ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដោយផ្តោតលើវិស័យភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ឋ។
ភាគីជប៉ុនត្រូវបានដឹកនាំដោយលោកUENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះបានផ្តោតកិច្ចពិភាក្សាលើការងារភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។
អង្គប្រជុំបានជជែកពិភាក្សា ដោយផ្តោតសំខាន់លើការងារធំៗចំនួន២ រួមមាន ទី១ ការពង្រីកវិសាលភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង ទី២ គម្រោងសិក្សានិងរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
អង្គប្រជុំក៏បានលើកឡើងអំពីផែនការមេ គ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។
ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នា នូវផែនការមេសំខាន់ៗចំនួន៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក៕









គោលនយោបាយ “បន្ទាត់ក្រហម៣” បានកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យ ក្នុងការទទួលបានប្រាក់កម្ចីថ្មី ដែលការណ៍នេះ បានបណ្តាលឱ្យក្រុមហ៊ុនអចលនទ្រព្យ ខ្នាតធំជាច្រើននៅក្នុងប្រទេសចិន ជួបបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ជាក់ស្តែង តម្លៃលំនៅដ្ឋាននៅប្រទេសអូស្ត្រាលី បានធ្លាក់ចុះ ក្នុងទីក្រុងចំនួន៣ ក្នុងចំណោមទីក្រុងចំនួន៨ កាលពីខែវិច្ឆិកា ដែលក្នុងនោះ រួមមាន ទាំងទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីផងដែរ។ បញ្ហានេះបណ្តាលមកពីកំណើន នៃអត្រាការប្រាក់ដ៏ខ្ពស់ ការទិញធ្លាក់ចុះ ទំនុកចិត្តធ្លាក់ចុះ ព្រមទាំងការព្រួយបារម្ភ អំពីវិបត្តិសេដ្ឋកិច្ច ដែលបាននាំទៅដល់ការដាំក្បាល នៃទីផ្សារលំនៅដ្ឋាននៅប្រទេសអូស្ត្រាលី។
ជាក់ស្តែង ធនាគារកណ្តាលអាមេរិក (Fed) ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលអង់គ្លេស (BOE) បានដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធនឹងអតិផរណា ប៉ុន្តែផ្ទុយទៅវិញ ធនាគារ BOJ បានរក្សាអត្រាការប្រាក់រយៈពេលខ្លីរបស់ខ្លួន ក្នុងរង្វង់“ដក០,១ភាគរយ” ដែលការណ៍នេះបណ្តាលឱ្យប្រាក់យ៉េន ធ្លាក់ថ្លៃចុះយ៉ាងគំហុកក្នុងពេលថ្មីៗនេះ។

សម្តេចបនម្តថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណង ចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពី អង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេ នៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។
សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិន្នន័យស្ថិតិប្រកបដោយគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងមួយដែលអ្នកធ្វើគោលនយោបាយត្រូវការ ដោយមិនអាចខ្វះបាន សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រយៈពេលខ្លី មធ្យម និងវែង។
ទ្វីបអាហ្វ្រិកAfrica :


លោកស្រីបន្តថា “តម្លៃដីធ្លីអាចងើបឡើង នៅតំបន់ជាយរាជធានីភ្នំពេញ ប៉ុន្តែការងើបឡើងមិនខ្ពស់នោះទេ”។ លោកស្រីបន្តថា “ការរីកចម្រើនលើមូលដ្ឋា្ននសេដ្ឋកិច្ច កំនើនប្រជាសាស្រ្ត និងជម្រុញទីផ្សារដីធ្លីឲ្យមានការដោះដូរច្រើនជាងមុន”។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនអចលនទ្រព្យCPLបានលើកឡើងស្រដៀងគ្នាថា តម្លៃដីធ្លីមិនហក់ឡើងខ្ពស់នោះទេ ប៉ុន្តែវាពិតជាមានការប្រែប្រួលខ្លះ នៅឆ្នាំ២០២៤ខាងមុខ សម្រាប់តំបន់មួយចំនួន ដោយតម្លៃអាចនឹងងើបឡើងបណ្តើរៗ។
លោកឧកញ៉ាបានបន្តថា “ការបញ្ចេញឥណទានពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុនានា នឹងជួយដល់វិស័យនេះ ព្រោះស្ថានភាពនេះ វាប្រៀបដូចជាការផ្តល់ទឹក ឲ្យមនុស្សស្រេកទឹកបានផឹកចឹង”៕