គំរោងដីលំហែរបូកគោលែន៣កំពុងវិវត្តន៍យ៉ាងប្រសើរ ខណៈការលក់សម្រេចបាន៧០ភាគរយ

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ គំរោងដីឡូត៍លំហែរកាយបូកគោលែន៣ បាននិងកំពុងសម្រេ​ចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាមួយនឹងល្បឿននៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ខ្លោងទ្វារ និងទទួលបានជោគជ័យ លើការលក់ជូនអតិថិជន។


ជាមួយនឹងភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ដោយមានភ្នំជាប់ពីក្រោយ និងរលកភ្នំពត់ពេននៅខាងមុខ គំរោងបូកគោលែន៣បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ យ៉ាងច្រើនពីអតិថិជន ដោយរហូតមកទល់ពេលនេះ ការលក់សម្រេចបាន៧០ភាគរយ ជាល្បឿនមួយលឿនជាងផែនការដែលបានគ្រោងទុក។

អ្នកនាងម៉ីម៉ី ប្រធានផ្នែកទីផ្សារនៃគំរោងបូកគោលែន៣ បានមានប្រ​សាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី១៤ មិថុនានេះថា ជាមួយនឹងទំនុកចិត្ត លើការរៀបចំផែនការអភិវឌ្ឍរបស់ម្ចាស់គំរោង រាប់ចាប់តាំងពីគំរោងបូកគោលែន១ បូកគោលែន២ បានធ្វើឲ្យគំរោងបូកគោលែន៣ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់យើង។

អ្នកនាងបន្តថា“អតិថិជនរបស់យើង មិនត្រឹមតែជាអ្នកនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែមានអតិថិជនពីបារាំង អូស្រ្តាលី អាមេរិកជាច្រើនបានមកទិញនៅគំរោងរបស់យើង”។ អ្នកនាងបន្តថា “ការរីកចម្រើននៃជីវភាពរបស់​ប្រជាពលរដ្ឋបានធ្វើឲ្យដីឡូត៍លំហែរកាយ មានតម្រូវការកើនឡើងនៅកម្ពុជា ស្របនឹងការអភិវឌ្ឍគំរោងបូកគោលែន បានធ្វើច្បាស់លាស់ និងស្របតាមស្តង់ដាអន្តរជាតិ”។

គំរោងបូកគោលែន៣ ដែលបានអភិវឌ្ឍន៍លើផ្ទៃដី១៥ហិកតា បាននិងកំពុងរៀបចំ ជារមណីយដ្ឋានលំហែរកាយកម្រិតខ្ពស់ ដោយក្នុងគំរោងនេះមានដាំផ្កាសាគូរ៉ាចំនួន៤០០ដើម មានអាងទឹកដ៏ស្រស់ស្អាត មានផ្លូវដើរនៅជើងភ្នំប្រវែងងា៥០០ម៉ែត្រ ដែលផ្លូវនេះរៀបចំឡើងពត់ពេនដូចពស់ នៅកណ្តាលព្រៃលើចង្កេះភ្នំ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ឋមានភាពធំទូលាយ និងស្របតាមស្តង់ដាអន្តរជាតិ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបាននិងកំពុងអភិវឌ្ឈន៍គំរោងបូកគោលែនបានមានប្រសាសន៍ថា ជាមួយនឹងល្បឿននៃការសាងសង់ និងប្រភពទុនរ៉ឹងមាំ បានធ្វើឲ្យការអភិវឌ្ឍរបស់យើងសម្រេ​ចបានលឿន និងជោគជ័យតាមផែនការ ពិសេសគំរោងបូកគោលែន៣ ដែលលោកមានផែនការរៀបចំទីតាំងនេះ ជាតំបន់ទេសចរណ៍មួយ ដែលអ្នកទៅលេងកំសាន្តនៅខេត្តកំពត ខេត្តកែបអាចចូលសម្រាកកំសាន្ត ញាំកាហ្វេ និងស្រូបយកខ្យល់អាកាសបរិសុទ្ឋពីគំរោងនេះ។

លោកបន្តថា “អ្វីយើងបាននិងកំពុងរៀបចំ គឺផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះ ទទួលបានអារម្មណ៍ស្រស់ស្រាយពិតប្រាកដ ហើយបើអ្នកវិនិយោ​គគម្រោងនេះយកចំណេញ ពួកគាត់នឹងទទួលបានផលចំណេញពិត”។​លោកបន្តថា “ទស្សនវិស័យរបស់យើង គឺផ្តល់ឲ្យអ្នកលក់ងាយស្រួលលក់ មិនពិបាកពន្យល់ភ្ញៀវ និងឲ្យអ្នករស់នៅទទួលបានការលំហែរ ពិតប្រាកដ និងទទួលបានលើសពីអ្វីដែលគាត់ចង់បាន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here