ក្រុមហ៊ុនអចលនទ្រព្យទទួលបានអាជ្ញាប័ណ្ណកើនឡើង ២៦០ហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងមក កម្ពុជាមានក្រុមហ៊ុនចុះបញ្ជីរសរុបចំនួន២៥៤ក្រុមហ៊ុន ដែលធ្វើការពាក់់ព័ន្ឋនឹងវិស័យអចលវត្ថុ។

អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ លោកជូ វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងការរីកចម្រើនយ៉ាង​ឆាប់រហ័ស នៃអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន អាគារសហកម្មសិទ្ឋ អាជីវកម្មទិញ លក់ដីធ្លីនៅកម្ពុជា ធ្វើឲ្យអាជីវកម្មផ្តល់សសេវាវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានដើរតួនាទីសំខាន់ក្នុងអាជីវកម្មទាំងនេះ។

លោកបន្តថា “ការផ្តល់សេវាវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានជួយឲ្យពួកគេទទួលបានប្រាក់ចំណេញជាអតិបរិមា ពីឱកាសទីផ្សារអចលនទ្រព្យទូលំទូលាយ ដែលរក្សាបាននូវផលប្រយោជន៍សង្គមខ្ពស់បំផុត និងយុត្តិធ៌មសម្រាប់អតិថិជន និងបង្កើតនូវតម្រូវការទីផ្សារអចលនទ្រព្យ។

លោកជូ វណ្ណៈបានបន្តថា ក្នុងចំណោមក្រុមហ៊ុនចំនួន២៥៤នោះ មានក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុចំនួន១៧៧ ក្រុមហ៊ុនវាយតម្លៃចំនួន៦ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងវាយតម្លៃចំនួន៤១ ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុចំនួន១៦ ក្រុមហ៊ុនភ្នាក់ងារ និងគ្រប់គ្រងអចលនវត្ថុមានចំនួន៩ និងក្រុមហ៊ុនភ្នាក់ងារវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុមានចំនួន៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here