វិភាគៈ ទីផ្សារអចលនទ្រព្យឆ្នាំ២០២៤បញ្ហាប្រឈមនិងឱកាស

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ វិស័យអចលនទ្រព្យ និងសំណង់បានធ្លាក់ដល់បាត នៅឆ្នាំ២០២៣ ដែលអាចនិយាយបានថា វាអស់អ្វីត្រូវធ្លាក់ទៀតហើយ ហើយវានឹងងើបឡើងវិញនៅឆ្នាំ២០២៤នេះ។

ប៉ុន្តែសំណួរសួរថា តើវិស័យនេះនឹងងើបឡើងយ៉ាងដូចម្តេច នៅឆ្នាំនេះ? ខណៈបញ្ហាប្រឈមនានា នៅលើពិភពលោកមិនទាន់បានបញ្ចប់នៅឡើយ ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៤នេះ។វិស័យដែលលើកកំពស់មុខមាត់កម្ពុជា
វិស័យសំណង់ និងអចលនទ្រព្យ បានក្លាយជាសរសរស្តម្ភសេដ្ឋកិច្ចធំមួយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែតបានផ្លាស់ប្តូរ មុខមាត់យ៉ាងខ្លាំង ជា​មួយនឹងលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារ ដោយទីក្រុងភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ ដល់ជាង៥០ជាន់ កើនឡើងជិត២០០០អគារ និងមានគម្រោងថ្មីជាង៥០០គម្រោង។ លើសពីនេះ រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានបុរីជាង៣០០កន្លែង។

ចំណែកក្រុងព្រះសីហនុ មានគម្រោងសាងសង់សរុប៩៦៥ ស្នើ១០៦៩អគារ ដែលការរីកចម្រើននេះ បានធ្វើឲ្យមុខមាត់ទីក្រុងទាំងពីរផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលត្រឹម២ទសវត្សរ៍ និយាយជារួម ប៉ុន្តែក្រុងព្រះសីហនុ បានផ្លាស់ប្តូរក្នុងរយៈពេលត្រឹម៥ឆ្នាំប៉ុណ្ណោះ។ជាមួយគ្នានេះ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀងក៏បានរីកចម្រើនលឿន ជាមួយវត្តមានអាគារ   ខ្ពស់ៗកើនឡើងដូចម្រាមដៃ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ផងដែរ។

ព្រះអាទិត្យរះហើយលិច
 អ្នកជំនាញជាតិ អន្តរជាតិបានលើកឡើងជារឿយៗថា វិស័យនេះប្រៀប ដូចជា ទឹករលក ដោយឡើងចុះរៀងរាល់មួយទសវត្សរ៍ម្តង តាមនិន្នាការនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែវិបត្តិផ្ទួនៗ ដោយ​សារជម្ងឺកូវីដ១៩ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអ៊ែល ហាម៉ាស និងភាពតានតឹងភូមិសាស្រ្តនយោបាយ រវាងសហអាមេរិក និងចិន បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបកលយុគ និងភាពមិនច្បាស់លាស់ ដែលអ្នកជំនាញសេដ្ឋកិច្ច និងសេដ្ឋវិទូនានាមិនអាចព្យាករណ៍បាន។

ដោយឡែកកម្ពុជា ក៏មានវាសនាមិនខុសគ្នាផងដែរ ប៉ុន្តែស្ថានភាពប្រទេស ដែលពឹងផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងការនាំចេញទៅកាន់ប្រទេសធំៗ បានធ្វើឲ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច ប្រៀបដូចជា រលកយក្សព្យុះស៊ូណាមិ ខ្យល់ព្យុះ និងគ្រោះរញ្ជួយដីវាយសង្រ្គប់ផ្ទួន​ៗ នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ជាក់ស្តែង ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានទាក់ទាញទុនវិនិយោគវិនិយោគ ក្នុងវិស័យសំណង់ ក្នុងទំហំទឹកប្រាក់ជាង៦៦ពាន់លានដុល្លារអាមេរិក។

ការមកដល់នៃជំងឺកូវីដ១៩ ការបិទហ្គេមអនឡាញយ៉ាងតល់ក្រហល់របស់រដ្ឋាភិបាល និងបញ្ហាវិបត្តិភូមិសាស្រ្តនយោបាយ និងបញ្ហាសង្រ្គាមចំនួន២ បានធ្វើឲ្យវិស័យនេះស្លោកស្រពោន និងបានធ្វើឲ្យអ្នកអភិវឌ្ឍន៍នានាទាំងជាតិ អន្តរជាតិបានរងគ្រោះគួរឲ្យសោកស្តាយ។

លំហូរFDIនៅតែស្ងប់ស្ងាត់
វិបត្តិអចលនទ្រព្យនៅប្រទេសចិន ការធ្លាក់ចុះនូវវិស័យអចលនទ្រព្យក្នុងប្រទេសកូរ៉េ ជប៉ុន វៀតណាម ជាដើម បាននិងកំពុងជះឥទ្ឋិពល ដល់លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) មកកាន់កម្ពុជាផងដែរ។

ការពឹងផ្អែកលើប្រទេសចិន និងបណ្តាប្រទេសជាមិត្តផ្សេងទៀតនៅតែជាអាទិភាព ស្របពេលកម្ពុជាប្រៀបដូចជា “សួនផ្កា “ដែលត្រូវការទឹកសន្សើម ដើម្បីឲ្យផ្ការីកគ្រប់រដូវ ប៉ុន្តែបណ្តាប្រទេស ដែលអាចប្រោះព្រំទឹកសន្សើម(លំហូរមូលធន)ដល់កម្ពុជា កំពុងជួបបញ្ហាផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាកម្ពុជា ជាប្រទេសតូចមួយ មិនស្មើនឹងខេត្តមួយរបស់ចិនផង ហេតុនេះតាមរយៈគោលនយោបាយ ភាពជាមិត្តដែកថែប គោលនយោបាយត្បូងពេជ្រ និងការកសាងសហគមន៍ពីរ វាសនាតែមួយរវាងចិន និងកម្ពុជា ប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកនេះ មិនបោះបង់កម្ពុជាឡើយ ដោយសារកត្តាជាច្រើនដូចជា ទី១ រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់យកគោលនយោបាយចិនតែមួយ ទី២ ភូមិសាស្រ្តនយោបាយ ដែលកម្ពុជាតែងតែគាំទ្រចិន នៅលើឆាកអន្តរជាតិ ទី៣ ចិនត្រូវការកម្ពុជា ក្នុងនាមជាមិត្តដែលមិនអាចបំបែកបាន ខណៈចិនកំពុងដើរស្របផង និងបញ្រ្ចាសផងជាមួយសហរដ្ឋអាមេរិក ទី៤ ប្រវត្តិនៃការកសាងនូវមូលដ្ឋានគ្រឹះ និងតម្លៃកាទូតមាស ដែលបានសាងឡើង ដោយអតីតសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុជាមួយបណ្តាមេដឹកនាំចិន កាលពីអតីតកាលជាដើម។

សញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៤ការបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជា ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ការបញ្ចប់នូវការសាងសង់ផ្លូវជាតិលេខ១០ ការស្ថាបនា គំរោងព្រែកជីកហ្វូណនតេជោ ការចាប់ផ្តើមនូវគំរោងស្ពានមិត្តភាពកម្ពុជា អរិយក្សត្រ(អាចចាប់ផ្តើម) ការសាងសង់ស្ពានព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ។គម្រោងបើកដំណើរការ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ព្រមទាំងគោលនយោ​បាយនៃឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន និងកម្ពុជា ការជ្រើសរើសខេត្តសៀមរាប ជាគោលដៅទេស​ចរណ៍កំពូលរបស់រដ្ឋាភិបាល និងគោលនយោបាយដាក់ចេញថ្មីៗរបស់រដ្ឋាភិបាលជាដើម បាននិងកំពុងផ្តល់សញ្ញា និងក្តីសង្ឃឹមសម្រាប់អ្នកវិនិយោ​គនៅក្នុងវិស័យនេះ។

ហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការជម្រុញការវិនិយោគ និងការអភិវឌ្ឍ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ។អ្វីជាដំណឹងល្អបន្ថែមទៀត គឺគ្រឹះស្ថានហិរញ្ញវត្ថុនានា រួមមានធនាគារ និងមីក្រូហិរញ្ញវត្ថុបាន និងកំពុងបញ្ចេញឥណទានដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ដែលមានគុណភាព នៅក្នុងវិស័យនេះឡើងវិញបណ្តើរៗផងដែរ។

ការកំណត់លក្ខខ័ណ្ឌមិនតឹងរ៉ឹងពេក ក្នុងការបញ្ចេញលំហូរមូលធន ឬឥណទានសម្រាប់អ្នកនៅក្នុងវិស័យនេះ វានឹងក្លាយជាមូលដ្ឋានឈ្នះ ឈ្នះ សម្រាប់អ្នកនៅក្នុងវិស័យនេះផង និងអ្នកពាក់ព័ន្ឋផងដែរ ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនឡើងវិញ ស្របតាមការព្យាករណ៍របស់រដ្ឋាភិបាលថា សេដ្ឋកិច្ចប្រទេសនេះ នឹងអាចសម្រេចបានកំណើន ក្នុងរង្វង់៦,១ភាគរយនៅឆ្នាំ២០២៤នេះ។

គោលនយោបាយថ្មីលើដែនដីចាស់
រាជរដ្ឋាភិបាលថ្មី និតិកាលទី៧ ជាមួយការដាក់ចេញយុទ្ឋ​សាស្រ្ត”បញ្ចកោណ” ដំណាក់កាលទី១ ហាក់បានផ្តោតលើគោលនយោបាយបែប “ប្រជានិយម” កាន់តែស៊ីជម្រៅជាងមុន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ដែលមកពីគ្រួសារក្រីក្រ១,៥លាននាក់ ការគាំពារសុខភាពកាន់តែប្រសើរ ការលើកទឹកចិត្តដល់មន្រ្តីរាជការ និងគោលនយោបាយថ្មីៗ ដែលមានការលើកទឹកចិត្តជាច្រើនទៀត បាននិងកំពុងធ្វើឲ្យអ្នកជំនាញមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមសម្រាប់​ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏ដូចជា ជួយជម្រុញដល់​ការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យផងដែរ។

អ្វីកាន់តែពិសេសការដាក់ចេញ គោលនយោបាយបែបប្រជានិយមរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា  និងការប្រកាន់យក គោលនយោបាយកាទូតបែបចម្រុះព៌ណ នៅតែជាមូលដ្ឋានគ្រឹះ និងការឈានឆ្ពោះទៅមុខរបស់កម្ពុជា ក្នុងការប្រែក្លាយ​ពីប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ ប្រកបដោយសុទិដ្ឋិនិយម និងភាពប្រាកដនិយមផងដែរ។

ការជម្រុញ និងការលើកទឹកចិត្តពីរដ្ឋាភិបាល នៅតែជាមូលដ្ឋានដ៏រ៉ឹងមាំ សម្រាប់ការងើបឡើងសន្សឹមៗរបស់វិស័យនេះ ស្របពេលអ្នកជំនាញជាតិ អន្តរជាតិបានមើលឃើញ “យុគមាស “នឹងកើតមានជាថ្មី សម្រាប់កម្ពុជានាពេលអនាគត៕

ធនាគារល្បីឈ្មោះចំនួន៣ បង្ហាញការព្យាករណ៍សម្រាប់ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសាងសង់លំនៅដ្ឋានរបស់ប្រទេសចិន នឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២៤ ដែលជះផលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ច និងបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការស្តារស្ថិរភាពសម្រាប់វិស័យនេះ មិនទាន់គ្រប់គ្រាន់នោះទេ។

ទស្សនៈខាងលើនេះ ជាការឯកភាពពីធនាគារវិនិយោគ និងឈ្មួ​ញកណ្តាលមូលបត្រចំនួន១០ ដូចជា ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Morgan Stanley និងក្រុមហ៊ុន UBS Group AG ។​

ប្រសិនបើទស្សនៈខាងលើពិតជាត្រឹមត្រូវ នោះវានឹងធ្វើឱ្យប្រ​ទេសចិនស្ថិតនៅលើផ្លូវមួយ ឆ្ពោះទៅរកការដាំក្បាលចុះ លើសកម្ម​ភាពសាងសង់អចលនទ្រព្យ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ដែលជាកំណត់ត្រាមួយមិនធ្លាប់មាន។

ជាក់ស្តែង ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍ថា ការវិនិយោគរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍអចលនទ្រព្យ បានធ្លាក់ចុះក្នុងអត្រា៩,៤% ក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០២៣ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងឆ្នាំ២០២២ ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ១០,០% ដែលជាការធ្លាក់ចុះលើក​ដំបូងមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៩៩។

ទស្សនវិស័យនេះបង្ហាញសញ្ញាថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន គឺមិនងាយនឹងបញ្ចប់ទៅវិញឆាប់ៗឡើយ បើទោះបីជារដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះយ៉ាងណាក្តី។

ក្រុមសេដ្ឋវិទូប្រចាំធនាគារ Goldman Sach ដឹកនាំដោយលោក Hui Shan បានធ្វើការព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យនៅប្រទេសចិន នឹងដាំក្បាលចុះ២ខ្ទង់នៅឆ្នាំក្រោយ។  ពួកគេបន្ថែមថា ការបន្តធ្លាក់ចុះនៃវិស័យអចលនទ្រព្យ នឹងកាត់បន្ថយកំណើន GDPរបស់ប្រទេសចិន។

ចំណែក  ធនាគារ Morgan Stanley ព្យាករណ៍ថា នៅឆ្នាំក្រោយ ការវិនិយោគអចលនទ្រព្យ នៅប្រទេសចិននឹងធ្លាក់ចុះ៧% ខណៈធនាគារ UBS រំពឹងថាវានឹងធ្លាក់ចុះ៥% ។ លើសពីនេះធនាគារ China Merchants International ក៏រំពឹងថា ការវិនិយោគអចលនទ្រព្យនឹងធ្លាក់ចុះ៧%ផងដែរ។

លោក Ming Ming សេដ្ឋវិទូនៃក្រុមហ៊ុន Citic Securities Co Ltd និងសេដ្ឋវិទូផ្សេងទៀត លើកឡើងថា ហេតុផលសំខាន់ដែលនាំឱ្យមានភាពទុទិដ្ឋិនិយម ចំពោះការវិនិយោគលើអចលនទ្រព្យ គឺការធ្លាក់ចុះយ៉ាងខ្លាំង នៃគម្រោងអចលនទ្រព្យ ទើបចាប់ផ្តើមថ្មីនៅឆ្នាំ២០២៣។

លោកបន្តថា ហេតុផលមួយទៀត គឺការធ្លាក់ចុះនៃការលក់អចលនទ្រព្យ ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍គ្មានទំនុកចិត្ត ក្នុងការចាប់ផ្តើមសាងសង់។ ជាក់ស្តែង  ទាំងធនាគារ Goldman និងធនាគារ UBS ព្យាករណ៍ថា ការលក់អចលនទ្រព្យនឹងធ្លាក់ចុះ៥% នៅឆ្នាំក្រោយ។

ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ អាចជះផលប៉ះពាល់រាលដាលកាន់តែធំ។  ដោយសារវិស័យនេះមានទំហំធំ ដូច្នេះសកម្ម​ភាពសំណង់ធ្លាក់ចុះ គឺជាមូលហេតុចម្បង នាំឱ្យតម្រូវការក្នុងស្រុកថយចុះ ដែលជាមូលហេតុចម្បងមួយ ក្នុងចំនោមហេតុផលចម្បងផ្សេងទៀត ដែលរុញឱ្យប្រទេសចិនធ្លាក់ចូល ទៅក្នុងវិបត្តិបរិត្តផរណានៅឆ្នាំនេះ៕

ប្លង់មេអភិវឌ្ឍន៍កោះទន្សាយរបស់អ្នកឧកញ៉ាទ្រី ភាពត្រូវបានបង្ហាញ

        ដោយៈ ជេស៊ីកា

        ខេត្តកែបៈ ប្លង់មេនៃគំរោងអភិវឌ្ឍន៍កោះទន្សាយ របស់ក្រុមហ៊ុនអ្នកឧកញ៉ាទ្រី ភាព ដែលគ្រោងបោះទុនតម្លៃ១៣០លានដុល្លារ ត្រូវបានបង្ហាញជាផ្លូវការហើយ។May be an image of twilight, ocean en horizonគំរោងអភិវឌ្ឍន៍នេះ បាននិងកំពុងលេចរូបរាងបណ្តើរៗ ជាមួយនឹងការអភិវឌ្ឍន៍ បែបចម្រុះបែបរមណីយដ្ឋានលំហែរកាយ ដែលស្ថិតនៅលើកោះល្បីល្បាញជាងគេក្នុងខេត្តកែប។ កោះទន្សាយមានចម្ងា​យប្រមាណ៤គីឡូម៉ែត្រពីទីក្រុងកែប។May be an image of mapអ្នកឧកញ៉ាទ្រី ភាពរៀបចំអភិវឌ្ឍន៍កោះនេះ ដោយមានគំរោងចម្រុះរួមមានសណ្ឋាគារប្រណីត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោល និងតំបន់កំសាន្តជាច្រើន ស្របនឹងសក្តានុពលរបស់កោះនេះមានស្រាប់ ដោយកោះនេះមានឆ្នេរខ្សាច់សក្បុរចំនួន២ ដែលអាចឲ្យភ្ញៀវទេសចរណ៍ងូតទឹកកំសាន្ត។May be an image of oceanអភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ក្រុមហ៊ុនទ្រី ភាពបាននិងកំពុងអភិវឌ្ឍន៍កោះនេះ តាមដំណាក់កាលរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឈន៍ពីរាជរដ្ឋាភិបាល។Gjin fotobeskriuwing beskikber.

លោកបន្តថា “ការអភិវឌ្ឈន៍កោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្ត និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិ មកកាន់ខេត្តនេះកាន់តែច្រើន”៕Gjin fotobeskriuwing beskikber.

U.S. national debt tops 34 trillion for first time

The U.S. federal government’s total public debt has surpassed 34 trillion U.S. dollars for the first time, the Treasury Department reported on Tuesday.

The total public debt outstanding climbed to 34 trillion dollars from 33.9 trillion dollars on Thursday, according to the newly released Daily Treasury Statement for Friday.

The U.S. gross national debt hit 34 trillion dollars Friday, which is barely three months after it hit 33 trillion and this is a truly depressing achievement, said Maya MacGuineas, president of the Committee for a Responsible Federal Budget in a statement.

“There is not a single economic reason to add to the debt at the rate we are, but sadly our political leaders are unwilling to make the changes we need to turn the fiscal situation around,” said MacGuineas.

The latest debt figure was released as members of Congress brace for another round of battles over federal funding. Current funding for some federal agencies and programs will expire later this month. Source: Xinhua

ស្វែងយល់ពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្ម តើខុសគ្នានិងមាន លក្ខណៈពិសេសដូចម្តេច?

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ នៅក្នុង​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា ផ្ទះល្វែង និង​ផ្ទះ​អាជីវកម្ម​មាន​លក្ខណៈ​ស្រដៀង​គ្នាច្រើន ​ហើយ​វា​ជា​ប្រភេទ​លំនៅឋាន ​ដែលមាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​។

មនុស្ស​ភាគច្រើន​គិតថា ​ប្រភេទ​ផ្ទះ​ទាំងពីរ​គឺ​ដូចគ្នា ដោយ​មួយ​គ្រាន់តែ​ជា​ផ្ទះ​សម្រាប់​លក់ដូរ និង​ប្រកប​របរ​អាជីវកម្ម និង​មួយទៀត​សម្រាប់​រស់នៅ​ធម្មតា​។ ប៉ុន្តែ​តាម​ការពិតទៅ ផ្ទះល្វែង និង​ផ្ទះ​អាជីវកម្ម​មាន​លក្ខណៈខុស​គ្នា និង​មាន​មុខងារ​ផ្សេងគ្នា​មួយចំនួន ​ដែល​គេ​អាច​កំណត់សម្គាល់​បាន​ដូចខាងក្រោម​។

ផ្ទះល្វែង​ជាធម្មតា​មាន​ទំហំ​ធំ ហើយ​វែង​ជាង​ប្រភេទ​ផ្ទះ​អាជីវកម្ម ដោយ​ផ្ទះល្វែង​ ត្រូវបាន​សាងសង់​ជាពិសេស​សម្រាប់​ការរស់នៅ​។ ជាទូទៅ ផ្ទះល្វែង​ត្រូវបាន​សាងសង់​ នៅ​ជួរ​ខាងក្រោយ​គេ​បង្អស់ ឬ​ផ្លូវ​ក្រោយ​នៃ​គម្រោង​បុរី​។ កំពស់​របស់​ផ្ទះល្វែង​ ត្រូវបាន​គេ​សាងសង់ឡើង​ដែល​អាចមាន​កំពស់​៣​ឬ​៤​ជាន់​។​

លក្ខណៈ​សំគាល់​ទូទៅ​នៃ​ផ្ទះល្វែង​រួមមាន​៖ សំណង់​ផ្ទះល្វែង​ត្រូវបាន​សង់​នៅ​ផ្លូវ​ខាងក្រោយ ឬ​ផ្លូវ​ក្នុងនៃ​គម្រោង​បុរី សាងសង់​ជាប់​គ្នា​ដោយមាន​ជញ្ជាំង​រួមគ្នា ​ពីមួយ​ខ្នង​ទៅមួយ​ខ្នង មាន​កំពស់​អាច​ដល់​៤​ជាន់ មានតម្លៃ​លក់​ក្នុង​មួយ​ល្វែង​ជា​មធ្យម ​ចាប់ពី​៥​ម៉ឺន​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ មាន​ទទឹង​ធំ​ជាង​ផ្ទះ​អាជីវកម្ម បណ្តោយ​ពី១៦ – ២០ ម៉ែត្រ និង​មាន​ដី​សល់​មុខផ្ទះ​ពី៤- ៦ម៉ែត្រ និង​ក្រោយ​ផ្ទះ១ ទៅ២ម៉ែត្រ​។​

ផ្ទះ​អាជីវកម្ម​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​ប្រភេទ​ផ្ទះ​ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​ផ្ទះល្វែង ហើយ​ត្រូវបាន​ប្រើ​សម្រាប់​បង្កើត​ប្រាក់ចំណូល​ប្រចាំខែ ដែល​ផ្ទះ​នោះ​ត្រូវបាន​ធ្វើជា​ហាង​លក់ទំនិញ ការិ​យាល័យ ឬ​សកម្មភាព​សេដ្ឋកិច្ច​ណាមួយ ចំណែកឯ​ជាន់​ខាងលើ​អាចជា​កន្លែង​ស្នាក់នៅ​។

គម្រោង​លំនៅឋាន​ជាច្រើន​ បាន​សាងសង់​ផ្ទះ​អាជីវកម្ម ​ស្ថិតនៅ​មុខ​ជាប់​នឹង​ផ្លូវធំ​តែម្តង​។​លក្ខណៈ​ទូទៅ​របស់​ផ្ទះ​អាជីវកម្ម​រួមមាន​៖ សំណង់​ត្រូវបាន​សាងសង់​ជាប់​នឹង​ផ្លូវធំ ឬ​ជាប់​ផ្លូវកែង សាងសង់​ជាប់ៗ​គ្នា មាន​កំពស់​ប្រមាណ​២​ ឬ​៣​ជាន់​និង​មាន​ជញ្ជាំង​ជាប់​គ្នា មានតម្លៃ​ថ្លៃ​ជាង​គុណ​នឹង​២​ដង​នៃ​ផ្ទះល្វែង ​ដែល​ស្ថិតនៅក្នុង​គម្រោង​ជាមួយគ្នា មាន​ទទឹង​តូច៤ម៉ែត្រ ជាន់​ផ្ទាល់​មាន​ទំហំ​វែង (​សម្រាប់​ដាក់​ទំ​និ​ញ​) មាន​ដី​សល់​ខាងមុខផ្ទះ​ពី៤- ៦ ម៉ែត្រ និង​ដី​ក្រោយ​ផ្ទះ​ជាន់​ក្រោម​ ធ្វើ​ពាណិជ្ជកម្ម និង​ជាន់​លើ​សម្រាប់​ស្នាក់នៅ​។​

ខាងលើ​ជា​ចំណុច​មួយចំនួន​ ដើម្បី​លើកយក​ជូន​លោក អ្នក​ដើម្បី​កត់សំគាល់​នៃ​ភាពខុសគ្នា​នៃ ប្រភេទ​ផ្ទះល្វែង និង​ប្រភេទ​ផ្ទះ​អាជីវកម្ម​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​មានបំណង​ទិញ​ផ្ទះ​ត្រូវ តែ​ប្រាកដថា​ទិញ​យកមក​ស្នាក់នៅ ឬ​ប្រកប​របរ​អាជីវកម្ម​។​

ជារួម ប្រភេទ​ផ្ទះ​ទាំងពីរ​មាន​លក្ខណៈ​ខុសគ្នា ​លើ​ចំណុច​មួយចំនួន​តូច​ប៉ុណ្ណោះ មិន​ថា​អ្នកជ្រើសរើស​លំនៅដ្ឋាន​មួយណា​ទេ អ្វីដែល​សំខាន់ ​លោកអ្នក​បាន​សិក្សា​ពី​សក្តានុពល​ នៃ​គម្រោង​លំនៅដ្ឋាន​នោះ​ថា ​តើ​វា​មាន​សក្តានុពល​ពិតប្រាកដ​ឬ​យ៉ាងណា​៕

​

India, Cambodia are Vietnam’s fastest growing tourism markets

India is now Vietnam’s fastest growing tourism market with the number of visitors last year from that country increasing by 231% from 2019, the year before Covid broke out.

It was followed by Cambodia (176%), Laos (122%), Singapore (106%), and Australia (102%), data from the Vietnam National Authority of Tourism shows.

Vietnamese carriers in 2023 raced to start new direct services to Vietnam’s major tourist destinations from Indian cities to tap into the world’s most populous market.

Data from Google’s “Year in Search 2023” report showed Vietnam was the most searched tourist destination by Indians last year.

With Thailand and Malaysia already waiving visas for Indian tourists, Minister of Culture, Sports and Tourism Nguyen Van Hung urged the government to do the same to compete with them.

Southeast Asia has also become a bright spot for Vietnam’s inbound tourism market. Source: VNexpress

ប្រទេសសិង្ហបុរីបានជៀសផុតពីវិបត្តិសេដ្ឋកិច្ច ខណៈតួលេខGDPកើនលើសការរំពឹងទុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរីបានជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ខណៈដែលនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានព្រមានអំពីបរិយាកាសអន្តរជាតិដែលកំពុងមានបញ្ហា។

លោក Lee បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីបានកើនឡើង១,២% ក្នុងឆ្នាំ២០២៣ បើធៀបនឹងការព្យាករណ៍របស់ក្រសួងពាណិជ្ជកម្មក្នុងខែវិច្ឆិកា សម្រាប់កំណើនប្រហែល១% ។

សម្រាប់ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានរំលឹកឡើងវិញនូវការព្យាករណ៍ផ្លូវការសម្រាប់កំណើនសេដ្ឋកិច្ចសិង្ហបុរីចន្លោះពី១% ទៅដល់៣% ។លោក Lee បានហៅឆ្នាំ២០២៣ថា ជា “ឆ្នាំដ៏លំបាក” ដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែកើតមាន ហើយសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានស្ថិតក្នុងភាពជាប់គាំងជាយុទ្ធសាស្ត្រ ដែលគ្មានដំណោះស្រាយ។

លោក Lee បានបន្តថា “សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងរំពឹងថា បរិយាកាសខាងក្រៅនឹងមិនសូវអំណោយផលដល់សន្តិសុខ និងវិបុលភាពរបស់យើងឡើយ ខណៈភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនឹងបន្តជះផលប៉ះពាល់មកលើសេដ្ឋកិច្ចពិភពលោក”។

លោក Lee ដែលបច្ចុប្បន្នមានវ័យ៧១ឆ្នាំបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០០៤ ហើយលោកគ្រោងនឹងប្រគល់តំណែងនេះទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី Lawrence Wong នៅក្នុងឆ្នាំ២០២៤នេះ។

នៅក្រោមការដឹកនាំរបស់លោក Lee ប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗរបស់សិង្ហបុរីបានកើនឡើងពីប្រហែល២៧.៦០០ដុល្លារក្នុងឆ្នាំ២០០៤ រហូតដល់៨៧.៨៨០ដុល្លារក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យប្រទេសដ៏តូចមួយនេះ ក្លាយជាប្រទេស ដែលមានជាងគេបំផុតមួយរបស់ពិភពលោក៕

ក្នុងឆ្នាំ២០២៣ CDC អនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនសរុបប្រមាណ ៤,៩ ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះ ៩២% ជាវិស័យឧស្សាហកម្ម

(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគ បានសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង»។

បន្ថែមពីនោះទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។
ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។

គួរបញ្ជាក់ជូនផងដែរថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប។
ប្រសិនបើពិនិត្យមើលរបាយគម្រោងវិនិយោគ ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕

មូលហេតុចម្បងចំនួន៤ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទរងការខូចខាត

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែន បានបង្ហាញមូលហេតុចម្បងចំនួន៤ ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរងការខូចខាត។

មូលហេតុសំខាន់ៗទាំងនោះរួមមាន បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ, ការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់។

លោកបានមានប្រសាសន៍បែបនេះ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ឋ។លោកឆាយ រិទ្ឋិសែនបានបន្តថា តាមរយៈការត្រួតពិនិត្យ និងសិក្សានាពេលកន្លងមក បង្ហាញថាមូលហេតុចម្បងចំនួន៤ ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទរងការខូចខាត រួមមាន បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ ការប្រែប្រួលអាកាសធាតុ, ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ និងលើករបៀបវារៈនៃនៃដំណោះស្រាយលើការអនុវត្ត គម្រោងជាមួយដៃគូអភិវឌ្ឍន៍ ការទទួលខុសត្រូវត្រ្ទតពិនិត្យគុណភាពផ្លូវ និងការស្វែងរកបច្ចេកវិទ្យាថ្មី។

ជាមួយគ្នានេះ ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋមានគុណភាព និងនិរន្ដរភាព លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដូចជា ទី១ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទ សម្រាប់ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុក ដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត។

ទី២ រៀបចំផែនការបុរេសកម្ម សម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ ទី៣ សិក្សាស្ថានភាពភូមិសាស្រ្ដ និងគំរូប្លង់, ត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការសាងសង់, ត្រួតពិនិត្យវត្ថុធាតុដើម, ត្រួតពិនិត្យគ្រឿងចក្រសម្រាប់ស្ថាបនា, និងការវាយតម្លៃគុណភាពតាមសំណាកគំរូ ដែលយកពីមន្ទីរពិសោធន៍ត្រឹមត្រូវ ទី៤ ថ្នាក់ដឹកនាំ និងមន្រ្ដីអនុវត្តគម្រោងស្ថាបនាផ្លូវ ត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ដ គម្រោងឱ្យបានទាន់ពេលវេលាតាមកិច្ចសន្យាសាងសង់ជាដើម៕

 

5 reasons to be optimistic about the 2024 economy

The US economy still faces real risks and challenges, from the Israel-Hamas war to the least affordable housing market in a generation. And yet there are tangible reasons to be optimistic about the economy in 2024, forces that are easier to see than they were a year ago.

‘Remarkable’ inflation cool-down
Many on Wall Street and in Washington expected inflation would cool after hitting four-decade highs in June 2022.

Declaring victory over inflation
Inflation has cooled so much the Fed has halted the monster-sized rate hikes that threatened to derail the economy and freaked out investors.

Fed officials are now even penciling in rate cuts for 2024, an outcome which would represent declaring victory in the war on inflation.

Blockbuster year for stocks
Cooling inflation, fading recession fears and looming rate cuts fired up Wall Street.

‘Extraordinarily low’ layoffs
Despite the Fed’s rate hikes, the unemployment rate is sitting at just 3.7%, near a half-century low.

Paychecks over prices
For much of the economic recovery from Covid-19, prices have increased faster than paychecks, which means real wages, adjusted for inflation, shrank.
However, the trend has started to shift recently, with paychecks catching up to inflation. Source: CNN