC Newsវិស័យនេះក៏នឹងទទួលបានបណ្តាញផ្តល់ហិរញ្ញប្បទានចម្រុះផងដែរ ដូចជា ការបោះផ្សាយលក់សញ្ញាប័ណ្ណ មូលនិធិបរធនបាលលើការវិនិយោគអចលនទ្រព្យ និងការវិនិយោគសង្គម។

បន្ថែមពីលើការបង្កើនគោលនយោបាយគាំទ្រ អាជ្ញាធរចិនក៏នឹងធ្វើការដើម្បីទប់ស្កាត់ហានិភ័យផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធ ដូចជាការគ្រប់គ្រងមូលនិធិឥណទានដ៏តឹងតែង ព្រមទាំងកំណត់ព្រំដែនអាជីវកម្មច្បាស់លាស់ និងតឹងរុឹង ដែលនឹងត្រូវបានរៀបចំឡើងដើម្បីដោះស្រាយការទិញទុកលក់ចំណេញ(Speculation)៕

ក្រុមហ៊ុនផលិតសំបកកង់រថយន្តលំដាប់យក្សរបស់ចិន Cart Tire នឹងបង្កើនទុនវិនិយោគដល់៧០០លានដុល្លារនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនរបស់ចិន Cart Tire Co., Ltd. ដែលកំពុងវិនិយោគគម្រោងកម្មន្ដសាល សំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ជាមួយទំហំទុនកើនដល់ប្រមាណ៧០០លានដុល្លារអាមេរិក ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចគោះទ្វារវិនិយោគ នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២៤ បានទស្សនាសម្ព័ន្ធ Sailun Group Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ព្រមទាំងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ Sailun Group ដឹកនាំដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun Group។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Sailun បានបង្ហាញចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្ម ក្នុងប្រទេ​សកម្ពុជាផងដែរ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុនចូលមកវិនិយោគការផលិត សំបកកង់យានយន្តក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងការបើកទទួល រាល់វិនិយោគិនទាំងអស់ និងពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុន ក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្ម របស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញ មានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេ​សខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជា អាចរីកចម្រើនបានក្នុងរង្វង់៧% មុនពេលកើតមានជំងឺកូវីដ១៩ ៥,៣%ក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង ៦,៣% ក្នុងឆ្នាំ ២០២៤។

លោកបានលើកឡើងទៀតថា កម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំជាង៦០% ដែលកត្តាធនធានមនុស្សនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។

ចំពោះហេដ្ឋារចនាសម្ព័ន កម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រ​ទេស មានផ្លូវតភ្ជាប់ទៅប្រទេសជិតខាង ផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់កោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុរភារកម្មជាដើម។

រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជន ជាដៃគូរដ៏សំខាន់ ដោយក្នុងនោះ មានរៀបចំបង្កើតក្រុមការងារចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នា ដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគ ដែលផ្ដល់ការលើកទឹកចិត្ត ដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា ហើយក្នុងនោះមានក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅកម្ពុជា។

ក្រុមហ៊ុន Cart Tire Co., Ltd. បាន និងកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង និងជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជា ក្នុងតម្លៃទុនជាង៣៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនសន្យាថា នឹងទិញផលិត ផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ៥ម៉ឺនតោន នៅឆ្នាំដំបូង និង១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។

ជាមួយគ្នានេះក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគឡើងដល់ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ១២០ហិកតា និងមានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ២ពាន់កន្លែង៕

ក្រុមហ៊ុន Han Thong Group បានសហការជាមួយ ផ្សារសិនជូរី ផ្លាហ្សា អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន JLECC ព្រមទាំងសម្ពោធបើកលក់ជាន់ផ្ទាល់ដីជាផ្លូវការ

ភ្នំពេញ​៖ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤

យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា​៖ ក្រុមហ៊ុន Han Thong Group ក្រោមការដឹកនាំរបស់លោកឧកញ៉ា លីម លាង និង ​ផ្សារសិនជូរី ផ្លាហ្សា អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន JLECC បានចុះអនុស្សរណៈយោគយល់ស្តីពី “ការសហការជាដៃគូរយុទ្ធសាស្រ្ត“ និងបើកលក់ជាន់ផ្ទាល់ដីជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ” ។
លោក ឧកញ៉ា លីម លាង មានទំនុកចិត្ត និងភាពជឿជាក់លើផ្សារ សិនជូរី ផ្លាហ្សា ដែលមានប្រវត្តិដំណើរការបានជាង ៣០ឆ្នាំមកហើយ លោកមានការជឿជាក់យ៉ាងមុតមាំថា ផ្សារ សិនជូរី ផ្លាហ្សា នឹង ជួយឲ្យបងប្អូនអាជីវករទាំងអស់ប្រកបអាជីវកម្ម ដោយស្ថេភាព និង ទទួលបានបា្រក់ចំណូលខ្ពស់។ លើសពីនេះទៀត ផ្សារ សិនជូរី ផ្លាហ្សា នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែ លូតលាស់​ និងរីកចម្រើនមួយកម្រិតទៀត។​

លោកឧកញ៉ា លីម លាង​ បានបន្តទៀតថា៖ “ ផ្សារសិនជូរី ផ្លាហ្សា នឹងប្រគល់តូបជូនអតិថិជនក្នុងកំទ្បុងចុងខែ មករា ដល់ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ហើយផ្សារសិនជូរី ផ្លាហ្សា នឹងចាប់ផ្តើមបើកធ្វើអាជីវកម្មនៅខែមេសា​ ឆ្នាំ២០២៤ ឆាប់ៗ ខាងមុខនេះ” ។​

ទិដ្ឋភាពផ្សាររាត្រី

គួរបញ្ជាក់ផងដែរ ផ្សារសិនជូរី ផ្លាហ្សា ជាផ្សារប្រពៃណីបោះដុំនិងលក់រាយដ៏ធំជាងគេបំផុត ក្នុងតំបន់ខណ្ឌពោធិ៍សែនជ័យ ដែលសាងសង់លើផ្ទៃដី១,១៤០០ម៉ែត្រការ៉េ មានកម្ពស់រហូតដល់៩ ជាន់ មានទីតាំងស្ថិតនៅលើ ដងមហា វិថី សហព័ន្ធ រុស្ស៊ី មានប្រវត្តិបើកដំណើរការជាង៣០ឆ្នាំមកហើយ។

ទិដ្ឋភាពផ្សារលក់បន្លែ

ស្របនឹងពេលសហការគ្នានេះ ផ្សារសិនជូរី ផ្លាហ្សា ក៏បានផ្តល់ជូនប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុនមក (ចាប់ពីថ្ងៃ ទី១​ រហូតដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៤ ) គ្រប់តូបជាន់ផ្ទាល់ដីទាំងអស់នឹងបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយ ព្រមទាំងឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy ឆ្នាំ​២០២៤ ឱកាសឈ្នះរង្វាន់តូបជួលអត់គិតថ្លៃរយៈពេល ៦ខែ និងរង្វាន់ជាច្រើនផ្សេងទៀត។​
សេចក្តីដូចបានជម្រាបជូនខាងលើ  សូមសាធារណជន  ជាពិសេសបងប្អូនអាជីវករទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

រដ្ឋម៉ាឡាកា របស់ប្រទេសម៉ាឡេសុី ប្រកាសលើកទឹកចិត្ត និងបើកទ្វារស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានរដ្ឋម៉ាឡាកា លោក Ab Rauf Yusoh បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋម៉ាឡាកាស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិនក្នុងវិស័យផ្សេងៗ ហើយយើងនឹងផ្តល់ការលើកទឹកចិត្តដល់ពួកគេដើម្បីទាក់ទាញការវិនិយោគ។

លោក Ab Rauf Yusoh បានថ្លែងដូច្នេះ ក្នុងឱកាសដែល លោកបានចូលរួមក្នុងសកម្មភាពផ្តល់ជំនួយផ្នែកអប់រំ ដែលរៀបចំឡើងនៅទីក្រុងម៉ាឡាកា ដោយក្រុមហ៊ុន Edra Power Holdings ដែលជាសាខារបស់ក្រុមហ៊ុន China General Nuclear Power Corporation។

ប្រធានរដ្ឋរូបនេះអះអាងថា លោកបានទទួលស្គាល់ការរួមចំណែកដ៏គួរឱ្យសរសើររបស់ក្រុមហ៊ុន Edra ដែលមិនត្រឹមតែផ្តល់នូវថាមពលប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋម៉ាឡាកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់អ្នកដែលប្រាថ្នាចង់រៀនសូត្រ និងសម្រេចបានជោគជ័យ។

លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋម៉ាឡាកា មានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យទេសចរណ៍ សិល្បៈ និងវប្បធម៌ ខណៈប្រវត្តិសាស្ត្ររវាងរដ្ឋម៉ាឡាកា និងប្រទេសចិន មានតាំងពីយូរយារណាស់មកហើយ សម្រាប់រយៈពេល៦០០ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានោះ លោក Dai Honggang ប្រធានក្រុមហ៊ុន Edra Power Holdings បានលើកឡើងថា ជំនួយផ្នែកអប់រំគឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្ស ដែលអាចឱ្យពួកគេឈានដល់សក្តានុពលពេញលេញ។

លោក Dai បានបន្ថែមថា កាលពីឆ្នាំមុន សិស្សជាង១.៦០០នាក់មកពីសាលាចំនួន២៦ នៅក្នុងរដ្ឋម៉ាឡាកា រដ្ឋសេឡង់ហ្គ័រ រដ្ឋណេហ្គ្រី សេមប៊ីឡាន និងរដ្ឋខេដា សុទ្ធតែបានទទួលអត្ថប្រយោជន៍ពីកម្មវិធីជំនួយមួយនេះ៕

Malaysia’s Malacca welcomes investors from China

Chief Minister of the Malaysian state of Malacca Ab Rauf Yusoh said on Thursday that the state welcomes investors from China in various sectors and offers them incentives to attract investment.

The minister said so while attending an educational assistance activity held by Edra Power Holdings, a subsidiary of China General Nuclear Power Corporation, in Malacca on the day.

In his speech at the ceremony, he acknowledged Edra’s commendable contributions not only in delivering sustainable energy for the state’s economic development, but also in its commitment to delivering positive changes to the lives of those who aspire to learn and achieve success.

He also noted that Malacca is willing to enhance cooperation with China in tourism, art and culture since “the history between Malacca and China has been there for so long for the last 600 years.”

For his part, chairman of Edra Power Holdings Dai Honggang said educational assistance is aligned with the Malaysian government’s objectives of providing quality and inclusive education to the students, enabling them to reach their full potential.

Dai said for the past year, over 1,600 students from 26 schools in the states of Malacca, Selangor, Negeri Sembilan and Kedah have benefitted from this assistance program.Source: Xinhua

តើទីផ្សារបដិសណ្ឋារកិច្ច ឬសណ្ឋាគារនៅប្រទេសសិង្ហបុរី វៀតណាម និងថៃ កំពុងស្ទុះងើបឡើងវិញ ឬយ៉ាងណា?

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យបដិសណ្ឋារកិច្ច ឬសណ្ឋាគារនៅក្នុងប្រទេសជាច្រើនកំពុងស្ទុះងើបឡើងវិញ ខណៈចំនួនភ្ញៀវទេសចរបរទេសចូលមកកាន់ប្រទេសខ្លះបានកើនឡើងជិតដល់កម្រិតមុនផ្ទុះជំងឺកូវីដ ក្នុងឆ្នាំ២០១៩។

ក្នុងនោះ វិស័យបដិសណ្ឋារកិច្ចក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ានមានការកម្រើកឡើងវិញខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំនេះ។

ទី១: ប្រទេសសិង្ហបុរី
ជាក់ស្តែង ប្រាក់ចំណូលនៅក្នុងទីផ្សារសណ្ឋាគាររបស់ប្រទេសសិង្ហបុរីត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ទំហំទឹកប្រាក់ប្រមាណជា១,០៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ។

ប្រាក់ចំណូលនៅក្នុងទីផ្សារសណ្ឋាគារត្រូវបានគេរំពឹងថា នឹងបង្ហាញពីអត្រាកំណើនប្រចាំឆ្នាំ(CAGR)ក្នុងរង្វង់៧,៥៥% ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលគេព្យាករថា កំណើននេះនឹងជំរុញឱ្យទំហំទីផ្សារសណ្ឋាគារនៅសិង្ហបុរី ឈានដល់ទឹកប្រាក់ចំនួន១,៥៤ពាន់លានដុល្លារនៅឆ្នាំ២០២៨។

ជាមួយគ្នានេះ តួលេខភ្ញៀវទេសចរអន្តរជាតិចូលទៅកាន់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១២លាននាក់ទៅ១៤លាននាក់ក្នុងឆ្នាំ២០២៣ ដោយឆ្នាំ២០២៤ អាចជាឆ្នាំនៃការស្ទុះងើបឡើងវិញពេញលេញ។ចំណូលពីវិស័យទេសចរណ៍ក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងពី១៨ពាន់លានដុល្លារទៅដល់២១ពាន់លានដុល្លារផងដែរ។

ទី២: ប្រទេសវៀតណាម
លោក Vu Dang Vinh អគ្គនាយក Vietnam Report បានមានប្រសាសន៍ឲ្យដឹងថា វិស័យទេសចរណ៍របស់ប្រទេសនេះ សង្ឃឹមថា នឹងអាចបម្រើដល់ភ្ញៀវទេសចរអន្តរជាតិបានចន្លោះពី១៤ ទៅ១៥លាននាក់ក្នុងឆ្នាំ ២០២៤។

យោងតាមការស្ទង់មតិទៅលើបណ្តាក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ចបានបង្ហាញថា រហូតដល់៦៦,៧% នៃអ្នកចូលរួម មានសុទិដ្ឋិនិយមជាងមុនបន្តិច សម្រាប់វិស័យសណ្ឋាគារនៅឆ្នាំ២០២៤។

លោកVu Dang Vinh បានកត់សម្គាល់ថា រហូតដល់៩២,៩% នៃអ្នកចូលរួម ជឿជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនពួកគេនឹងកើនឡើង ខណៈដែល៨៥,៧%នៃអ្នកចូលរួម បង្ហាញទំនុកចិត្តលើកំណើនប្រាក់ចំណេញនៅឆ្នាំ២០២៤។

លោកបានបន្ថែមថា ទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានជំរុញ ដោយគោលនយោបាយទិដ្ឋាការថ្មី ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។ នៅក្រោមគោលនយោបាយថ្មី ទិដ្ឋាការអេឡិចត្រូនិកត្រូវបានផ្តល់ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ប្រទេស ហើយពលរដ្ឋ ដែលមកពីប្រទេសចំនួន២៥ មានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការ។

លោក Vinh បានឱ្យដឹងទៀតថា ប្រហែល៩២,៩% នៃអ្នកចូលរួមការស្ទង់មតិ បានចាត់ទុកគោលនយោបាយនេះ “ជាអានុភាពជំរុញឱ្យវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បន្តរីកចម្រើននៅឆ្នាំក្រោយបន្តទៀត”។

ទី៣: ប្រទេសថៃ
អ្នកវិភាគថៃបានលើកឡើងថា ការមកដល់របស់ភ្ញៀវទេសចរចិនកំពុងស្ទុះងើបឡើងវិញ ក្នុងល្បឿនលឿនជាងមុនក្នុងខែធ្នូនេះ ហើយសន្ទុះនឹងបន្តរហូតដល់ថ្ងៃចូលឆ្នាំចិននៅថ្ងៃទី១០ ខែកុម្ភៈ ដែលកត្តានេះនឹងជួយដល់វិស័យសណ្ឋាគារក្នុងស្រុក។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេសនៅក្នុងខែធ្នូនេះ កំពុងស្ទុះងើបឡើងវិញចេញពីទីផ្សារសំខាន់ៗដូចជាប្រទេសចិន រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។

តួយ៉ាង អត្រាស្នាក់នៅសរុបក្នុងសណ្ឋាគារដែលបានចុះបញ្ជី ស្ថិតក្នុងរង្វង់៧០% ក្នុងរយៈពេល២ខែកន្លងមកនេះ ពោលគឺកើនឡើងពី៦៨% នៅក្នុងត្រីមាសទី៣ និង៦៩% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។

ចំណែក អត្រាស្នាក់នៅជាមធ្យមក្នុងសណ្ឋាគារ ស្ថិតក្នុងរង្វង់៦៥,២% កាលពីខែកញ្ញា ដែលកើនលើសកម្រិតមុនជំងឺកូវីដ បើធៀបនឹងអត្រាស្នាក់នៅជាមធ្យមចំនួន៦២,៧% ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។នេះបើយោងតាមតួលេខ ដែលដកស្រង់ចេញពីធនាគារកណ្តាលថៃ។

ជាមួយគ្នានេះ ចំណែកនៃប្រាក់ចំណូល ដែលទទួលបានមកពីភ្ញៀវទេសចរបរទេសស្នាក់នៅសណ្ឋាគារ គឺ២១% សម្រាប់ខែកញ្ញា ពោលគឺនៅតែទាបជាងមុន បើធៀបនឹងចំណែក៣៨% ក្នុងឆ្នាំ២០១៩។

លោក Boonyakorn Amornsank អ្នក វិភាគ ប្រចាំ ក្រុមហ៊ុន Maybank Kim Eng Securities (Thailand) លើកឡើងថា ការកើនឡើងនៃតម្រូវការធ្វើដំណើរកម្សាន្ត និងការប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌ អាចបន្តជំរុញប្រាក់ចំណូលពីវិស័យសណ្ឋាគារឱ្យកើនឡើងប្រចាំឆ្នាំ២១% ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅឆ្នាំ២០២៤៕

តើអ្នកណាជាមហាសេដ្ឋីកំពូលទី១ នៅក្នុងតំបន់អាសុីរបស់យើង ហើយលោកមានសញ្ជាតិអ្វី?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires បានបង្ហាញឱ្យដឹង លោក Gautam Adani បានដណ្តើមតំណែងជាមហាសេដ្ឋីកំពូលទី១នៅតំបន់អាស៊ីត្រឡប់មកវិញ បន្ទាប់ពីបានរបូតតំណែងនេះទៅឱ្យលោក Mukesh Ambani កាលពីឆ្នាំមុន។

មហាសេដ្ឋីឥណ្ឌា លោក Gautam Adani ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុបចំនួន៩៧,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៥ ខែមករា ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីកំពូលទី១២ នៅលើពិភពលោក និងកំពូលទី១នៅតំបន់អាសុី។

ក្រុមអ្នកតាមដានបានលើកឡើងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Gautam Adani បានកើនឡើងជាង១៣ពាន់លានដុល្លារ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដែលអនុញ្ញាតឱ្យលោក Adani បានវ៉ាដាច់លោក Mukesh Ambani ដើម្បីដណ្តើមយកតំណែងជាមហាសេដ្ឋីធំបំផុតទី១របស់ទ្វីបអាសុីត្រឡប់មកវិញ។

ចំណែក លោក Ambani ដែលជាប្រធានក្រុមហ៊ុន Reliance Industries បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុបចំនួន៩៧ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់លោក Adani ទើបតែបានកើនឡើងខ្លាំងនាពេលថ្មីៗនេះប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះ បានដាំក្បាលចុះយ៉ាងគំហុក បន្ទាប់ពីក្រុមហ៊ុនរបស់លោក ត្រូវបានក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg Research ធ្វើការចោទប្រកាន់ ពីបទឆបោកភាគហ៊ុន និងរៀបគម្រោងការណ៍ក្លែងបន្លំគណនេយ្យ ។

ជាលទ្ធផលនៃការពិនិត្យពិច័យ ដែលបានអនុវត្តតាមបទចោទប្រកាន់ខាងលើ ទ្រព្យសម្បត្តិរបស់លោក Adani បានធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឱ្យលោកធ្លាក់មកនៅជាមហាសេដ្ឋីកំពូលទី២ប្រចាំតំបន់អាសុី កាលពីឆ្នាំ២០២៣កន្លងទៅ។

ទោះជាយ៉ាងនេះក្តី ភាគហ៊ុន Adani Group បានហក់ឡើងថ្លៃ ក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យនិយតករបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនឱ្យបានឆាប់រហ័ស និងបានអះអាងថា យើងមិនចាំបាច់បើកការស៊ើបអង្កេតបន្ថែមទៅលើក្រុមហ៊ុននេះទៀតនោះទេ៕ប្រភព៖CNN៕

ប្រទេសអារ៉ាប៊ីសាអូឌីតប្រកាសគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្នេរសមុទ្រ នៅក្នុងគម្រោងទីក្រុងឆ្លាតវៃNeom

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ Neom ដ៏ធំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញផែនការសាងសង់ទីក្រុង Norlana ដែលព័ទ្ធជុំវិញកំពង់ផែជាលក្ខណៈកំសាន្តតូចមួយ នៅលើឈូងសមុទ្រ Aqaba ដែលរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ 10 Design។

ដោយគ្រោងសាងសង់ឡើង សម្រាប់ប្រជាជនរស់នៅចំនួន៣.០០០នាក់ ទីក្រុងនេះនឹងត្រូវបានសាងសង់ នៅលើឈូងសមុទ្រ Aqaba ស្ថិតនៅភាគពាយព្យ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃគម្រោងទីក្រុងខ្នាតយក្ស Neom ។

ទីក្រុងឆ្នេរសមុទ្រ Norlana នឹងត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ទូឌីយោស្ថាបត្យកម្ម 10 Design ដោយផ្តោតលើកីឡា។

បូករួមជាមួយនឹងកំពង់ផែកំសាន្ត នៅលើឈូងសមុទ្រ Aqaba ការអភិវឌ្ឍន៍ទីក្រុងនេះ នឹងរួមបញ្ចូលទាំងទីលានវាយកូនហ្គោល  ក្លឹបជិះសេះ និងក្លឹបវាយកូនបាល់Tennisផងដែរ។

ជាពិសេស អាផាតម៉ិនចំនួន៧០០យូនីត និងសណ្ឋាគារចំនួន២ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង Norlana នឹងត្រូវបានសាងសង់ឡើងនៅជុំវិញកំពងផែកំសាន្ត។

​ទីក្រុង Norlana គឺជាតំបន់ទី៩ ដែលត្រូវបានប្រកាសថា ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ដ៏ធំ និងបានចូលរួមជាមួយគោលដៅទេសចរណ៍ចំនួន៤ផ្សេងទៀត ដែលគ្រោងនឹងសាងសង់នៅឈូងសមុទ្រ Aqaba ក្នុងនាមជាផ្នែកមួយនៃគម្រោង Neom។

ជាមួយគ្នានេះ នៅក្នុងគម្រោងទីក្រុងNeom ក៏មានការបង្កើតមជ្ឈមណ្ឌល Utamo ដែលជារោងមហោស្រពនៃអនាគត ការបង្កើតតំបន់ Leyja ដែលជាបណ្តុំនៃសណ្ឋាគារប្រណិតចំនួន៣ រមណីយដ្ឋាន Epicon និងសណ្ឋាគារដែលធ្វើឡើងពីសសរ៦ជ្រុង ឈ្មោះថា Siranna ។

គម្រោងទាំងនេះគឺជាផ្នែកមួយ នៃគម្រោងទីក្រុងខ្នាតយក្ស Neom ដែលជាផែនការអភិវឌ្ឍន៍ដ៏ធំ និងដ៏ចម្រូងចម្រាសបំផុតមួយរបស់ពិភពលោក ហើយប្រទេសអារ៉ាប៊ីសាអូឌីត ថែមទាំងមានផែនការសាងសង់ ទីក្រុងប្រវែង១៧០គីឡូម៉ែត្រ ដែលមានឈ្មោះថា The Lineផងដែរ៕

តើទីក្រុងបាវិតដែនដីនៃសេដ្ឋកិច្ច ពាណិជ្ជកម្មនៃខេត្តស្វាយរៀងមានសក្តានុពលនិងប្រវត្តិបែបណា?

ដោយៈ គង់ ហ្វីអូណា

        បាវិតៈ គំរោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ត្រូវបានគេនឹកឃើញដល់ទឹកដីក្រុងបាវិតមុនគេ ជាទឹកដីដែលកំពុងមានសក្តានុពលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម។

ទីក្រុងនេះត្រូវបានគេស្គាល់ថា ជាក្រុងសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃខេត្តស្វាយរៀង ជាទីក្រុងដែលដើរតួជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម មានភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរចេញចូលមិនដាច់ បង្កជាភាពអ៊ូអរខ្លាំង មិនចាញ់ក្រុងឯទៀតនៅកម្ពុជាឡើយ ។

ក្រុងបាវិត មានព្រំប្រទល់ ខាងជើងជាប់ជាមួយស្រុកស្វាយទាប និងស្រុកបេនកូវ ខេត្ដតៃនីញ ប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខាងលិចជាប់នឹងស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ និងខាងកើតជាប់នឹងស្រុកបេនកូវ ស្រុកចាងបាង ខេត្ដតៃនីញ និងស្រុកឌឹកវ៉េ ខេត្ដឡុងអាន ប្រទេសវៀតណាម ។យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញពីប្រវត្តិក្រុងបាវិតយ៉ាងដូច្នេះថា បាវិត ដើមឡើយគឺជាភូមិមួយ ដែលមានមនុស្សរស់នៅតិចតួច ជាវាលរាបសម្បូរទៅដោយស្មៅ និងសត្វប្រវឹករស់នៅ។

តាមឯកសារខ្លះបានរៀបរាប់ថា “ពាក្យបាវិត ក្លាយមកពីពាក្យថា ប្រវឹក” ពាក្យនេះប្រើប្រាស់ពេល ដែលអ្នកបកប្រែភាសា ជនជាតិវៀតណាមនិយាយមិនច្បាស់ជាភាសាបារាំងថា “បាវឹក” ក្រោយមកក្លាយជា បាវិត ពេលបង្កើតឃុំ ក៏ជាប់ងារនេះរហូតដល់បច្ចុប្បន្ន ។

អំឡុងពេលបារាំងធ្វើផ្លូវជាតិលេខ១ ពីព្រៃនគរ មកភ្នំពេញ គឺបារាំង បានជ្រើសរើសធ្វើផ្លូវថ្នល់ជាតិទី១ កាត់តាមបាវិតនេះ មុនគេបង្អស់នៅឆ្នាំ១៩០៣ ។

ក្រោយពីមានផ្លូវ មនុស្ស បានរស់នៅតំបន់នេះច្រើន អំឡុងពេលនោះហើយ ដែលរាជការបារាំង ខ្មែរ បានរៀបចំបង្កើតជារដ្ឋបាល ឃុំបាវិត (ពាក្យកម្លាយពីប្រវឹក) នៅចន្លោះឆ្នាំ១៩១៩-១៩២២ ជាផ្លូវការ ។

ក្រោយពេលបង្កើតឃុំបាវិត ឃុំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយទាប តរៀងមក។ ឆ្នាំ១៩៦៨ ឃុំបាវិត ត្រូវបានដាក់បញ្ចូលឱ្យស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រាវិញ។ នៅឆ្នាំ២០០៨ បាវិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងបាវិត ដោយផ្ដាច់ចេញពីស្រុកចន្ទ្រា ។

បើយោងតាមខ្លឹមសារសៀវភៅប្រវត្តិវត្តពោធិ៍ថ្មី របស់លោកគ្រូព្រឹទ្ឋាចារ្យ សួស ថន បានបង្ហាញថា ប្រជាជនឃុំបាវិត ពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នា ជារបៀបសហគមន៍ ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិច ជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹង ពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះ ទៅទល់នឹងទន្លេវ៉ៃកូ(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។

កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះ ពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះ ជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាន់តំបន់ចំពុះទាវិញ។

នៅសម័យអាណានិគមន៍បារាំង តំបន់នេះក៏មានចលនាបះបោរប្រឆាំងនឹងបារាំងដែរ។ ដើម្បីបង្ក្រាបចលនាបះបោរនេះ ពិសេសក្នុងការចល័តកងទ័ព តាមទន្លេរវ៉ៃកូខាងកើតម្ដងៗ កងនាវាចម្បាំងបារាំង តែងតែបាញ់បោះគ្រាប់ផ្លោង មកលើត្រើយខាងលិចបឹង ពេលខ្លះកងការណូតចម្បាំងបារាំង ចូលមកធ្វើការរាតត្បាត អ្នកស្រុកនៅត្រើយខាងលិច ធ្វើឱ្យពួកគេមានការភ័យខ្លាច រត់ចោលផ្ទះសម្បែងហើយប្រជាជនខ្លះបានរុះរើថយចូលមកក្នុង (មកលិច) ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ដោយសារសង្គ្រាមបានបំផ្លិចបំផ្លាញផ្លូវ ផ្ទះសម្បែងទ្រព្យសម្បត្តិ ខ្វះស្បៀងអាហារ ម្យ៉ាងទៀតកត្តាអសន្ដិសុខ នៅកើតមាននៅឡើយម្លោះហើយ ពួកគេបានសម្រេចចិត្តបោះបង់ ភូមិកំណើតចាស់ចោលហើយមកប្រមូលផ្ដុំគ្នា រស់នៅក្បែរបន្ទាយទាហានអាណានិគមបារាំងមួយក្បែរបន្ទាយតុងកាក ដែលស្ថិតនៅត្រង់សាលាសង្កាត់បាវិតសព្វថ្ងៃនេះ ដើម្បីងាយស្រួលក្នុងការការពារសន្ដិសុខសង្គម។

ដើម្បីងាយស្រួលក្នុងការការពារ និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្រោយសង្គ្រាម រដ្ឋអំណាចមូលដ្ឋានឃុំបាវិតជំនាន់នោះ បានបែងចែកទីតាំងភូមិឱ្យប្រជាជន រស់នៅតាមទិសដៅដូចខាងក្រោម៖ – ភូមិបាវិត នៅខាងកើតវត្ត – ភូមិច្រកលាវ នៅខាងត្បូងវត្ត – ភូមិតាពៅ នៅខាងលិចវត្ត – ភូមិតាបឹប នៅខាងជើងវត្ត ការបែងចែកទីតាំងភូមិតាមទិស ឱ្យប្រជាជនរស់នៅនេះ បានជាប់រហូតមកដល់សព្វថ្ងៃនេះ។

នៅឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យ ពេញបរិបូណ៍ពីអាណានិគមបារាំង។ កងទ័ពបារាំង ក៏ត្រូវបានដកចេញទាំងអស់ពីទឹកដីកម្ពុជា។

នៅឆ្នាំ១៩៥៤ បន្ទាយទាហានរបស់អាណានិគមបារាំង ឈ្មោះថា បន្ទាយតុងកាក ត្រូវបានរុះរើចោល។ ដីនៅខាងជើងផ្លូវជាតិ រដ្ឋអំណាចទុកសាងសង់សាលាឃុំ ចំណែកដីខាងត្បូងផ្លូវរដ្ឋអំណាចទុកសម្រាប់ប្រជាពលរដ្ឋ និងសាងសង់វត្តសម្រាប់ ប្រជាជនធ្វើបុណ្យទាន។

បច្ចប្បន្នក្រុងបាវិត មានចំនួន៥សង្កាត់ គឺសង្កាត់ច្រកម្ទេសសង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាវិត និងសង្កាត់បាទី ដែលមានប្រជាជនសរុបប្រមាណ៤៩.៧៦០នាក់ (ទិន្ន័យពីរដ្ឋបាលខេត្តស្វាយរៀងក្នុងឆ្នាំ ២០២០) ។

ក្រុងបាវិត ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ សហគ្រាសចំនួន៣៦កន្លែង និងបានទាក់ទាញកម្លាំង ពលកម្មប្រមាណ៣៥.០០០នាក់ ។ មិនតែប៉ុណ្ណោះ បាវិត ក៏ជាបណ្ដុំមជ្ឈមណ្ឌលកម្សាន្តដ៏ស៊ីវិល័យ មានដូចជា សណ្ឋាគារ ក្លឹបកម្សាន្ដ កាស៊ីណូជាប់ព្រំដែន ដែលអាចឱ្យអ្នកទេសចរជាតិ អន្ដរជាតិ មកកម្សាន្ដ ផងដែរ ។

បន្ទាប់ពីរដ្ឋាភិបាល បានដាក់ផែនការអភិវឌ្ឍន៍ក្រុង សម្រាប់ឆ្នាំ ២០១៥ ដល់ ២០២៥ រួចមក បច្ចុប្បន្នក្រុងនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនបរទេស គួរឱ្យកត់សម្គាល់ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវសញ្ញាណសំខាន់ៗមួយចំនួន នៃកំណើនការវិនិយោគមកលើក្រុងបាវិត។

ជាងនេះទៅទៀត អ្វីដែលអ្នកវិនិយោគកាន់តែរំពឹងខ្ពស់ ទៅលើទឹកដីក្រុងបាវិត អាចនឹងក្លាយជាតំបន់ទឹកដីមាស នោះគឺនៅពេលបញ្ចប់គម្រោងសាងសង់ ជាស្ថាពរផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅចុងឆ្នាំ២០២៦ ឬដើម ឆ្នាំ២០២៧ ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ៕

តើមានបញ្ហាធំៗអ្វីខ្លះ ដែលនឹងគ្របដណ្តប់កិច្ចប្រជុំរបស់បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ក្នុងឆ្នាំ២០២៤?

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីរបស់ប្រទេសអុីតាលី គឺលោកស្រី Giorgia Meloni បានលើកឡើងថា ទ្វីបអាហ្វ្រិក និងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយបញ្ញាសប្បនិមិ្មត (AI) គឺជាប្រធានបទធំៗចំនួន២ សម្រាប់កិច្ចប្រជុំរបស់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ខណៈអុីតាលីធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ។

កាលពីដើមខែមករា អុីតាលីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេស G7 ដែលមានសមាជិក ដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ ប្រទេសអុីតាលី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងរៀបចំឡើងជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំទាំង៧រូប នៅក្នុងខែមិថុនាផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានគូសបញ្ជាក់ឱ្យដឹងថា លោកស្រីគ្រោងនឹងរៀបចំវគ្គពិសេសមួយនៅមុនខែមិថុនា ដោយផ្តោតលើបញ្ញាសិប្បនិម្មិត (AI) ។
លោកស្រីបានបន្តថា “ខ្ញុំ មាន ក្តីព្រួយ បារម្ភ យ៉ាង ខ្លាំង អំពី ផល ប៉ះពាល់ របស់ AI មកលើ ទីផ្សារ ការងារ។ សព្វថ្ងៃនេះ យើងប្រឈមមុខនឹងបដិវត្តន៍ ដែលបញ្ញារបស់មនុស្ស ស្ថិតក្នុងគ្រោះថ្នាក់ ដែលអាចត្រូវបានជំនួសដោយបច្ចេកវិទ្យា AI”។

លោកស្រីបាន ថ្លែងបែបនេះ ក្នុងសន្និសីទ សារព័ត៌មាន មួយ ដោយបានកត់សម្គាល់ពីភាពចាំបាច់នៃការពិភាក្សាលើតម្រូវការគាំទ្រដល់ការអភិវឌ្ឍន៍ នៅទ្វីបអាហ្វ្រិកដូចជា ការជំរុញសេដ្ឋកិច្ចក្នុងស្រុក និងកម្រិតជីវភាពរស់នៅ ដើម្បីបង្ការជនចំណាកស្រុក ដែលមានបំណងធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបផងដែរ។

នាយករដ្ឋមន្ត្រីអុីតាលីរូបនេះ បានបន្ថែមថា អ្វីដែលលោកស្រីគិតឃើញថា ត្រូវធ្វើនៅក្នុងទ្វីបអាហ្រ្វិក ពុំមែនជាកម្មវិធីសប្បុរសធម៌នោះទេ ប៉ុន្តែ គឺការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជា យុទ្ធសាស្ត្រឱ្យបានស៊ីជម្រៅ និងស្មើភាពគ្នា ព្រមទាំងការវិនិយោគ និងយុទ្ធសាស្ត្រផ្សេងៗដែលចាំបាច់។

ក្នុងចំណោមបញ្ហាផ្សេងទៀត ដែលអាចនឹងគ្របដណ្ដប់លើកិច្ចប្រជុំG7 ក្នុងឆ្នាំនេះ គឺសង្រ្គាម ដែលកំពុងបន្តឆាបឆេះនៅអ៊ុយក្រែន និងជម្លោះនៅតំបន់កាហ្សារវាងអុីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស៕