ដោយ៖ សហការី
ភ្នំពេញ៖ ចំពោះបងប្អូនដែលកំពុងពិចារណាទិញលំនៅឋាន ជាលក្ខណៈបុរីឬខុនដូ កុំភ្លេចពិនិត្យមើលឬនៅថា គម្រៅងអភិវឌ្ឍបុរី ឬខុនដូដែលបងប្អូនកំពុងពិចារណាទិញនោះមានទទួលអាជ្ញាបណ្ឌ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធហើយឬនៅ។
ដោយ៖ សហការី
ភ្នំពេញ៖ ចំពោះបងប្អូនដែលកំពុងពិចារណាទិញលំនៅឋាន ជាលក្ខណៈបុរីឬខុនដូ កុំភ្លេចពិនិត្យមើលឬនៅថា គម្រៅងអភិវឌ្ឍបុរី ឬខុនដូដែលបងប្អូនកំពុងពិចារណាទិញនោះមានទទួលអាជ្ញាបណ្ឌ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធហើយឬនៅ។
ឯកសារទាំងនោះមានដូចជា៖
១. អាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋាន
របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា វិធីសាស្ត្រ Alkansya៖ ជាការសន្សំលុយខ្លួនឯងនៅ
នេះគឺលិខិតចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអនុញ្ញាតឲ្យម្ចាស់គម្រោងធ្វើអាជីវកម្មលក់ផ្ទះ ឬខុនដូក្នុងគម្រោងនោះបាន។ ប្រសិនជាគម្រោងលំនៅឋាននោះមិនមានអាជ្ញាបណ្ឌនេះទេ មានន័យថាមិនទាន់បំពេញគ្រប់កាតព្វកិច្ចគ្រប់គ្រាន់ជាមួយក្រសួកក្នុងការបើកលក់ផ្ទះនោះទេ។ អាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋានមាន ២ ប្រភេទ។
ប្រភេទទី១៖ សម្រាប់គម្រោងអភិវឌ្ឍដែលតម្រូវឲ្យមានដើមទុនអភិវឌ្ឍផ្ទាល់ ឬប្រាក់កម្ចីគ្រប់គ្រាន់សម្រាប់ការវិនិយោគទាំងស្រុង ហើយអាចបើកលក់នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរប៉ុណ្ណោះ។
ប្រភេទទី២៖ សម្រាប់គម្រោងអភិវឌ្ឍដែលអាចសាងសង់បណ្ដើរ និងលក់បណ្តើរ។ គម្រោងអភិវឌ្ឍដែលមានអាជ្ញាបណ្ឌប្រភេទនេះ មានការគ្រប់គ្រងត្រួយពិនិត្យច្រើនព្រោះមានហានិភ័យខ្ពស់ជាង ប្រភេទទី១ សម្រាប់អ្នកទិញ និងសេដ្ឋកិច្ច។ គម្រោងមានអាជ្ញាបណ្ឌប្រភេទទី២ តម្រូវឲ្យមានដើមទុនអភិវឌ្ឍផ្ទាល់ ឬប្រាក់កម្ចីយ៉ាងតិច ២០%នៃដើមទុនអភិវឌ្ឍសរុប មានតម្កល់លុយ ២%នៃដើមទុនអភិវឌ្ឍសរុប និងធ្វើរបាយការណ៍ដំណើរការសាងសង់ និងលក់ជាប្រចាំដល់ក្រសួង។
២. លិខិតអនុញ្ញាតសាងសង់
លិខិតនេះគឺ ដើម្បីបញ្ជាក់ថាគម្រោងមានកម្រិតគុណភាព និងបច្ចេកទេសដែលត្រូវបានទួលស្គាល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះគម្រោងដែលមានអាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋានប្រភេទទី២ខាងលើ អ្នកអភិវឌ្ឍអាចលក់គម្រោងបានតែមានសិទ្ធិត្រឹមទទួលយកប្រាក់កក់ត្រឹម ១%នៃតម្លៃផ្ទះប៉ុណ្ណោះ។ ប្រសិនជា ក្រសួងសម្រេចមិនចេញលិខិតអនុញ្ញាតសាងសង់ឲ្យគម្រោងអភិវឌ្ឍនេះទេ អ្នកទិញត្រូវទទួលបានប្រាក់នោះមកវិញ។
៣. ប្លង់ដី
ត្រូវពិនិត្យមើលថាប្លង់ដីនោះជាប្រភេទប្លង់រឹងដែលកាន់កាប់ពេញសិទ្ធិដោយអ្នកអភិវឌ្ឍឬ ជាដីជួលពីរដ្ឋ ក្នុងរយៈពេលវែង? តើអ្នកអភិវឌ្ឍមានដាក់ប្លង់ដីនោះបញ្ចាំជាមួយធនាគារដែរឬទេ?