តើ​អាណាព្យាបាល​បារាំងបានបន្សល់​កេរដំណែល​អ្វីខ្លះ​សម្រាប់កម្ពុជា?

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ បារាំងបានគ្រប់គ្រងកម្ពុជាជិត១០០ឆ្នាំ ប្រជាជាតិនេះបានបន្សល់ទុកនូវកេរ្ត៍ដំណែលយ៉ាងច្រើនដល់កម្ពុជា។ នេះបើតាមសំណេររបស់លោកសាស្រ្តចារ្យបណ្ឌិតរស់ ចន្រ្តាបុត្រ ដែលបានសរសេរក្នុងសៀវភៅ “ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិត បានគូសរំលេចចំណុចសំខាន់ៗចំនួន៧ ចំណុច ដែលបារាំងបានបន្សល់ទុកសម្រាប់ប្រជាជាតិនេះ រួមមាន ទី ១) រក្សា​ទឹកដី​ខ្មែរ ​ឲ្យ​បាន​សេសសល់​គង់វង្ស​រហូត​មកដល់​បច្ចុប្បន្ន​។ ទី២) ទាមទារ​យក​ទឹកដី​ខេត្ត​ខ័​ណ្ឌ​ខ្មែរ ​ពី​សៀម​មក​ប្រគល់​ឲ្យ​ខ្មែរ​វិញ ក្នុង​គ​.​ស ១៨៨៣,១៨៩៣,១៩០៤,១៩០៧ មាន​ម្លូរ​ព្រៃ កោះកុង ស៊ីសុផុន បាត់ដំបង និង​សៀមរាប​។ ទី៣) រៀបចំ​ទឹកដី​សង្គម​ជាតិខ្មែរ ឲ្យ​ក្លាយជា​សង្គម​ទំនើប ដូច​អរិយ​ប្រទេស​នៅ​ប​ស្ចឹ​ម​លោក​។ ទី៤) បណ្តុះបណ្តាល​ផ្នែក​អប់រំ និង​បញ្ញវន្ត​ខ្មែរ​។

ទី៥) ចងក្រង​វប្បធម៌​ខ្មែរ ប្រវត្តិសាស្ត្រ​ខ្មែរ និង​លើកស្ទួយ​តម្កើង​ឲ្យ​ពិភពលោក​បាន​ស្គាល់​អ្វី ​ដែលជា​អតីតកាល​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ ទី៦) ជួសជុល​សាងសង់​ប្រាសាទខ្មែរ​ទាំង​ប៉ុន្មាន​ ដែល​យើង​បាន​បំភ្លេច និង​បោះបង់ចោល​ក្នុងព្រៃ ក្រម​ថ្ម ដែល​ផ្តល់នូវ​មោទនភាព​ដល់​ខ្មែរ​ នៅពេល​បច្ចុប្បន្ន និង​អនាគត​។​ និងទី៧) ប្រទេស​បារាំង​បានផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ​ក្នុង​បរិយាកាស​ល្អប្រសើរ មាន​សន្តិសុខ សន្តិភាព គ្មាន​ការ​បង្ហូរឈាម​ដូច​នៅ​ប្រទេស​ផ្សេងៗ​ឯទៀត​។​ល​។​

លោកបានសរសេរបន្តថា “ប៉ុន្តែបើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត ក្នុង​អតីតកាល​អាណានិគម​បារាំង កម្ពុជា​បានទទួល​សមិទ្ធផល និង​កេរ​មរតក​តិចជាងគេ​”។ លោកបន្ថែមថា “មិនតែប៉ុណ្ណោះ បារាំង​ក៏បាន​យក​ទឹកដី​ខ្មែរ​មួយចំនួនធំ ទៅ​ឲ្យ​ប្រទេសជិតខាង​កម្ពុជា​ទៅវិញ ក្នុង​គោលបំណង​បម្រើ​នយោបាយ​របស់ខ្លួន​ផងដែរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here