ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរីបានជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ខណៈដែលនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានព្រមានអំពីបរិយាកាសអន្តរជាតិដែលកំពុងមានបញ្ហា។
លោក Lee បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីបានកើនឡើង១,២% ក្នុងឆ្នាំ២០២៣ បើធៀបនឹងការព្យាករណ៍របស់ក្រសួងពាណិជ្ជកម្មក្នុងខែវិច្ឆិកា សម្រាប់កំណើនប្រហែល១% ។
សម្រាប់ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានរំលឹកឡើងវិញនូវការព្យាករណ៍ផ្លូវការសម្រាប់កំណើនសេដ្ឋកិច្ចសិង្ហបុរីចន្លោះពី១% ទៅដល់៣% ។
លោក Lee បានហៅឆ្នាំ២០២៣ថា ជា “ឆ្នាំដ៏លំបាក” ដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែកើតមាន ហើយសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានស្ថិតក្នុងភាពជាប់គាំងជាយុទ្ធសាស្ត្រ ដែលគ្មានដំណោះស្រាយ។






