សេដ្ឋវិទូ និងអ្នកអភិវឌ្ឍន៍លើកឡើងនូវដំណោះស្រាយចំនួនបី និងកាលានុវត្តន៍ភាពក្នុងវិស័យអចលនទ្រព្យ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អ្នកជំនាញ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលោកបណ្ឌិតគី សេរីវឌ្ឍន៍ បានបង្ហើបនូវយុទ្ឋសាស្រ្តសំខាន់ៗចំនួន៣ ដើម្បីអាចដោះស្រាយបញ្ហាជាប់គាំងក្នុងវិស័យអចលនទ្រព្យ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីសប្តាហ៍មុនថា ការងើបឡើងរបស់វិស័យនេះ អាចត្រូវចំណា​យពេលរហូតដល់ចុងឆ្នាំ ទើបទីផ្សារនេះអាចងើបឡើងវិញ ក្នុងកម្រិតយឺតៗឡើងវិញ។លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាប្រឈមចំនួន៣ជាមុនសិន ដូចជា ដោះស្រាយបញ្ហាទីផ្សារផ្ទះល្វែង និងដីឡូត៍គ្មានអាជ្ញាប័ណ្ណច្បាស់លាស់ និងកំណត់នូវយន្តការនគរូបនីយ​កម្ម ឬការកំណត់Zooningឲ្យបានត្រឹមត្រូវថា តំបន់ណាជាតំបន់លំនៅដ្ឋាន តំបន់ណាជាតំបន់ឧស្សាហកម្ម តំបន់ណាជាតំបន់ពាណិ​ជ្ជ​កម្ម ឬតំបន់បរិស្ថាន ទើបធ្វើឲ្យវិស័យនេះអាចរីកលូតលាត់បាន។

លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបន្តថា វិស័យនេះអាចងើបឡើងវិញមិនលឿនទេ តែវាអាចងើបបន្តិចម្តងៗនៅចុងឆ្នាំនេះ ដោយសារតម្លៃបានកើនដល់កម្រិតកំពូលរួចទៅហើយ នៅចុងឆ្នាំ២០១៩ ហើ​យការសាងសង់ផ្ទះលក់ និងការពុះឡូត៍បានកើនឡើង លើសពីតម្រូវការរួចទៅហើយ។ ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឆ្នាំ២០២៤ មានសញ្ញាវិជ្ជមានច្រើនសម្រាប់វិស័យ​សំណង់ និងអចលនទ្រព្យ ដោយសារការបញ្ចុះអត្រាការប្រាក់នៅអាមេរិក ដែលធ្វើឲ្យធនាគារនៅកម្ពុជា អាចបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់២ភាគរយផងដែរ។ លោកបន្តថា “វិស័យសំខាន់ៗដែលជាសរសរស្តម្ភសដ្ឋកិច្ច ដូចជាវិស័យទេសចរណ៍ វិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងវិស័យកសិកម្មនឹងមានកំណើនល្អប្រសើរ”។ លោកបន្តថា “តាមព័តមានដែលខ្ញុំទទួលបាន ពីអ្នកក្នុងវិស័យឧស្សាហកម្ម គឺរោងចក្រ សហ គ្រាសនានា បានទទួលការបញ្ជាទិញឡើ់ងវិញ បណ្តើរៗកាន់តែច្រើនហើយ”។

       លោកឧកញ៉ាបណ្ឌិតបានបន្តថា នៅពេលស្ថានភាពសេដ្ឋកិច្ច និងកំលាំងចលករធំៗ ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចងើបឡើង នឹងធ្វើឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូល ដែលជាលទ្ឋផលវិស័យអច​លនទ្រព្យ និងសំណង់នឹងងើបឡើងព្រមគ្នាផងដែរ”៕

ខេត្តពោធិសាត់ទទួលបានរោងចក្រទឹកស្អាតថ្មីមួយជាជំនួយ របស់មិត្តជប៉ុន

        ដោយៈ គង់ ម៉ាលីនណា

        ពោធិសាត់ៈ សមិទ្ធផលថ្មីសន្លាងមួយ ក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការកាលពីសប្តាហ៍មុន គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់។

ការបើកដំណើរការរោងចក្រផលិតទឹកស្អាតនេះ ដើម្បីដោះស្រា​យកំណើននៃតម្រូវការទឹកស្អាត និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។

រោងចក្រនេះ មានសមត្ថភាពផលិតបានចំនួន៦៦០០ម៉ែត្រគូប/ថ្ងៃ និងអាចជំរុញសមត្ថភាពផលិត ទឹកស្អាតរបស់រដ្ឋាករទឹពោធិ៍សាត់ដល់១៣,៨៦០ម៉ែត្រគូប/ថ្ងៃ។ ការណ៍នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដល់ប្រជាពលរដ្ឋជាង១៥,០០០គ្រួសារ នៅក្នុងក្រុងពោធិ៍​សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។

លោកហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់ របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។

`      លោកបន្តថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដោយនៅក្នុងបញ្ចកោណទី២ មានកិច្ចការអាទិភាពចំនួន៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនា​សម្ព័ន្ធគាំទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

Japan Airlines estimates loss of about $105 million from collision

TOKYO :Japan Airlines (JAL) estimated on Thursday that the collision of its flight JL516 with a Japan Coast Guard aircraft on Tuesday would result in an operating loss of about 15 billion yen ($104.81 million).

The loss of the aircraft will be covered by insurance, the company said, adding it was assessing the impact on its earnings forecast for the financial year ending March 31.

Insurance industry sources have said U.S. insurer AIG was the lead insurer on a $130 million “all-risks” policy for the two-year-old JAL Airbus A350 widebody jet that was destroyed by a fire after the collision at Tokyo’s Haneda airport.

It was the first-ever hull loss globally for the A350 model, according to Aviation Safety Network. The type, made largely from carbon composite, entered commercial service in 2015.

Shares of JAL rose 0.5 per cent, showing a muted reaction to the crash as trading resumed after the New Year’s holiday. They initially fell as much as 2.4 per cent before recovering from that drop.

All 379 people aboard the JAL airliner managed to evacuate the burning plane after the collision. Five of six crew on the Coast Guard aircraft were killed in the crash.

Japanese authorities said on Wednesday the passenger jet had been given permission to land, but the smaller plane had not been cleared for take-off, based on control tower transcripts.

Authorities have only just begun their investigations and there remains uncertainty over the circumstances surrounding the crash, including how the two aircraft ended up on the same runway.

Separately, nearly 200 passengers were stranded overnight at New Chitose airport near the northern Japanese city of Sapporo, from which flight JL516 had departed, as flights arrived late due to delays, a spokesperson for airport operator Hokkaido Airports said on Thursday. Source: Reuters

អ្នកជំនាញសេដ្ឋកិច្ចនិងអ្នកធុរកិច្ចមានសុទិដ្ឋិនិយមពីការរីកចម្រើន វិស័យឧស្សាហកម្មឆ្នាំ២០២៤

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ច និង​អ្នកធុរកិច្ចបានអះអាងថា វិស័យ​ឧស្សា​ហ​កម្ម​កម្ពុជា​នៅក្នុង​ឆ្នាំ​​២០២៤ នេះ​នឹង​បន្ត​បោះជំហាន​ទៅមុខ​កាន់តែ​លឿន ខណៈ​កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​ថ្មីៗ​ជា​ច្រើន ។

យោងតាម​ឯកសារ​ថវិកា​សង្ខេប ឆ្នាំ​២០២៤ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឱ្យដឹងថា សេដ្ឋកិច្ច​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​ងើប​ឡើងវិញ ហើយ​រំពឹង​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦​ ដែល​នឹង​ធ្វើឱ្យ​ផលិត​​ផល​ក្នុងស្រុក​សរុប ​(​ផសស​)​ ថ្លៃ​ប​ច្ចុ​ប្បន្ន​ស្ថិតក្នុង​រង្វង់១៤,២៩៥៧ ​ប៊ី​លាន​រៀល ​សមមូល​នឹង៣៥,១៦៨លាន​ដុល្លារ​អាមេរិក​។

ស្របពេលផលទុនជាតិសរុបក្នុងស្រុក សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹង​នឹង​កើន​ដល់២០៧១ ​ដុល្លារ​អាមេរិក បើ​ធៀប​នឹង១ ៩១៧ ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២៣​។ តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៤  ត្រូវបាន​ទ្រទ្រង់​សំខាន់​ជាងគេ​ ដោយ​វិស័យ​ឧស្សាហកម្ម នឹងមាន​កំណើន ៨,៥ ​ភាគ​រ​យ វិស័យ​សេវាកម្ម ៦,៩​ ភាគរយ និង​វិស័យ​កសិកម្ម១,១​ ភាគរយ​។​

ឯកសារដដែលបាន​បញ្ជាក់ថា ​វិស័យ​ឧស្សា​ហ​កម្ម​ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​និ​ន្នា​ការកើនឡើង​ក្នុង​រង្វង់៨,៥ភាគរយ ​ក្នុង​ឆ្នាំ ​២០២៤ គឺ​ប្រមាណ៥,០​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ដោយសារ​ការរំពឹងទុក​ការ​ងើប​ឡើងវិញ​នៃ​អនុវិស័យ​កាត់ដេរ ស្រប​ពេលដែល​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ​នៅ​បន្ត​រក្សាបាន​កំណើន​រឹងមាំ ខណៈ​អនុវិស័យ​សំណង់​នៅ​បន្ត​មាន​កំណើន​ទាប​។​ឯកសារនេះបានបង្ហាញ​ឱ្យដឹងទៀតថា អនុវិស័យ​កាត់ដេរត្រូវបានរំពឹងថា ​នឹងមាន​និន្នាការ​ងើបឡើង​វិញ ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​សកល ពិសេស​បណ្តា​ប្រ​ទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា រួមមាន អាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម​។ ការដាក់ចេញ​ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែក​​ជើង និង​កាបូប​កម្ពុជា ឆ្នាំ ​២០២២-២០២៧” ក៏​ត្រូវបាន​រំពឹងថា នឹង​ជួយ​ជំរុញ​បរិយាកាស​វិនិយោគ និង​ការ​ប្រកួតប្រជែង​បន្ថែម ​ក្នុង​អនុ​វិស័យនេះ​ផងដែរ​។

យ៉ាងណាមិញ ភាពមិនប្រាកដ​ប្រជា​ខ្ពស់​ នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល ដែលនាំឱ្យ​មាន​ភាព​រង្គោះ​រង្គើ​ដល់​តម្រូវការ​ខាងក្រៅ ជាពិសេស​ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា រួមមាន អាមេរិក និង​សហភាព​អឺរ៉ុប អាច​បង្ក​ជា​បច្ច័យ​អវិជ្ជមាន​ដល់​អនុ​វិស័យនេះ​ផងដែរ​​។​

សម្រាប់​អនុវិស័យ​កម្មន្តសាល​មិន​មែន​កាត់ដេរ នឹង​នៅ​បន្ត​រក្សាបាន​ភាព​ល្អ ដែល​មួយផ្នែក​នឹង​បន្ត​ជំរុញ​ ដោយ​ការរក្សាបាន​តុល្យ​ភាព​នៃ​ផលិតកម្ម​ ដែល​បម្រើឱ្យ​តម្រូវការ​ក្នុងស្រុក និង​មួយផ្នែក​ទៀត គាំទ្រ​ដោយ​ការរំពឹងទុក​ កំណើន​ល្អប្រសើរ​នៃ​ផលិតកម្ម​ បម្រើឱ្យ​ការនាំចេញ​។

និន្នាការ​ល្អ​នៃ​តម្រូវការ​ខាងក្រៅ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​បន្ត​ជំរុញ​កំណើន​នៃ​អនុ​វិស័យនេះ លើ​ផ្នែក​ផលិតកម្ម​បម្រើការ​នាំចេញ ជាពិសេស​ទៅលើ ផលិតផល​សំខាន់ៗ​មួយចំនួន​រួម​មាន​បន្ទះ​សូ​ឡា​, សម្បក​កង់​, និង​ស្បែក​សត្វ​មាន​រោមជាដើម​។​

ការកើនឡើង​នៃ​គម្រោង​វិនិយោគ ​និង​ការពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ត្រូវបានលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជវបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ការស្នើសុំ និង​ការអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ជា​បន្ត​បន្ទាប់ ពី​សំណាក់​អាជ្ញាធរ​នា​រយៈពេល ៣-៤ ​ឆ្នាំ​ចុង​ក្រោយនេះ បានផ្តល់​ក្តីសង្ឃឹម​យ៉ាង​រឹង​មាំ​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​។លោក​បន្តថា មូល​ហេតុដែល​កម្ពុជា​អាច​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ និង​ការពង្រីក​អាជីវកម្ម គឺ​ដោយសារ​មាន​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា ភាព​​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ​អំណោ​យផល និង​ជា​ពិសេស​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​នាំ​ទំនិញ​ទៅ​ទីផ្សារ​ធំៗ ដូច​​ជា អាមេរិក កាណាដា និង​អឺរ៉ុប​។​

លោក​ថ្លែងថា “​ប្រាកដ​ណាស់​បើ​គ្មាន​ប្រធាន​ស័ក្តិ ​ណាមួយ​កើតឡើង គឺ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២៤  ​នេះ​នឹង​បោះជំហាន​ទៅមុខ​យ៉ាង​រលូន ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ នៃ​ការរីក​​ចម្រើន​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​ឧស្សា​ហក​ម្ម និង​ការនាំចេញ​ទំនិញ​កាន់តែច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​”។ លោកបន្តថា សម្រាប់​វិស័យ​ផ្សេងៗ​ទៀត​ដូចជា ទេសចរណ៍ និង​កសិកម្ម ក៏​នឹងមាន​ភាពល្អប្រសើរ​ដែរ​ធៀប​នឹង​ឆ្នាំ ២០២៣។​

ជាមួយគ្នានេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា លឹម ហេង បាន​ប្រាប់ថា ក្នុង​ឆ្នាំ​ ២០២៤ នេះ​វិស័យ​ឧស្សាហកម្ម​នឹង​នៅ​តែ​បន្ត​រីកចម្រើន​ទៅមុខ​បន្ថែមទៀត ពិសេស​ការនាំចេញ​ផលិតផ​ល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ឧស្សាហកម្ម​កែច្នៃ ដែល​កម្ពុជា​បន្ត​ទទួលបាន​ភាព​ចំណេញ ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរភាគី​ជាមួយ​ប្រទេស​ចិន​ កូរ៉េខាងត្បូង និង​កិច្ចព្រមព្រៀង​RCEP ជាដើម​។

លោក​បន្តថា “ជាមួយគ្នានេះ​កម្ពុជា ​ក៏បាន​ទទួល​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​ធំៗ​មួយចំនួនទៀត​ផងដែ​រ​”។​លោកបន្ថែមថា “​កត្តា​ភូមិសាស្ត្រ​នយោបាយ ច្បាប់​វិនិយោគ កម្លាំង​ពលកម្ម និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​ ដើម្បី​ផលិត​បំពេញតម្រូវការ​ក្នុងស្រុក និង​នាំទៅ​ទីផ្សារ​អន្តរជាតិ”។​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ជួយ​ ទាក់​​ទាញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហ​កម្ម និង​រោងចក្រ​កាន់តែច្រើន​ ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន ដែល​កំពុង​សិក្សា​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​​ជប៉ុន​ លើ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស កម្ពុជា​-​ជប៉ុន បាន​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ​ឱ្យមក​បើក​រោងចក្រ​ដើម្បី​ផលិត​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បន្តថា “បច្ចុប្បន្ន​មាន​វិនិយោគិន​ ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​បណ្តាក់ទុន​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​”។​លោកបានបង្ហើបថា​ “បច្ចុប្បន្ន​ខ្ញុំ​កំពុង​សិក្សា​ស៊ីជម្រៅ​ ជាមួយនឹង​វិនិយោគិន​ជប៉ុន​ដើម្បី​ស្វែងរក​ក្រុមហ៊ុន ​ដែលមាន​លទ្ធភាព​នៅក្នុង​ការ​កៀរគរ​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ ឱ្យ​ចូលមក​បើក​រោង​ចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន”។ ​

យោងតាម​ឯកសារ​ក្រសួង​សេដ្ឋកិច្ច ក្រៅពី​វិស័យ​ឧស្សាហកម្ម នៅក្នុង​ឆ្នាំ​២០២៤ នេះ​វិស័យ​សេវាកម្ម ត្រូវបាន​រំពឹង​នឹង​កើន៦,៩​ ភាគរយ និង​វិស័យ​កសិកម្មនឹងកើន១,១​ភាគរយ​៕

 

Goldman, Morgan Stanley expect China’s housing slump to persist

The slump in China’s housing construction will continue in 2024, dragging down economic growth and suggesting that government efforts to stabilise the sector haven’t been enough to reverse the downturn.

That’s the consensus from 10 investment banks and securities brokerages, including Goldman Sachs Group Inc, Morgan Stanley and UBS Group AG.

If they’re right, that leaves China on track to post three straight years of contractions in property construction, a record streak. The country’s main measure of real estate investment fell 8% on year in the first 11 months of 2023. For all of last year, the measure dropped 8.4%.

The outlook signals the downturn in the property market is far from over, despite the government’s rollout of measures mostly aimed at stoking demand for homes. The prolonged slump means the sector’s role as a driver of demand for goods and services has shrunk. Real estate-related demand accounts for about 20% of gross domestic product (GDP) now, down from 24% in 2018, Bloomberg Economics estimates.

Goldman economists led by Hui Shan have one of the most bearish forecasts, expecting a “double digit” contraction in real estate fixed-asset investment next year. The ongoing property slump will reduce real GDP growth by one percentage point, they added.

Other forecasts are less gloomy. Morgan Stanley sees the gauge dropping 7%, while UBS expects a 5% decline. Chinese economists are bearish, too, with China Merchants Bank International expecting real estate investment to fall 7%.

The key reason for pessimism is a sharp decline in newly started real estate projects in 2023, according to Ming Ming of Citic Securities Co Ltd and other economists. That suggests the area of completed projects has room to fall.

Another reason is the decline in real estate sales, which leaves developers with less incentive to start construction. Both Goldman and UBS see real estate sales dropping 5% next year.

The property downturn has wider reaching effects. Given the large size of the sector, falling construction activity is a major cause of weak domestic demand, which in turn is one of the main reasons China has seen deflation this year. Source: Bloomberg

តើរដ្ឋាភិបាលថ្មីបាននិងកំពុងធ្វើអ្វីខ្លះដើម្បីសម្រេចក្លាយជាប្រទេសមាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​២០៥០?

        ដោយៈ គង់ សូរិយា

 ភ្នំពេញៈ រាជ​រដ្ឋា​ភិ​បាល​បានកំណត់​មហិច្ឆតា ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ ទៅជា​ប្រ​ទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ​​ ២០៣០ និង​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​២០៥០។ ​កម្ពុជាត្រូវចំណុច​អាទិភាព​សំខាន់ៗ​មួយចំនួន ​ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ ដើម្បី​សម្រេចបាន​ចក្ខុ​វិស័យនេះ​។​

ជាក់ស្តែងកាលពី​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២៣ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ រយៈពេល​៥​ឆ្នាំ សំដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​ មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ២០៥០​។

យុទ្ធសាស្ត្រ​នេះ​សម្រាប់​រដ្ឋា​ភិ​បាល​ថ្មី នីតិកាល​ទី​៧ គឺ​ផ្តោតលើ​វិស័យ​សំខាន់ៗ​៥ រួមមាន ការអភិវឌ្ឍ​ធនធានមនុស្ស​ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ឱកាស​ការងារ ការលើកកម្ពស់​ភាព​ធ​ន់ និរន្តរភាព​ និង​ការ​​អភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន និង​ការពង្រឹង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​។​
សម្តេចធិបតីហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​នេះ​ថា “ក្នុង​រយៈពេល២៥​ ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ផ្តោតលើ​ការកសាង​ប្រទេសជាតិ​ឡើងវិញ ​ក្នុងសម័យ​ក្រោយ​សង្គ្រាម”​។សម្តេចបន្តថា “រយៈពេល២៥​ឆ្នាំ​ខាងមុខ ​នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ​ ដើម្បី​កសាង​ប្រទេស​ដ៏​រឹងមាំ ​ឆ្ពោះទៅរក​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០”​។ យុទ្ធសាស្ត្រ​នេះ មាន៥​ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​អាទិភាព​ចំនួន៥ គឺ​ផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

សម្តេច​បានឱ្យដឹងផងដែរថា ដំណាក់កាល​ដំបូង​នឹង​ដំណើរការ​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ដែល​ធន់​នឹង​វិបត្តិ បង្កើត​ការ​​ងារ កាត់បន្ថយ​ភាពក្រីក្រ កែលម្អ​អភិ​​បាល​កិច្ច និង​ស្ថាប័ន​សាធារណៈ និង​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។​

ជាមួយគ្នានេះ លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា មាន​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​អនុញ្ញាតឱ្យ​កម្ពុជា ​អាច​សម្រេច​ចក្ខុវិស័យ​នៃ​មហិច្ឆតា​របស់ខ្លួន គឺមាន​ដូចជា ​ការរក្សា​បាន​នូវ​សន្តិ​​ភាព ការបើកចំហ​គោលនយោបាយ​ចម្រុះ​ពណ៌ និង​ការពង្រឹង​កត្តា​ខាងក្នុង​។​ លោក​ពន្យល់ថា​ ​ទី​១ សក្តានុពល​របស់​កម្ពុ​ជា គឺ​សន្តិភាព បើ​គ្មាន​សុខ​សន្តិភាព​ទេ គឺ​យើង​មិនអាច​សម្រេច​នូវ​គោលដៅ​របស់​យើង​ក្នុងការ​ឈានទៅរក​ប្រទេស ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០បានទេ​។

លោកបញ្ជាក់ថា “យើង​ត្រូវ​គិតថា បើ​ប្រទេសមួយ​គ្មាន​សន្តិភាព និង​កើតសង្គ្រាម តើ​អ្នកនឹង​ទាក់ទាញ​វិនិយោគិន និង​ប្រកប​អាជីវកម្ម​ដោយ​របៀប​ណា​?”។ លោកបន្តថា “ដូច្នេះ​កត្តា​សំខាន់​ដែល​ខ្ញុំ​ហ៊ាន​វាយតម្លៃ​នោះ​ គឺ​ការរក្សាបាន​នូវ​សន្តិភាព ដែល​កន្លងមក​យើង​បាន​រក្សា​សន្តិភាព​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​ដែល​ធ្វើឱ្យ​យើង​មាន​ការរីក​ចម្រើន និង​ទាក់ទាញ​វិនិយោគិន​បរ​ទេស​ បាន​ច្រើន​ដូច​សព្វថ្ងៃនេះ”។​ លោក​បាន​បន្តថា សម្រាប់​កត្តា​ទី​២ គឺ​ការបើកចំហ​គោលនយោបាយ​ចម្រុះ​ពណ៌ ដូច្នេះ​ការបើកចំហ​គោ​លន​យោ​បាយ​នេះ គឺ​រដ្ឋាភិបាល​បានប្រកាស​ហើយ​ថា កម្ពុជា​មិន​យកនរ​ណាមួយ​ជា​បក្សសម្ព័ន្ធ​របស់ខ្លួន​ទេ​។​លោក​បានបន្តថា ​ដូច្នេះ​ការបើក​គោលនយោបាយ​នេះ គឺ​វា​ស្រប​នឹង​ការប្រកាន់​ គោលនយោបាយ​ពហុភាគី​និយម​បច្ចុប្បន្ននេះ ដែល​ធ្វើឱ្យ​យើង​បាន​ចូលទៅក្នុង​សកលភា វូបនីយកម្ម យើង​មាន​មិត្ត​ច្រើន យើង​មាន​ទីផ្សារ​ច្រើន ដោយ​យើង​បាន​ចូលទៅក្នុង​កិច្ច​​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ យើង​ចូលក្នុង​តំបន់​អាស៊ាន យើង​ចូល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក យើង​មាន​ទំ​​នាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប ចិន រុស្ស៊ី ជប៉ុន និង​កាណាដា ដូច្នេះ​ការចូលរួម​ទីផ្សារ​ទាំងអស់នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​។​

​កត្តា​ទី​៣ លោក​គី សេរីវឌ្ឍន៍បានលើកឡើងថា គឺ​កត្តា​ខាងក្នុង​ដែល​ចេញពី​ខ្លួនឯង មានន័យថា ការត្រៀមខ្លួន​របស់​យើង​រយៈពេល ៥ ឆ្នាំ​នៅក្នុង​ដំណាក់កាល​រដ្ឋាភិបាល​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា​នេះ គឺ​ចាប់ផ្តើម​ពី​ការពង្រឹង​វិស័យ​អប់រំ និង​មូលធន​មនុស្ស​រយៈពេល​វែង​។ សម្រាប់​រយៈពេល​ខ្លី គឺ​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈចំនួន១,៥​ លាន​នាក់​ ដូច្នេះ​យើង​អាច​មើល​ការកែទម្រង់​ មូលធន​មនុស្ស​ពី​កុមារ​តូច​ចេញពី​បច្ចុប្បន្ននេះ រហូត​គាត់​ចប់​ការសិក្សា គឺមាន​រយៈ​ពេល១២​ឆ្នាំ​ទៀត អ៊ីចឹង​មានន័យថា យើង​ត្រូវការ៣អាណ​តិ្ត​នៃ​រដ្ឋាភិបាល​ទៀត​រហូតដល់២០៤០។ ដូច្នេះ​ទម្រាំ​ដល់​ឆ្នាំ ​២០៥០ កម្លាំង​ធនធានមនុស្ស​របស់​យើង​ដែល​រៀបចំ​ពី​ពេលនេះ ​ទៅ​គឺ​យើង​នឹងមាន​រយៈពេល​១០​ឆ្នាំ ​សម្រាប់​បង្កើន​ចំណូល​ជាតិ​។​

លោក​គី សេរីវឌ្ឍន៍បានបញ្ជាក់ថា ​កម្លាំង​ពលកម្ម​របស់​យើង ​ដែល​កំពុង​ទទួល​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅក្នុង​អាណត្តិ​នេះ ១,៥​ លាន​នាក់ និង​អាណត្តិ​ក្រោយ​អាច​ពង្រីក​ទៅ២ ទៅ៣​ លាន​នាក់ ដូច្នេះ​ចំនួន​កម្លាំង​ពលកម្ម​ជំនាញ​ នឹង​កាន់​តែមាន​សម្ទុះ​ឡើង ដែលជា​ការ​ទាក់​ទាញ​វិនិយោគ​មួយ​ដ៏​សំខាន់ ​ដែលជា​ចលករ​ជំរុញ​ការផលិត​។

លោកបញ្ជាក់ថា “យើង​ត្រូវ​យល់ថា បើកាលណា​ផលិតភាព​របស់​យើង​ទាប និង​បើទោះបី​ប្រាក់​ឈ្នួល​យើង​ទាប​មែន ក៏​វិនិយោគិន​បរទេស​ គេ​នឹងមិន​មក​បណ្តាក់ទុន​នៅ​យើង​ឡើយ ដោយសារតែ​គេ​នឹង​វាស់​ថា គេ​ចាយ១​ដុល្លារ​លើ​ពលករ​រប​ស់​យើង តើ​យើង​ផលិត​លុយ​ឱ្យគេ​វិញ​បាន​ប៉ុន្មាន​ត្រឡប់​ទៅវិញ​?”។ លោកបន្ថែមថា “ដូច្នេះ​ខ្ញុំ​ជឿថា​ក្នុង​ឆ្នាំ​ ២០៥០ យើង​នឹងមាន​កំណើន​តាមរយៈ​ភាពប្រសើរឡើង​នៃ​ការអប់រំ​នេះឯង”​។​

ចំណែកលោក Anthony Galliano អគ្គ​នាយក​នៃ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co., Ltd បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ច្បាស់​ណាស់​ជា​សេដ្ឋ​កិច្ច ​ដែលមាន​ដំណើរការ​ល្អប្រសើ​រ​ជាងគេ ដោយមាន​កំណើន​មធ្យម​ក្នុង​រង្វង់៧​ ភាគរយ​ក្នុង​មួយឆ្នាំ​ មុន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​បំផុត​នៅក្នុង​តំបន់​។​

លោក​លើកឡើងថា​ “​ខណៈពេល​វិបុលភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ ដែល​ខ្លួន​បាន​ចាក​ចេញពី​មូលដ្ឋាន​កម្រិត​ទាប គឺ​បំណងប្រាថ្នា ​ដើម្បី​សម្រេច​បានជា​ប្រទេស ​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ គឺ​ពិតជា​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆតា”។ លោកបន្តថា “កម្ពុជានឹង​តម្រូវឱ្យមាន​ការបង្កើន​ល្បឿនខ្លាំង​បំ​ផុត​ការធ្វើ​ពិពិធ​កម្ម និង​បរិ​យាប​ន្ន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​”​។​

លោក​បន្ថែមថា ដើម្បី​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ កម្ពុជា​ត្រូវ​សម្រេចបាន​ប្រាក់ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ ​(GNI) ឱ្យបានចំនួន៤៤៦៦​ ដុល្លារ ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​រំពឹងថា ​មាន​ប្រហែល១៧០០​ ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៤​។

GNI បាន​កើនឡើង៧,៥៩ភាគរយ ​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២២ ពោលគឺ៣,២៧​ភាគ​​រយ ​កាលពី​ឆ្នាំ​២០២១ ធៀប​នឹង​ឆ្នាំ ​២០២០ ធ្លាក់ចុះ១,៩២​ភាគរយ ​កាលពី​ឆ្នាំ​២០២០ ធៀប​នឹង​ឆ្នាំ​ ២០១៩ និង​កើនឡើង៩,៨៦​ភាគរយ ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ២០១៨​។​

ទោះបី GNI បាន​កើនឡើង១០ភាគរយ ​ក្នុង​១​ឆ្នាំ​ក្នុង​រយៈពេល ៧​ឆ្នាំ​ខាងមុខ ក៏GNIនឹង​កើន​ដល់ ៣,៣​ពា ន់​លាន​ដុល្លារ​អាមេរិក​មាន​ចំនួន២៥​ភាគរយ ​ដែល​មិន​សម្រេចបាន​តាម​ទិសដៅ​កំណត់​៤,៤​ ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​គិត​ក្នុងចំណោម​ប្រទេស​១៩០ បច្ចុប្ប​ន្ន​កម្ពុជា​នៅ​លេខ​រៀង១៥២ លើGNI ហើយ​មានតែ​ប្រទេស១១៥​ ប៉ុណ្ណោះ ​ដែល​សម្រេចបាន​ឋានៈ​ជា​ប្រទេស​ ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឬ​ប្រសើរ​ជាង​នេះ​។​

លោក Anthony Galliano បាន​ថ្លែងថា “​កម្ពុ​ជាមាន​ជំនាញ និង​មូលដ្ឋានគ្រឹះ​ ដើម្បី​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​រយៈពេល១០​ឆ្នាំ​ខាងមុខ​។ ក្នុងការ​កំណត់​នេះ ​តែងតែ​ចង់​កំណត់​គោលដៅ ​ប្រកបដោយ​មហិច្ឆតា​កាន់តែច្រើន”​។​លោក​បញ្ជាក់ថា “​ខ្ញុំ​មាន​ទំនុកចិត្ត​ថាគោលដៅ​នេះ ​នឹងអាច​សម្រេចបាន ​ក្នុង​ចន្លោះ​ឆ្នាំ ​២០៣៣ ដល់​ឆ្នាំ២០៣៥”​។

លោក​បន្តថា ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​មុននិង​ទំនុកចិត្ត និង​ក្តីសង្ឃឹម​ប្រកបដោយ​មហិច្ឆតា​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី យើង​មិនគួរ​វាយតម្លៃ​យើង​សម្រេច ​មិនបាន​នោះទេ ដោយសារ​វា​ជា​រយៈ​​ពេល​នៃ​វិបុលភាព និង​សន្តិភាព​ប្រកប​​ដោយ​បរិ​យាប​ន្ន និង​និរន្តរភាព​៕

តើនិន្នាការតម្លៃផ្ទះនៅក្នុងប្រទេសចិន ទីក្រុងហុងកុង និងប្រទេសសិង្ហបុរី មានការប្រែប្រួលបែបណា?

ដោយ: គង់ លាងហួរ
ប៉េកាំងៈ យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃចន្ទទី១ខែមករាថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានកើនឡើងក្នុងរយៈពេលបួនខែជាប់ៗគ្នា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។

តម្លៃផ្ទះនៅប្រទេសចិនបានកើនឡើងជាមធ្យម០,១ភាគរយក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា បន្ទាប់ពីកើនឡើង០,០៥ភាគរយនៅក្នុងខែវិច្ឆិកា។ នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy ។ វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបានជួបប្រទះពីវិបត្តិមួយទៅវិបត្តិមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិន។អាជ្ញាធរចិនបានប្រកាសពីវិធានការមួយចំនួន ដើម្បីព្យាយាមធ្វើឲ្យទីផ្សារលំនៅដ្ឋានស្ទុះងើបឡើងវិញ។ នៅក្នុងខែវិច្ឆិកាឆ្នាំមុន ទីក្រុងប៉េកាំង និងសៀងហៃបានបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ ដូចជាការបន្ថយសមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់ការទិញផ្ទះទីមួយ និងទីពីរ។

ចំណែក តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរីបានកើនឡើងក្នុងល្បឿនដ៏យឺតអស់រយៈពេល២ឆ្នាំជាប់ៗគ្នា គិតត្រឹមឆ្នាំ២០២៣ ដោយកើនឡើងត្រឹមតែ៦,៧ភាគរយ បើធៀបនឹងកំណើន៨,៦ភាគរយនៅឆ្នាំ២០២២ និងកំណើន១០,៦ភាគរយនៅឆ្នាំ២០២១។នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ តម្លៃផ្ទះឯកជននៅសិង្ហបុរី បានកើនឡើង២,៧ភាគរយ លឿនជាងតួលេខកំណើន០,៨ភាគរយនៅក្នុងត្រីមាសទី៣។ នេះបើយោងតាមការប៉ាន់ស្មានបឋម ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។

ចំណែកឯ តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង បានធ្លាក់ចុះអស់រយៈពេល៧ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ដែលបណ្តាលមកពីទំនុកចិត្តធ្លាក់ចុះ ស្របពេលអត្រាការប្រាក់កើនឡើងខ្ពស់ជាងមុន។

យោងតាមទិន្នន័យបានឱ្យដឹងទៀតថា តម្លៃផ្ទះនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងហុងកុង ដែលជាទីផ្សារដ៏ថ្លៃបំផុតមួយក្នុងពិភពលោកបានធ្លាក់ចុះ២% នៅក្នុងខែវិច្ឆិកា បន្ទាប់ពីបានធ្លាក់ចុះ២,១% នៅក្នុងខែតុលា៕ប្រភព៖ Reuters និង CNA៕

Get to know Home price in China And Singapore

BEIJING: China’s new home prices rose for the fourth straight month in December, a private survey showed on Monday, buoyed by a slew of government support measures.

Prices rose 0.1 per cent on average in December from the previous month after rising 0.05 per cent in November, according to the survey by real estate research firm China Index Academy.
The property sector has stumbled from one crisis to another in recent years in a major blow to consumer and investor confidence.

Authorities have announced several measures to try to revive the housing market. In November, Beijing and Shanghai relaxed home purchase restrictions, including by lowering the minimum deposit ratio for purchases of first and second homes.

Analysts, however, think home buyers’ sentiment is too weak for the measures to have a long-term impact.

Private home prices in Singapore rose at a slower pace for the second consecutive year in 2023, increasing 6.7 per cent compared with 8.6 per cent in 2022 and 10.6 per cent in 2021.

In the final quarter of 2023, private home prices rose by 2.7 per cent, faster than the figure of 0.8 per cent in the third quarter, according to flash estimates released on Tuesday (Jan 2) by the Urban Redevelopment Authority (URA).

This was mainly driven by sales at some newly launched projects towards the end of the year. Huttons’ senior director of data analytics Lee Sze Teck noted “robust sales” of three major non-landed launches in November – Hillock Green, J’den and Watten House.

“It is an indication of the ample liquidity of local buyers as foreigners opt out after the increase in ABSD to 60 per cent in April 2023,” he added, referring to the additional buyer’s stamp duty.

“Singaporeans and permanent residents made up 98.5 per cent of purchases in 4Q 2023 while foreigners account for a mere 1.5 per cent.”

The ABSD was doubled for foreigners and increased for Singaporeans and permanent residents buying more than one property, as part of cooling measures introduced in April. It was the third round of cooling measures since December 2021.

Chief executive officer of ERA Singapore Marcus Chu said although the ABSD hike in April was a “curveball” in 2023, the residential sector may have found its footing with the gradual return of local buyers in the fourth quarter.

Ms Christine Sun, senior vice president of research and analytics at OrangeTee and Tie, noted that the faster growth in the fourth quarter was driven by price increases in the prime areas or the core central region (CCR) at 4.2 per cent, as well as the suburban areas or outside the central region (OCR) at 4.6 per cent. Source: Reuters And CNA

ក្រុមហ៊ុន Japan Airlines ប៉ាន់ប្រមាណឃើញការខាតបង់អស់ប្រហែល១០៥លានដុល្លារ ពីគ្រោះថ្នាក់ឆេះយន្តហោះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines(JAL) បានប៉ាន់ប្រមាណថា ការបុកគ្នារវាងជើងហោះហើរ JL516 របស់ខ្លួនជាមួយនឹងយន្តហោះឆ្មាំឆ្នេរសមុទ្រជប៉ុនកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យមានការខាតបង់ក្នុងទំហំទឹកប្រាក់ប្រហែល១៥ពាន់លានយ៉េន ពោលគឺប្រហែល១០៥លានដុល្លារ។

ក្រុមហ៊ុន Japan Airlines បានអះអាងថា ការបាត់បង់យន្តហោះនេះនឹងត្រូវបានគ្របដណ្តប់ដោយការធានារ៉ាប់រង ដោយបន្ថែមថា ក្រុមហ៊ុនកំពុងវាយតម្លៃផលប៉ះពាល់លើការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំហិរញ្ញវត្ថុ ដែលនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនាខាងមុខ។

យោងតាមប្រភពឧស្សាហកម្មធានារ៉ាប់រងបានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងអាមេរិក AIG គឺជាក្រុមហ៊ុននាំមុខគេលើ“គោលនយោបាយធានារ៉ាប់រងគ្រប់ហានិភ័យទាំងអស់ តម្លៃ១៣០លានដុល្លារ” សម្រាប់យន្តហោះ JAL Airbus A350 ដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ បន្ទាប់ពីមានការប៉ះទង្គិចនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ។ភាគហ៊ុនរបស់ក្រុមហ៊ុន Japan Airlines បានងើបឡើងថ្លៃ០,៥ភាគរយ ដែលបង្ហាញពីការស្ងប់ស្ងាត់ប្រតិកម្មចំពោះគ្រោះថ្នាក់ឆេះយន្តហោះខាងលើ ខណៈការជួញដូរផ្សារហ៊ុននៅប្រទេសជប៉ុន បានបើកដំណើរការឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ។ ដំបូងឡើយ ភាគហ៊ុននេះ បានធ្លាក់ថ្លៃចុះរហូតដល់ទៅ២,៤ភាគរយ មុនពេលស្ទុះងើបឡើងវិញ។

អ្នកដំណើរចំនួន៣៧៩នាក់នៅលើយន្តហោះ អាចជម្លៀសចេញពីយន្តហោះដែលកំពុងឆេះដោយមានសុវត្ថិភាព ខណៈនាវិកចំនួន៥នាក់ក្នុងចំណោម៦នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់នៅក្នុងគ្រោះថ្នាក់មួយនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ JAL មានបំណងចុះចតជាធម្មតា នៅពេលបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅលើផ្លូវយន្តហោះចុះចត។ យន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវធ្វើដំណើរទៅកាន់ ទីក្រុងNiigata ដើម្បីផ្តល់ជំនួយទៅឱ្យជន ដែលរងគ្រោះដោយសារការរញ្ជួយដី។

យោងតាមមន្ត្រីដដែលឱ្យដឹងទៀតថា មិនមានការរាយការណ៍ណាមួយពីបញ្ហាម៉ាស៊ីន ឬបញ្ហាផ្សេងទៀតរបស់យន្តហោះដឹកអ្នកដំណើរឡើយ៕

សណ្ឋាគារនិងភោជនីយដ្ឋានប្រណីតមួយទៀតបើកដំណើរការ នៅក្រុងព្រះសីហនុ

ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

លោក លីវ ហ័នស៊ីន (Liu Huanxin) អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប៉ាវលី មានបន្ទប់១១៥ មានបរិក្ខាររចនាបទទំនើបតាមយុគ្គសម័យថ្មី ផ្តល់ជូនការរស់នៅមានផាសុខភាពស័ក្តិសមជាមួយមនុស្សសម័យថ្មីផងដែរ និងអាចទទួលការរៀបចំកម្មវិធី នៅក្នុងសណ្ឋា​គារ ក្រៅពីបរិក្ខារផ្សេងៗ ក៏បានផ្តល់ជូននូវអាហារមានរស់ជាតិ ស្របតាមតម្រូវការអតិថិជន។

លោកបន្តថា “មិនមែនជាការចាប់ផ្តើមថ្មីប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញាចាប់ផ្តើមនៃក្តីបំណង និងក្តីស្រមៃរបស់យើង និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ពួកយើងទាំងអស់គ្នា”។ លោកបន្តថា “យើងនឹងប្រើប្រាស់ នូវបច្ចេកវិទ្យាអេឡិចត្រូនិក ដែលទំនើបបំផុតរួមទាំងបញ្ចូលនូវវប្បធម៌ និងបញ្ចេញនូវសមិទ្ធផលបន្ថែមទៀត យើងសង្ឃឹមក្លាយជាគោលដៅ អាជីវកម្មមួយដែលក្លាហាន រក្សានូវវប្បធម៌ និងសូមអរគុណអតិថិជនដែលបានគាំទ្រ ពិសេសដៃគូរសហការដែលមិនអាចខ្វះបាន ដើម្បីប្រកួតប្រជែងទទួលបានជោគជ័យ”។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការបើកឱ្យដំណើរការសណ្ឋាគារ កាស៊ីណូប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុង មិនសាងហាងនាឱកាសនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្តថា សមិទ្ឋផលនេះ បានចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានអបអរសាទរប្រធានក្រុមហ៊ុនទាំងបី ដែលមានឆន្ទៈសម្រេចចិត្តវិនិយោគ នៅខេត្តព្រះសីហនុ សមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេចចិត្តដាក់សម្ពោធថ្ងៃនេះ អបអរសាទរឆ្នាំ២០២៤៕