ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់។
ការផ្គត់ផ្គង់កើនឡើង៣២ភាគរយផងដែរ ដោយសារស្ថានភាពទីផ្សារមានសភាពកាន់តែល្អប្រសើរ។
យោងតាមរបាយការណ៍សិក្សាថ្មីមួយរបស់ក្រុមហ៊ុនអន្តរជាតិ CBRE Cambodia ដែលបានបង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា តម្លៃលក់ខុនដូបានកើនឡើងចន្លោះពី០,៧ភាគរយ ទៅ២,៧ភាគរយ និងកើនដល់១,៤ភាគរយ សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។
ជាមួយគ្នានេះ តម្លៃជួល ក៏មានការកើនឡើង១,២ភាគរយ ទៅ៣,៣ភាគរយ និង២,៣ភាគរយរៀងគ្នា សម្រាប់ខុនដូទាំងបីប្រភេទផងដែរ។
ការសិក្សាដដែលបានឲ្យដឹងទៀតថា រហូតដល់បច្ចុប្បន្នចំនួនខុនដូ បានសាងសង់រួចរាល់ក្នុងត្រីមាសទី២នេះ កើនឡើងបានចំនួនជាង៤៧០០យូនីត ស្មើនឹង៣៧ភាគរយនៃចំនួនសរុប ដែលបានគ្រោងទុកសម្រាប់ផ្គត់ផ្គង់ឆ្នាំ២០២២។
ចំណែកគម្រោងសាងសង់ ដែលមានយខុនដូជាង១២០០យូនីត ដែលបានពន្យារពេលកន្លងមក ឥឡូវនេះបាននិងកំពុងចាប់ផ្តើមដំណើរការឡើងវិញហើយ៕