ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលឃើញនិន្នាការថ្មី នៃការវិនិយោគដីធ្លី ដោយបច្ចុប្បន្ននេះ ចំនួនអ្នកវិនិយោគកាន់តែច្រើន បានចាប់អារម្មណ៍លើការទិញដីធ្លី នៅខេត្តជាប់មាត់សមុទ្រចំនួនបី។

ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលឃើញនិន្នាការថ្មី នៃការវិនិយោគដីធ្លី ដោយបច្ចុប្បន្ននេះ ចំនួនអ្នកវិនិយោគកាន់តែច្រើន បានចាប់អារម្មណ៍លើការទិញដីធ្លី នៅខេត្តជាប់មាត់សមុទ្រចំនួនបី។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន ProPNex Cambodia បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា សកម្មភាពវិនិយោគលើទីផ្សារដីធ្លី នៅក្នុងខេត្តកែប កំពត កោះកុងមានភាពល្អប្រសើរ ប៉ុន្តែខេត្តព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកអ្វីដែលបានដាក់ចូលទីផ្សារយ៉ាងច្រើនលើសលុបរួចទៅហើយ។

អ្នកស្រីបន្តថា “ដោយសាររដ្ឋាភិបាលបានវិនិយោគ និងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗ និងចាំបាច់ ទើបធ្វើឲ្យខេត្តទាំងបីនេះមានសញ្ញាវិជ្ជមានលើទីផ្សារដីធ្លីឡើងវិញ”។
អ្នកស្រីអាន សុធីតាបានបន្តថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងដើរតួនាទីស្នូល ក្នុងការជម្រុញវិស័យអចលនទ្រព្យ ពិសេសផ្នែកដីធ្លី ស្របពេលខេត្តជាប់សមុទ្រទាំងបី កំពុងមានចរន្តទិញលក់ស្របគ្នា នឹងការងើបឡើងវិញនៃសេដ្ឋកិច្ច សង្គម។

ខេត្តកំពត
ខេត្តមួយនេះ កំពុងមានភាពទាក់ទាញកាន់តែខ្លាំង បន្ទាប់ពីផ្លូវជាតិលេខ៣បានបញ្ចប់ និងសម្ភោធដាក់ឲ្យដំណើរការ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនក្នុងខេត្តនេះកំពុងសាងសង់ ពិសេសការសាងសង់ទីក្រុងបូកគោថ្មី ការសាងសង់កំពង់ផែទឹកជ្រៅលំដាប់អន្តរជាតិ ដែលបោះទុន១៥០០លានដុល្លារដោយក្រុមហ៊ុនទ្រីភាព គ្រុប បាននិងកំពុងបង្កើនល្បឿន និងការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ។

ខេត្តកែប
រដ្ឋាភិបាលបាននិងកំពុងសាងសង់កំពង់ផែ ការរៀបចំឆ្នេរមាស ការរៀបចំឆ្នេរអង្កោល និងផែនការអភិវឌ្ឍន៍ជាច្រើនទៀត ពិសេសការអភិវឌ្ឍន៍កោះទន្សាយរបស់ក្រុមហ៊ុនទ្រី ភាពគ្រុប។
ខេត្តកោះកុង
ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងធ្លាប់ជាខេត្តដាច់ស្រយាលនេះ កំពុងទាក់ទាញការវិនិយោគ និងពង្រីកសក្តានុពលដ៏ធំសម្បើម តាមរយៈការត្រៀមដាក់ដំណើរការព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងគំរោងតារាសាគរនាពេលខាងមុខ។

ការសាងសង់កំពង់ផែទឹកជ្រៅ ការពង្រីកផ្លូវជាតិលេខ៤៨ជាពីរគន្លង ពិសេសការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ និងឆ្ពោះត្រង់ទៅកាន់ខេត្តកោះកុងផងដែរ៕