ថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញរបស់ព្រះ រាជាណាចក្រកម្ពុជា

0

  តាមរយៈញត្តិគាំទ្ររបស់ខ្លួន ថ្នាក់ដឹកនាំគ្រប់រូបនិងបុគ្គលិកគេហទំព័រPropertyarea.asia បានមើលឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមស្មារតី នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយធានាបានដល់ស្ថាប័នកំពូលរបស់ជាតិ ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនអាចជាប់គាំងនូវវិបត្តិនយោបាយ របស់ប្រទេសជាតិគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល។

ជាពិសេសជាការធានា ឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការ ការងារប្រព្រឹត្តទៅដោយរលូន និងនិរន្តរភាព ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់នាពេលកន្លងមក នូវការជាប់គាំងខាងនយោបាយ ឬអស្ថេរភាពនយោ បាយ គឺប្រទេសជាតិ និងប្រជាជនជាអ្នកខាត់បង់ និងរងផលប៉ះពាល់ ហើយប្រជាជនកម្ពុជា ក៏ពុំចង់ឃើញស្ថានភាពបែបនេះ កើតឡើងជាថ្មីច្រំដែលនោះឡើយ។

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា នៃគេហទំព័រPropertyarea.asia សូមគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានសង្ឃឹមយ៉ាងមុតមាំថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញ នូវរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សា ការពារសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តនូវការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតរៀងទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here