ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកអភិវឌ្ឍន៍ស្នើដល់រដ្ឋាភិបាលថា ជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យ ទិញអចលនទ្រព្យរមណីយដ្ឋាន នៅក្នុងប្រទេសវៀតណាម មិនមែនត្រឹមតែលំនៅដ្ឋានប៉ុណ្ណោះទេ ដើម្បីស្រូបទាញរូបិយប័ណ្ណបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។
លោកស្រី Nguyen Thai Hoai Anh អគ្គនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន និងសួនកម្សាន្ត Sun Group បានថ្លែង ក្នុងសន្និសីទទេសចរណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ជនបរទេសជាច្រើន ចង់កាន់កាប់អចលនទ្រព្យរមណីយដ្ឋាន នៅប្រទេសវៀតណាម ហើយពួកគេកំពុងកាន់កាប់អចលនទ្រព្យ រមណីយដ្ឋានរួចទៅហើយនៅប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ”។
លោកស្រីបានបន្តថា “ការអនុញ្ញាតឱ្យជនបរទេស ធ្វើជាម្ចាស់អចលនទ្រព្យរមណីយដ្ឋាន នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសវៀតណាម”។
យោងតាមលោកស្រី Anh បានឱ្យដឹងទៀតថា ជនបរទេសដែលទិញអចលនទ្រព្យរមណីយដ្ឋានទំនងជា នឹងស្នាក់នៅក្នុងប្រទេសវៀតណាមរយៈពេលវែង និងចាក់បញ្ចូលទឹកប្រាក់ចូលសេដ្ឋកិច្ច ក្នុងស្រុកច្រើនជាងភ្ញៀវទេសចរ ដែលស្នាក់នៅរយៈពេលខ្លី។ បច្ចុប្បន្ននេះ ច្បាប់របស់ប្រទេសវៀតណាម បានអនុញ្ញាតឱ្យជនបរទេសអាចទិញលំនៅដ្ឋានបាន ប៉ុន្តែពួកគេមិនមានសិទ្ធិទិញអចលនទ្រព្យរមណីយដ្ឋាននោះទេ។
ច្បាប់របស់ប្រទេសវៀតណាមបានអនុញ្ញាតឱ្យ ជនបរទេសអាចទិញផ្ទះ ឬអាផាតម៉ិន នៅក្នុងគម្រោងបែបពាណិជ្ជកម្ម ប៉ុន្តែពួកគេមិនអាចកាន់កាប់លើសពី១០% នៃចំនួនផ្ទះសរុបឬលើសពី៣០% នៃចំនួនអាផាតម៉ិនសរុប នៅក្នុងគម្រោងនោះទេ។ ជនបរទេសក៏មិនអាចទិញអចលនទ្រព្យ នៅក្នុងតំបន់សន្តិសុខជាតិផងដែរ៕VNExpress៕


លោកតុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាចង់ឃើញភ្ញៀវទេសចរចិនមកកម្សាន្តកាន់តែច្រើន ដោយធានាថាប្រទេសនេះ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនមានក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីៗ បានហោះហើរមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិននានា ដែលបានភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បានបង្កើនចំនួនជើងហោះហើរមកកាន់ប្រទេសរបស់យើង។



លោកបានបន្តថា “ទីផ្សារខុនដូចាប់ផ្តើមមានសភាពល្អប្រសើរឡើងវិញ ដោយជនបរទេសកាន់តែច្រើន បានវិលមកកាន់ទីផ្សារកម្ពុជាឡើងវិញ”។ លោកបន្តថា “ជនជាតិម៉ាឡេស៊ី សឹង្ហបុរី កូរ៉េ ជប៉ុន ភូមា រុស្ស៊ីជាដើមបានចាប់ផ្តើមវិនិយោគលើខុនដូនៅកម្ពុជា”។
ចំណែក ប្រទេសសិង្ហបុរីទទួលបានតំណែងទី១ ក្នុងតំបន់អាស៊ាន ដោយ១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន២ គ្រោងពង្រីកអាជីវកម្មបន្ថែមក្នុងប្រទេសនេះ ខណៈម៉ាឡេស៊ីទទួលបានតំណែងទី២ ដោយ១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន៣ គ្រោងពង្រីកខ្លួនក្នុងប្រទេសម៉ាឡេស៊ី។

ចំណែក ការលក់ផ្ទះដែលមានស្រាប់ នៅសហរដ្ឋអាមេរិក បានស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ការលក់ផ្ទះដែលមានស្រាប់ទាំងនេះ មាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ លើកលែងតែការកើនឡើង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងខែវិច្ឆិកាប៉ុណ្ណោះ។
ចំណែកឯ នៅប្រទេសចិនវិញ ទីភ្នាក់ងារពត៌មាន Caixin បានរាយការណ៍ថា ការលក់ផ្ទះបានធ្លាក់ចុះក្នុងខែវិច្ឆិកា ដោយសារអ្នកទិញនៅតែប្រុងប្រយ័ត្ន ចំពោះភាពចលាចល នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះ។
លោក Alex Whitworth ប្រធានទីប្រឹក្សានៃថាមពលអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវលើថាមពល កកើតឡើងវិញបានអះអាងថា ប្រទេសចិនកំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តរួមរបស់ខ្លួន ដូច្នេះយើងរំពឹងថា នឹងមើលឃើញការផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត លើការកកើតឡើងវិញ និងការបណ្តាក់ទុនវិនិយោគ ដោយផ្ទាល់ច្រើនជាងការផ្តល់ប្រាក់កម្ចីទ្វេរភាគី។

ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន២ រួចមកហើយនៅក្នុងទីក្រុង Kyoto ប្រទេសជប៉ុន ស្ថិតក្រោមម៉ាកយីហោ Dusit Thani និង Asai ហើយក្រុមហ៊ុនគ្រោង នឹងបើកសណ្ឋាគារថ្មីៗបន្ថែម នៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុន ដូចជាទីក្រុង Osaka ជាដើម។ លោក Siradej បានគូសបញ្ជាក់ថា ទីតាំងថ្មីសម្រាប់ការអភិវឌ្ឍន៍សណ្ឋាគារ ដែលក្រុមហ៊ុនកំពុងពិចារណា ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ទីក្រុងម៉ាឡាកា និងទីក្រុងកូឡាឡាំពួរ ក្នុងប្រទេសម៉ាឡេស៊ី។
លោក Siradej បានបន្តទៀតថា ក្រុមហ៊ុនDusit ចង់បើកសណ្ឋាគារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមពីលើផ្ទះវីឡា ដែលមានស្រាប់ក្រោមម៉ាកយីហោ Elite Havens ។ ជាមួយគ្នានេះ ក្រុមហ៊ុន Dusit International ក៏កំពុងសិក្សាទីតាំងថ្មីក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំងផងដែរ ខណៈក្រុមហ៊ុននេះ គ្រោងសាងសង់គម្រោងសណ្ឋាគារ Dusit Suites នៅទីក្រុង Athens ប្រទេសក្រិក។ លោកបានបន្ថែមថា លើសពីនេះ ក្រុមហ៊ុន Dusit International គ្រោងពង្រីកខ្លួនទៅកាន់ទីក្រុងផ្សេងទៀត ក្នុងទ្វីបអាហ្រ្វិក ដើម្បីកសាងវត្តមានរបស់ខ្លួន នៅទីក្រុងណៃរ៉ូប៊ី(Nairobi) ប្រទេសកេនយ៉ា៕