នៅទីបំផុតគំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតត្រូវបានលើកសំណើរសុំជំនួយពីចិនហើយ

0

ដោយៈសិរីជេស៊ីកា

ភ្នំពេញៈ គំរោងហេដ្ឋារចនាសម្ព័ន្ឋថ្នាក់ជាតិធំៗជាច្រើន បាននិងកំពុងបានរៀបចំ និងដាក់សំណើរទៅកាន់ភាគីចិន ដើម្បីស្នើសុំជំនួយហើយ។

គំរោងផ្លូវជាតិដ៏សំខាន់នេះ នឹងរួមចំណែកសម្រួលការដឹកជញ្ជូន ជម្រុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសជម្រុញកំណើ នវិស័យអចលនទ្រព្យនៅក្រុងបាវិត និងខេត្តព្រៃវែងផងដែរ។

ក្រុមហ៊ុន China Railway ដែលទើបបើកការិយាល័យតំណាងនៅកម្ពុជាបាននិងកំពុងសិក្សាផ្លូវនេះលំអិត តាមសំណើររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

តាមប្រភពព៌តមានពីថ្នាក់ដឹកនាំក្រុមហ៊ុន China Railways ដែលជាក្រុមហ៊ុនលំដាប់យក្សទី២ របស់រដ្ឋាភិបាលចិនបានបង្ហើបឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានបញ្ចប់ការសិក្សារួចហើយ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២០០០លានដុល្លារអាមេរិក ដែលទំហំនៃការចំណាយនេះ មានចំនួនតិចជាងការសិក្សា របស់អ្នកជំនាញរបស់ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានរកឃើញថា ផ្លួវនេះត្រូវចំណាយថវិការហូតដល់២៨០០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោងទាំងនេះ នឹងត្រូវរាយការណ៍ជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការស្វែងរកថវិកាសាងសង់ លើជម្រើសណាមួយ ដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here