ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ បុរីវិមានសំណាង នឹងបើកសម្ភោធSales Office និង Showroomនៅថ្ងៃទី៣១ កក្កដាខាងមុខនេះ ជាមួយនឹងការផ្តល់ជូនកញ្ចប់បញ្ចុះតម្លៃ និងសេវាកម្មជាច្រើនទៀត។
លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នៅថ្ងៃសម្ភោធការិយាល័យលក់ និងការិយាល័យតាំងបង្ហាញពីម៉ូតផ្ទះ របស់បុរី ក្រុមហ៊ុន នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃ ពិសេសដល់១៥,០០០ដុល្លារ។ កម្មវិធីនេះ ក៏មានការផ្តល់ជូននូវការបង់ប្រាក់១ភាគរយ រយៈពេល២០ខែ(ស្មើ២០ភាគរយនៃតម្លៃផ្ទះ) ដោយឥតមានការប្រាក់ ផ្តល់ជូននូវប្រព័ន្ឋការពារកណ្តៀរ មានផ្តល់ជូនឥតគិតថ្លៃនូវទូរតាំងទូរទស្សន៍ ទូចង្រ្កានបាយលើ ក្រោម និងស៊ីទែនទឹក។
-->
លោកជំទាវបានបន្តថា ជាមួយគ្នានេះ កម្មវិធីនេះនឹងមានកម្មវិធីចាប់រង្វាន់ដែលមានដូចជា iPhone, iPad ទូរទស្សន៍ជាដើម។

បុរីវិមានសំណាង ជាបុរីមួយដែលផ្តោតលើអភិជន ជាមួយនឹងការរចនាម៉ូតផ្ទះនូវភាពក្លាសិក ស៊ីវិល័យទាន់សម័យកាល ពិសេសបុរីនេះត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់ឥដ្ឋ២០ ដើម្បីផ្តល់ភាពត្រជាក់ និងគ្មានសម្លេងរំខានក្នុងគេហដ្ឋាន។ អ្វីពិសេសជាងនេះ លំនៅដ្ឋាននិមួយៗ ត្រូវបានសាងសង់ឲ្យមានបង្អួចច្រើន ដើម្បីផ្តល់នូវពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដែលការឌីសាញបែបនេះ ធ្វើឡើងសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ និងសន្សំសំចៃអគ្គិសនី។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានសរសេរលើបណ្តាញទំនាក់ទំនងសងង្គម នាព្រឹកថ្ងៃទី២៩ កក្កដានេះថា កម្មវិធីសម្ភោធ Sales Office& Showroom របស់បុរីវិមានសំណាងនឹងមានអ្នកឧកញ៉ា និងឧកញ៉ាប្រមាណ១០០នាក់ អញ្ជើញមកពីសមាគមឧកញ៉ាកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត មិត្តភក្តិ និងអតិថិរជនសរុប ២៧០នាក់នឹងចូលរួម។
លោកបន្តថា សូមអរគុណគ្រប់យ៉ាងចំពោះការរាប់អាន និងគាំទ្រខ្ញុំបាទ គីម ហ៊ាង និងភរិយា គង់ សំណាង ហើយក៏សូមទោសដោយមិនអាចអញ្ជើញបានគ្រប់គ្នាសម្រាប់កម្មវិធីមួយនេះ៕
