អ្នកធុរកិច្ចចិនត្រលប់មកវិញ និងចាប់ផ្តើមវិនិយោគលើវិស័យជាច្រើន

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ចិនត្រលប់មកវិញហើយ! ដោយពួកគេបាននិងកំពុងចាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយចំនូននៃការមកដល់របស់វិនិយោគិនចិននៅមានកម្រិតនៅឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣០ មិថុនាកន្លងមកថា អ្នកវិនិយោគចិន បានមកកាន់កម្ពុជាកាន់តែច្រើនហើយ និងរំពឹងមកកាន់តែច្រើនថែមទៀត បន្ទាប់ពីរដ្ឋាភិបាលចិនបានបន្ឋូរបន្ថយ លើការធ្វើដំណើរទាក់ទងនឹងបញ្ហាកូវីដ១៩។

លោកបន្តថា “អ្នកវិនិយោគចិន បានមកវិនិយោគនៅកម្ពុជាច្រើន ផ្តោតលើវិស័យសំណង់ កសិឧស្សាហកម្ម ធនធានរ៉ែ អនុវិស័យកាត់ដេរ និងវិស័យសំខាន់ៗជាច្រើនទៀត”។ លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងFTAរវាងកម្ពុជា ចិន និងកិច្ចព្រមព្រៀងRCEPនឹងទាក់ទាញក្រុមហ៊ុនចិនកាន់តែច្រើន មកវិនិយោគនៅកម្ពយជា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងប្រទេសជាច្រើនទៀត”។

លោកឧកញ៉ាលឹម ហេងបានបន្តថា រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុញ្ញាត្ត ឲ្យមានអ្នកដំណើរអន្តរជាតិ ចូលប្រទេសរបស់ខ្លួនហើយ ដែលធ្វើឲ្យស្ថានភាពមានភាពសេដ្ឋកិច្ចចិន កាន់តែប្រសើរឡើង។ លោកបន្តថា ទោះបី​ជារដ្ឋាភិបាលចិន បានរឹតបន្តឹងលំហូរសាច់ប្រាក់មកក្រៅប្រទេសក្តី ប៉ុន្តែមិនពាក់ព័ន្ឋច្រើនជាមួយកម្ពុជានោះទេ ដោយសារកម្ពុជាបានអនុវត្តន៍គំរោងខ្សែ​ក្រវ៉ាត់ និងផ្លូវ និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិនបានមកដល់ខេត្តព្រះសីហនុបណ្តើរៗហើយ ដើម្បីចាប់ផ្តើមគំរោងវិនិយោគរបស់ពួកគេ ដោយអ្នកខ្លះមកធ្វើការ និងអ្នកខ្លះមកវិនិយោគ។

លោកបន្តថា “ដំណើរការសាងសង់អគារ ដែលជាប់គាំងកន្លងមក បានចាប់ផ្តើមបណ្តើរៗឡើងវិញហើយ ស្របពេលស្ថានភាពសេដ្ឋកិច្ចខេត្តព្រះសីហនុបានវិលមករកភាពប្រក្រតី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here