ដោយ:លាងហួរ
បាងកក: ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI) បានអនុម័តលើក្របខណ្ឌ នៃយុទ្ធសាស្រ្តជំរុញការវិនិយោគថ្មីរបស់ខ្លួន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដែលនឹងផ្តោតលើការឈានចូលយុគសម័យសេដ្ឋកិច្ចថ្មី។
យុទ្ធសាស្រ្តនេះពាក់ព័ន្ធនឹងការលើកទឹកចិត្ត ដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ការផ្លាស់ប្តូរទៅជាឧស្សាហកម្មបៃតង និងឆ្លាតវៃ ទេពកោសល្យ ការអភិវឌ្ឍន៍ ក៏ដូចជាការច្នៃប្រឌិត ដើម្បីពង្រឹងឋានៈរបស់ប្រទេសនេះជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ធុរកិច្ច ពាណិជ្ជកម្ម និងភស្តុភារ។
យុទ្ធសាស្ត្រជំរុញការវិនិយោគថ្មីឆ្នាំ២០២៣ -២០២៧មានគោលបំណងជំរុញការវិនិយោគ ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច របស់ប្រទេសឡើងវិញជុំវិញគោលគំនិតស្នូលចំនួនបី ការច្នៃប្រឌិត បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត។
ដោយមើលឃើញពីបរិយាកាសពិភពលោក ដែលកំពុងមានការប្រឈម នឹងភាពប្រែប្រួល និងមានការប្រកួតប្រជែងខ្ពស់ BOI នឹងបន្តនាំមុខការផ្លាស់ប្តូរ និងបន្តជំរុញការវិនិយោគ ក្នុងវិធីដែលសម្រេចបានលទ្ធផលជាក់ស្តែង ដោយជួយដឹកនាំប្រទេសថៃឱ្យចូលទៅក្នុងប្រទេសសេដ្ឋកិច្ចថ្មី។ នេះបើយោងតាមប្រសាសន៍របស់ លោក Narit Therdsteerasukdi បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីលោកចូលកាន់តំណែងជាអគ្គលេខាធិការ BOI កាលពីថ្ងៃទី៣ខែតុលា។
ដើម្បីសម្រេចបាននូវគោលបំណងនោះBOI នឹងពង្រីកតួនាទីរបស់ខ្លួនពីអ្នកផ្សព្វផ្សាយ ដែលផ្តល់អត្ថប្រយោជន៍ពន្ធ និងមិនមែនសារពើពន្ធ ដើម្បីផ្តោតលើការក្លាយជាអ្នករួមបញ្ចូល នៃឧបករណ៍គាំទ្រការវិនិយោគ ‘អ្នកសម្របសម្រួល’ ការផ្តល់សេវា និងតំណភ្ជាប់ ដែលតភ្ជាប់ឧស្សាហកម្ម ដើម្បីបង្កើតឱកាសអាជីវកម្មកាន់តែច្រើន៕