ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកអភិវឌ្ឍន៍ស្នើដល់រដ្ឋាភិបាលថា ជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យ ទិញអចលនទ្រព្យរមណីយដ្ឋាន នៅក្នុងប្រទេសវៀតណាម មិនមែនត្រឹមតែលំនៅដ្ឋានប៉ុណ្ណោះទេ ដើម្បីស្រូបទាញរូបិយប័ណ្ណបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។
លោកស្រី Nguyen Thai Hoai Anh អគ្គនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន និងសួនកម្សាន្ត Sun Group បានថ្លែង ក្នុងសន្និសីទទេសចរណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ជនបរទេសជាច្រើន ចង់កាន់កាប់អចលនទ្រព្យរមណីយដ្ឋាន នៅប្រទេសវៀតណាម ហើយពួកគេកំពុងកាន់កាប់អចលនទ្រព្យ រមណីយដ្ឋានរួចទៅហើយនៅប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ”។
លោកស្រីបានបន្តថា “ការអនុញ្ញាតឱ្យជនបរទេស ធ្វើជាម្ចាស់អចលនទ្រព្យរមណីយដ្ឋាន នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសវៀតណាម”។






