កម្ពុជា-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​បានទទួលជួប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាលើវិស័យសំខាន់ៗ ​នៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកPatric Murphy បានអបអរសាទរ លោកសុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកទូតបញ្ជាក់ថា “វិស័យពាណិជ្ជកម្មនិងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្រប​ខ័ណ្ឌទេ្វភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្រប​ខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានាដែលត្រូវបានលើកយកមកពិភាក្សា”។

ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នា ចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតា នៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនា  និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា​  ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួម ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕

តើស្ថានភាពអាកាសចរណ៍តភ្ជាប់មកកាន់ខេត្តសៀមរាបកំពុង មានសភាពបែបណា?

ដោយៈ គង់ សិរីជេស៊ីកា

        សៀមរាបៈ ស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប មិនមានសញ្ញាប្រសើរឡើងនៅឡើយទេ ខណៈការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍នៅមា​នក​ម្រិតនៅឡើយ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយ​សារ​តែ​កន្លង​​មក​ តែង​មាន​អ្នក​យល់​ច្រឡំ​ច្រើន ​ជុំ​វិញអាកាសយានដ្ឋាន​ថ្មី​នេះ។លោកបញ្ជាក់ថា “ខ្ញុំ​ចង់​បញ្ជាក់​ថា ​​ការ​ហោះ​ហើរ​​បច្ចុប្បន្ន​​មានតែ​៨​ជើងក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ទោះ​ផ្លាស់​ពី​ចាស់​មក​ថ្មី​ក៏​ដោយ”។លោកបន្ថែមថា “ព្រោះ​ការ​ហោះហើរ យើង​ដឹក​ទេសចរ ដឹក​ភ្ញៀវ​មក​អាកាសយានដ្ឋាន មិន​មែន​​បើក​​ឱ្យ​ដំណើរ​ការ​​ភ្លាម​ មាន​យន្តហោះ ហោះចូល​ច្រើន​ភ្លាម​ទេ វា​មិន​បែប​ហ្នឹង​នោះ​ទេ”។

ទោះជាយ៉ាងណាលោកស៊ីន ចាន់សិរីវុត្ថាបានសម្តែងសុទិដ្ឋិ​និយមថា នៅ​ឆ្នាំ​២០២៤ ឬ​ដើម​ឆ្នាំ​២០២៥ អាច​នឹង​មាន​កំណើន​ទេសចរដូច​មុន​កូវីដ១៩ឡើង​វិញ​​ ខណៈអាកាសយានដ្ឋាន​ថ្មី​​នេះបានត្រៀម​ខ្លួន និង​អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

លោកបន្តថា ព្រលាន​យន្តហោះ​សៀម​​រាប​ថ្មី មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រវ៉ាល ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា “អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ អង្គរ”ដែល​​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ៧០០ហិតា។

អាកាស​យានដ្ឋាន​ថ្មី​នេះ​ស្ថិត​ក្នុង​​លំដាប់ 4E មាន​ផ្លូវ​រត់​​ប្រវែង​ ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណត​យន្ត​ហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ អ្នក​ដំណើរ​ជាង៨​ម៉ឺន​ម៉ែត្រ​ក្រឡា ដែល​អាច​ទទួល​អ្នក​ដំណើរ​ជា​ប្រចាំ​ឆ្នាំ​ប្រមាណ​៧លាននាក់។

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី កំពុងដំណើរការ​សាកល្បង​​ហោះហើរ​​មួយ​ចំនួន មុន​បើកដំណើរការជាផ្លូវការនៅ​អំឡុង​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ២០២៣៕

 

 

តើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជាក្រោយប្រកាសរយៈពេល១០ឆ្នាំ?

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកសិក្សាកម្ពុជាមួយរូប បានលើកឡើងនៅថ្ងៃព្រហ​ស្បតិ៍នេះថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់កម្ពុជា ដែលជាធាតុផ្សំសំខាន់ សម្រាប់គាំទ្រដល់ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើម BRI ប្រទេសចិនបានគាំទ្រគម្រោងធំៗ មួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជាផ្លូវជាតិ ស្ពានឆ្លងកាត់ទន្លេ ផ្លូវល្បឿនលឿន រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះ កំពង់ផែ និងពហុកីឡដ្ឋានមរតកតេជោ។

នេះបើយោងតាមបទសម្ភាសន៍ របស់សារពត៌មាន Xinhua ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍  ទី៣១ ខែសីហា។
លោកបានប្រាប់សារពត៌មានចិន Xinhua ថា គម្រោងខ្នាតធំទាំងនេះ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ការតភ្ជាប់ ការធានានូវប្រភពផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព ការលើកកម្ពស់ ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការធ្វើពិពិធកម្មប្រភពនៃកំណើន និងកាត់បន្ថយការចំណាយលើភស្តុភារក្នុងប្រទេសកម្ពុជា។

លោក គិន ភា បានបន្តថា តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលជាគម្រោងលេចធ្លោមួយនៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើម BRI បានបង្កើតការងាររាប់ម៉ឺន កន្លែងសម្រាប់អ្នកក្នុងស្រុក និងបានរួមចំណែក ក្នុងការជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។

អ្នកសិក្សារូបនេះបាន​បញ្ជាក់ទៀតថា​ “ចាប់​តាំង​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ ​ក្រោមគំនិតផ្តួចផ្តើម BRI ត្រូវ​បាន​ដាក់​ដំណើរការ​កាលពី​មួយ​ទសវត្សរ៍​មុន កម្រិតទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​កម្ពុជា និង​ចិន​បាន​ឈាន​ឡើងដល់​កំពស់ថ្មី​”។

លោកបន្ថែមថា “BRI រួមជាមួយភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) នឹងជួយឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិតគិន ភា បានអះអាងថា BRI បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសដែលចូលរួមទាំងអស់ ហើយវាបានក្លាយទៅជាយុទ្ធសាស្ត្ររយៈពេលវែងមួយ ដើម្បីលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ សេដ្ឋកិច្ច ការវិនិយោគ ហិរញ្ញវត្ថុ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោកបានមានប្រសាសន៍ទៀតថា “BRI គឺជាអ្នកបង្កើតសណ្តា​ប់ធ្នាប់ពិភពលោកថ្មី ប្រកបដោយប្រសិទ្ធភាព ហើយវាគឺជាកម្លាំងសកលថ្មីមួយនៃសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍ វិបុលភាព និងភាពសុខដុមរមនា”។

បណ្ឌិតរូបនេះបានបន្ថែមថា BRI ត្រូវបានគេមើលឃើញថា ជាគំនិតផ្តួចផ្តើមសកល ដែលនឹងកសាងផ្លូវសូត្រ នៃសន្តិភាពឆ្ពោះទៅរកសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានភាពរស់រវើក បើកចំហរ ស្ថិរភាព និងនិរន្តរភាព៕

អ្នកជំនាញៈ ទីផ្សារដីសម្រាប់វិស័យកសិកម្ម ឧស្សាហកម្មចាប់ផ្តើមមានសញ្ញាប្រសើរបណ្តើរៗឡើងវិញ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា ទីផ្សារដីធ្លីសម្រាប់វិស័យកសិកម្ម និងឧស្សាហកម្មចាប់ផ្តើមមានសញ្ញាទិញ លក់ច្រើនជាងមុន។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៣១ សីហាថា អ្វីដែលយើងសង្កេតឃើញបច្ចុប្បន្ន គឺមានសកម្មភាព និងការស្វែង​រកដីកសិក​ម្ម និងដីប្រភេទឧស្សាហកម្មច្រើន បន្ទាប់ពីការបង្កើតរដ្ឋាភិ​បាលថ្មី។

លោកស្រីបន្តថា “ឥលូវនេះ មនុស្សងាកទៅចាប់អារម្មណ៍លើដី​ប្រភេទនេះ បន្ទាប់ពីការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មីប្រកប​ដោយភាពរលូន”។លោកស្រីបន្តថា “អ្នកវិនិយោគបានចាប់ផ្តើមស្វែងរកដី បន្ទាប់ពីពួកគាត់ផ្អាកមួយរយៈ គឺពួកគាត់លែងបារម្ភ ពួកគាត់ចាប់ផ្តើមស្វែងរកដីធ្លីឡើងវិញ ក្នុងររយៈពេល១០ថ្ងៃចុងក្រោយនេះ”។

លោកស្រីបន្តថា ទោះជាយ៉ាងណា ក្រុមអ្នកវិនិយោគទាំងនោះនៅតែស្វែងរកដី ដែលមានតម្លៃទាបជាងទីផ្សារដដែល ពួកគាត់ទិញមួយៗ មិនប្រញាប់ប្រញាល់នោះទេ។

លើកឡើងស្រដៀងគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ថា ការទិញដីធ្លី ឬផ្ទះពួកគាត់ គឺសម្រាប់តម្រូវការជាក់ស្តែង ដូចជាសាងសង់ឃ្លាំង ឬសម្រាប់ស្នាក់នៅ។ ចំណែកការទិញទុកចំណេញ ឬទុកវិនិយោគមិនសូវមានសកម្មភាពទេ លើកលែងតែការទិញដីធំៗសម្រាប់គំរោងអ្វីមួយ។
លោកបន្តថា “ចំណែកដីកសិកម្ម កសិកឧស្សាកម្ម គឺមានសក​ម្មភាពក្នុងរយៈពេលពីរខែចុងក្រោយនេះ មានតម្រូវការឡើងវិញ”៕

ដំណឹងល្អៈ ក្រុមហ៊ុនANAជប៉ុនគ្រោងហោះហើរត្រង់មកកាន់ កម្ពុជាឡើងវិញឆាប់ៗនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាកាសចេរណ៍ANA Airway នឹងធ្វើការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានថ្លែងបែបនេះ ក្នុងជំនូបជាមួយលោកស្រី រីហ្សា​ ធីស៊ូបាគិ តំណាងប្រចាំតំបន់អាស៊ីនិងអូសេអានី នៃក្រុមហ៊ុនANA Airwayកាលពីម្សិលម៉ិញនេះ។ លោកបានស្នើឲ្យក្រុមហ៊ុននេះ ចាប់ផ្តើមជើងហោះហើរមកកាន់កម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះ បានផ្អាកការហោះហើរមកកាន់កម្ពុជានៅអំឡុងវិបត្តិជំងឺកូវីដ១៩។ លោកម៉ៅ ហាវណ្ណាល់បានបញ្ជាក់ថា “ក្រុមហ៊ុនANA នឹងចាប់ផ្តើមបើកជើងហោះហើរត្រង់ មកកម្ពុជានាពេលឆាប់ៗខាងមុខនេះ”។

ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៣នេះ វិស័យអាកាសចរណ៍សម្រេចបានកំណើន២១៨ភាគរយ និងមានអ្នកដំណើរ២,៩លាននាក់ ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិធ្វើការហោះហើរមកកាន់កម្ពុជាចំនួន៣១ក្រុមហ៊ុន។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងកាលពីពេលកន្លងមកថា ទំនាក់ទំនងកម្ពុជា បានឈានដល់កម្រិតស៊ីជម្រៅ និងប្រវត្តិសាស្រ្ត បន្ទាប់ពីការហោះហើរត្រង់ របស់ក្រុមហ៊ុនANA មកកាន់កម្ពុជា ស្រប ពេលអ្នកវិនិយោគជប៉ុន បានបោះមូលដ្ឋានសម្រាប់វិនិយោគ រយៈពេលវែងនៅកម្ពុជារួចហើយ។

លោកបន្តថា “អ្នកវិនិយោគជប៉ុនបានសាងសង់ខុនដូ អាផាតម៉ិន មន្ទីរពេទ្យ ទីលានវាយកូនហ្គោល សណ្ឋាគារ ផ្សារទំនើបជាដើម ដែលការវិនិយោគទាំងនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់អ្នកធុរកិច្ចជប៉ុនក្នុងការវិនិយោគនៅកម្ពុជារយៈពេលវែង”។

ទោះជាយ៉ាងណាលោកបណ្ឌិតម៉ី កល្យាណបានបញ្ជាក់ថា អ្នកវិនិយោគនិមួយៗ ពួកគេតែងតែគិតពីផលចំណេញត្រលប់ ប្រសិនជាពួកគេរកមិនឃើញ ពីផលចំណេញត្រលប់នោះទេ ពួកគេនឹងមិនវិនិយោគនៅប្រទេសនោះទេ៕

China’s factory activity shrinks for 5th month, maintains pressure for policy support

BEIJING :China’s manufacturing activity contracted for a fifth straight month in August, an official survey showed on Thursday, maintaining pressure on officials to provide support to shore up economic growth amid soft demand both at home and abroad

The official purchasing managers’ index (PMI) rose to 49.7 from 49.3 in July, according to the National Bureau of Statistics, staying below the 50-point level demarcating contraction from expansion. The reading was above a forecast of 49.4.

The world’s second-largest economy risks missing Beijing’s annual growth target of around 5 per cent as officials wrestle with a worsening property slump, weak consumer spending and tumbling credit growth, leading major banks to downgrade their growth forecasts for the year.

“It’s too early to tell, but today’s print suggests that a sequential uptick in growth activity in the third quarter could still be possible,” said Louise Loo, senior economist with Oxford Economics.”Particularly if incoming stimulus starts feeding through to the economy.”

Beijing on Sunday announced halving the stamp duty on stock trades, the first cut to the tax since 2008, to boost investor sentiment.Detailed rules were also unveiled on Friday to ease first-home mortgages. And some Chinese state-owned banks will soon lower interest rates on existing mortgages.

The fresh moves came after a raft of measures aimed at reviving big-ticket purchases, notably of new-energy vehicles. Still, many analysts see only a slim chance for any drastic stimulus amid concerns over mounting debt risks. Source: reuters

តើសេដ្ឋកិច្ចអង់គ្លេសបន្តមានផលវិបាកអ្វីខ្លះ ក្រោយការដើរចេញពីសមាជិកភាពរបស់ EU

ដោយ: គង់ លាងហួរ

ក្រុងឡុងដ៍: រដ្ឋាភិបាលអង់គ្លេស បានពន្យារពេលការត្រួតពិនិត្យបញ្ហាសុខភាព និងសុវត្ថិភាព លើការនាំចូលអាហារពីសហភាពអឺរ៉ុបជាលើកទី៥ក្នុងរយៈពេល៣ឆ្នាំ ស្របពេលមានការព្រួយបារម្ភថា ការត្រួតពិនិត្យបន្ថែម នឹងជំរុញឱ្យតម្លៃអាហារកើនឡើង និងរំខានដល់ការផ្គត់ផ្គង់សំខាន់ៗ។

ការពន្យារពេលចុងក្រោយបំផុតនេះបង្ហាញថា ចក្រភពអង់គ្លេសនៅតែពិបាកទប់ទល់នឹងផលវិបាក នៃការចាកចេញពីសហភាពអឺរ៉ុប កាលពីខែមករា ឆ្នាំ២០២០ ដែលបានបង្កើនថ្លៃចំណាយលើអាជីវកម្មរបស់ប្រទេសអង់គ្លេស និងបានធ្វើឱ្យពាណិជ្ជកម្ម ការវិនិយោគ និងចុងក្រោយគឺកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ។

Brexit បានជំរុញឱ្យអតិផរណាហក់ឡើងខ្ពស់កប់ពពក នៅចក្រភពអង់គ្លេសរួចមកហើយ តាមរយៈការមិនយល់ស្របគ្នា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដ៏សំខាន់បំផុតរបស់ប្រទេសនេះ ដោយធ្វើឱ្យប្រាក់ផោនធ្លាក់ថ្លៃ និងជំរុញឱ្យការនាំចូលមានតម្លៃថ្លៃជាងមុន។ Brexit គឺជាការដកខ្លួនរបស់ចក្រភពអង់គ្លេស (UK) ចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

យោងតាមការសិក្សាថ្មីៗនេះ ដោយសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍បានរកឃើញថា Brexit ទទួលខុសត្រូវចំពោះអតិផរណាតម្លៃម្ហូបអាហាររបស់ចក្រភពអង់គ្លេសប្រហែល១/៣ ចាប់តាំងពីឆ្នាំ២០១៩ ដោយបន្ថែមទឹកប្រាក់ជិត៧ពាន់លានផោន (៨,៨ពាន់លានដុល្លារ) ទៅក្នុងវិក័យប័ត្រគ្រឿងទេស។រដ្ឋាភិបាល​អង់គ្លេស​ មាន​ការ​ព្រួយ​បារម្ភ ​និងអន្ទះសារយ៉ាងខ្លាំង ដើម្បីជៀសវាង​ចំពោះការ​ធ្វើ​អ្វី​មួយ ដែល​អាចបង្កឲ្យ​បញ្ហា​វិវឌ្ឍកាន់​តែ​អាក្រក់។

យោងតាមសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានបង្ហាញថា ការត្រួតពិនិត្យព្រំដែន លើការនាំចូលស្បៀងអាហារ ពីសហភាពអឺរ៉ុប  ដែលផ្គត់ផ្គង់២៨% នៃអាហារប្រើប្រាស់ក្នុងចក្រភពអង់គ្លេស អាចរំខានដល់ការផ្គត់ផ្គង់។រដ្ឋាភិបាលបានអះអាង កាលពីថ្ងៃអង្គារកន្លងមកថា “ការពន្យារពេលលើកាលកំណត់ នឹងផ្តល់ពេលវេលាបន្ថែម ដល់ភាគីពាក់ព័ន្ធដើម្បីរៀបចំសម្រាប់ការត្រួតពិនិត្យថ្មី”៕

Thai Honda jittery on domestic sales

Thai Honda Manufacturing Co, a local motorcycle manufacturer and distributor, is concerned rising household debt and the Bank of Thailand’s plan to regulate operators of auto hire-purchase and leasing businesses will affect the country’s motorcycle sales this year.

The central bank’s new regulations are aimed at preventing the rate of household debt from rising and controlling the non-finance sector, which could affect the volume of motorcycle sales in the country, said Wiwat Lertpati, the company’s chief sales and marketing officer.

“This may affect the sales volume in the domestic market. The company expects the country’s sales volume to drop by 5-10% this year,” he said.

Thai Honda is monitoring the household debt and the government’s measures to control the non-finance sector. The company is optimistic as the inflation rate continues to decelerate, which increases people’s purchasing power, said Mr Wiwat.

The new government’s stimulus measures are also expected to boost economic growth and purchasing power in the country, he said.The enforcement of a Bank of Thailand draft royal decree on auto hire-purchase businesses is expected to come into effect between the end of this year and the beginning of next year.

The central bank plans to
oversee the sector in two core areas: market conduct and macroprudential regulation.
Thai Honda expects the country’s volume of motorcycle sales this year to reach 1.85 million units, an increase of 3% year-on-year. Source: Bangkok Post

ដំណឹងល្អ! ផ្លួវថ្មីមួយខ្សែតភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីបានបញ្ចប់រួចរាល់ហើយ

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ផ្លូវ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ​អង្គរ​ថ្មី​មួយខ្សែ ​ទើប​តែ​​បញ្ចប់​ការ​សាងសង់ថ្មីៗ​នេះ ដើម្បី​សម្រួលដល់​ការធ្វើចរាចរណ៍តភ្ជាប់​ចេញចូលទៅ​ព្រលាន​យន្តហោះថ្មី។

លោកស៊ីន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវ​ថ្មី​ដែល​ទើប​សាង​សង់​​រួចរាល់​នោះ ​គេ​ហៅ​ថា​ Special Airport Highway ដែល​ជា​ប្រភេទ​ផ្លូវ​​បេតុងកៅស៊ូ ​​មិន​មែន​ជា​ប្រភេទ​ផ្លូវ​ល្បឿនលឿន​ទេ តែ​ជា​ប្រភេទ​ផ្លូវ​កាត់ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​​លេខ៦ ទៅដល់​ Airport មាន​ប្រវែង ២៤.៥ គីឡូម៉ែត្រ។លោកបន្តថា “ក្រៅពីផ្លូវ​ថ្មី​ដែលស្ថាបនា​រួចរាល់ ក្នុង​គម្រោង​មិនមានការ​សាងសង់​ផ្លូវ​ថ្មី​បន្ថែម ​ដោយ​ត្រូវ​​ប្រើប្រាស់​ផ្លូវ​ចាស់ ​ដែលមាន​ស្រាប់​ដដែល”។

ទាក់ទង​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​ខេត្ត​សៀមរាប​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា ​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​​​ច្រើន ដូចជា ​ទី១ ព្រលាន​ថ្មី​នេះ​ស្ថិតនៅ​តំបន់​មួយ​ ដែល​​មិន​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន សង្គម និង​វប្បធម៌ ​និង​ទី២ មាន​សមត្ថភាព​គ្រប់គ្រាន់​​ទទួល​យន្តហោះ​ប្រភេទ​ធំ​ៗ​​គ្រប់​ប្រភេទ​អាច​​ចុះចតបាន​។បើតាមមន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​បន្ថែម ព្រលានថ្មី​នេះ លោកមិនអាចកំណត់បាននោះទេ គឺ​អាស្រ័យ​ស្ថានភាពជាក់ស្តែង​នៃកំណើនភ្ញៀវទេសចរ។

បច្ចុប្បន្ន​នេះ​ចំនួន​ភ្ញៀវទេសចរ ​មាន​ការ​ធ្លាក់​ចុះបន្ទាប់​ពី​បញ្ហា​កូវីដ​១៩ ដោយ​ក្នុង​មួយ​សប្ដាហ៍ មាន​​ជើង​​ហោះ​ហើរ​តែ៨​ជើងប៉ុណ្ណោះ​៕

អ្នកជំនាញលើកឡើងពីទីផ្សារខុនដូនៅភ្នំពេញ និងក្រុងព្រះសីហនុដូចម្តេចក្រោយការរៀបចំរដ្ឋាភិបាលថ្មី?

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ស្របពេលស្ថានភាពស្ងប់ស្ងាត់ កាលពីដើមឆ្នាំនេះ ស្ថានភាពទីផ្សារខុនដូ កំពុងវិវឌ្ឍន៍យ៉ាងដូចម្តេច ក្រោយការរៀបចំបង្កើតរដ្ឋាភិបាលថ្មី?។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី៣១ សីហានេះថា ស្ថានភាពទីផ្សារចាប់ផ្តើម មានសកម្មភាពឡើងវិញបណ្តើរៗ នៅរាជធានីភ្នំពេញ ដោយមានសកម្មភាពទិញ លក់កើនឡើងវិញតិចតួច ប៉ុន្តែមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយទេ។

លោកបន្តថា “ស្ថានភាពទីផ្សារ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យមានចរន្តទិញ លក់ប្រសើរឡើងវិញ ខណៈវិនិយោគិនអន្តរជាតិហាក់នៅបន្តស្ងប់ស្ងាត់នៅឡើយ”។ លោកបន្តថា “ទីផ្សារនេះនៅតែល្អ សម្រាប់អ្នកវិនិយោគ ដោយសារតម្លៃមានភាពសមរម្យ និងអាច​ចចារបាន”។

ទាក់ទងនឹងទីផ្សារនៅក្រុងព្រះសីហនុ កំពុងមានការវិវត្តន៍បែបណា? លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ការទិញ ឬការវិនិយោគលើខុនដូ មិនមានសកម្មភាពច្រើននៅឡើយទេ ប៉ុន្តែសកម្មភាពជួលមានការកើនឡើង ដោយសារកំណើនភ្ញៀវទេសចរ​ណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍លំដាប់អន្តរជាតិ។

លោកបន្តថា “ទីផ្សារខុនដូ ក្នុងក្រុងព្រះសីហនុ ទាមទារពេលវេលាផងដែរ ខណៈរដ្ឋាភិបាលបាន និងកំពុងរៀបចំដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្នុងទីក្រុងនេះ”៕