ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកមួយក្រុម បានសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារអាមេរិកដើម្បីសាងសង់លំនៅដ្ឋាន និងរមណីយដ្ឋានលើទំហំផ្ទៃដីទំហំ២២៣ហិកតា នៅជាយក្រុងសៀមរាប។
អ្នកវិនិយោគគំរោងបុរីអង្គរលែនដ៏ម៉ាក
លោកសាស្ត្រាចារ្យទួស សាភឿនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១
ធ្នូនេះថា លោកនិងដៃគូបានសម្រេចចិត្តបោះទុនរួមគ្នា ដើម្បីសាងសង់គំរោងនេះឡើង
ដោយគំរោងដំណាក់កាលទី១បានចាប់ផ្តើមលក់និងបើកការដ្ឋានសាងសង់ក្នុងសប្តាហ៍នេះ។
លោកបន្តថា គំរោងលំនៅដ្ឋាននេះត្រូវបានឌីសាញឡើងមានភាពទាក់ទាញ និងប្លែកគេនៅកម្ពុជា
ហើយតម្លៃលំនៅដ្ឋានក្នុងគំរោងនេះ មានទំហំ៧គុណនឹង១២ម៉ែត្រ និងសង់លើផ្ទៃដីទំហំ២០គុណនឹង៣៥ម៉ែត្រការ៉េ
ជាគំរោងដែលផ្តោតលើប្រជាពលរដ្ឋមានជីវភាពថ្នាក់មធ្យមឡើង។
-->
លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេស
ដោយសារវារួមបញ្ចូលនូវរមណីយដ្ឋាន មានទេសភាពប្រណីត មានបឹង ដែលអាចគយគន់ភ្នំបូក
ភ្នំដី និងភ្នំគូលែនបានយ៉ាងស្រស់ស្អាត។
គំរោងនេះស្ថិតនៅក្នុងភូមិសណ្តាយ
ឃុំស្នាសណ្តាញ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានចម្ងាយប្រមាណ១៤គីឡូម៉ត្រពីក្រុងសៀមរាប។
លោកសាស្ត្រាចារ្យទួស
សាភឿនបានបន្តថា គំរោងដំណាក់កាលទី១នេះបានលក់ជិតអស់ហើយ ខណៈការសាងសង់សាលតាំងបង្ហាញគំរោងនៅទីក្រុងភ្នំពេញមិនទាន់
បានសាងសង់ចប់នៅឡើយ។
លោកបន្តថា ការប្រកាសលក់គំរោងនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ ស្របពេលគំរោងនេះ
កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ហើយគំរោងនេះនឹងមានការរៀបចំសេវាកម្មម្ហូបខ្មែរ
សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ពីក្រុងសៀមរាប ទៅទស្សនាប្រាសាទបន្ទាយស្រីផងដែរ។
អគ្គនាយកក្រុមហ៊ុន Goal
Property Service Co, Ltd លោកចៅ សេងថៃបានមានប្រសាសន៍ថា ខេត្តសៀមរាបបានចាប់ផ្តើមរំកិលចេញ
ពីការពឹងផ្អែកពីវិស័យទេសចរណ៍បណ្តើរៗហើយ ដោយសារអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិបានចាប់ផ្តើមវិនិយោគគំរោងអភិវឌ្ឍន៍វិស័យសំណង់
និងអចលនទ្រព្យកាន់តែច្រើន ដោយសារការកើនឡើងនូវកត្តាប្រជាសាស្ត្រ អ្នកវិនិយោគទុន
និងគំរោងសាងសង់ព្រលានយន្តហោះនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបន្តថា “តម្លៃអចលនទ្រព្យក្រុងសៀមរាប
បានចាប់ផ្តើមកើនឡើង ព្រោះវិស័យនេះបានរីកចម្រើន និងសក្តានុពលខេត្តសៀមរាប បាននិងកំពុងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត”៕