សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយ៣ពាន់លានដុល្លារបង្កើនទិន្នផលរ៉ែ ដើម្បីបន្ថយការផ្គត់ផ្គង់របស់ប្រទេសចិន

0

ដោយ: លាងហួរ

វ៉ាស៊ីនតោន: រដ្ឋបាលចូបៃដិនគ្រោងផ្តល់ជំនួយឥតសំណងចំនួន២,៨ពាន់លានដុល្លារ ដើម្បីជំរុញការផលិតអាគុយរថយន្តអគ្គិសនី និងសារធាតុរ៉ែ ដែលប្រើប្រាស់សម្រាប់គម្រោងមួយ ដែលជាផ្នែកនៃគោលបំណងរបស់សហរដ្ឋអាមេរិក ដើម្បីងាកខ្លួនចេញពីការផ្គត់ផ្គង់ពីប្រទេសចិន។

លោកប្រធានាធិបតីអាមេរិកចូបៃដិន បានថ្លែងសុន្ទរកថាកាលពីថ្ងៃពុធ ទី១៩ ខែតុលា ក្នុងពិធីប្រកាសផ្តល់ជំនួយនេះថា ប្រទេសចិនបានដណ្តើមយកចំណែកដ៏ធំនៃទីផ្សារ តាមរយៈការកាត់បន្ថយក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងការឧបត្ថម្ភធន និងការអនុវត្តសកម្មភាពពាណិជ្ជកម្ម ដ៏មិនត្រឹមត្រូវរបស់ពួកគេ​។

ក្រុមហ៊ុន Albemarle Corp (ALB.N) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិត និងកែច្នៃចំនួន២០ ដែលទទួលបានជំនួយពីនាយកដ្ឋានថាមពលសហរដ្ឋអាមេរិក ក្នុងការជីកយករ៉ែលីចូម ក្រាហ្វិច និងនីកែលក្នុងស្រុក និងសាងសង់រោងចក្រកែច្នៃលីចូម ខ្នាតធំដំបូងបង្អស់របស់សហរដ្ឋអាមេរិក ព្រមទាំងសាងសង់កន្លែងផ្សេងៗ ដើម្បីបង្កើតថ្ម និងពង្រីកការកែច្នៃថ្ម។

ជំនួយទាំងនេះនឹងទ្រទ្រង់ ដល់គម្រោងនៅទូទាំងរដ្ឋ យ៉ាងហោចណាស់ចំនួន១២ ដែលនេះជាការជំរុញ របស់រដ្ឋបាលថ្មី ដើម្បីជួយកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើប្រទេសចិន និងប្រទេសដទៃទៀត។

ក្រុមហ៊ុន Albemarle គ្រោងនឹងទទួលប្រាក់ចំនួន១៤៩,៧លានដុល្លារ ដើម្បីសាងសង់រោងចក្រមួយនៅរដ្ឋ North Carolina ដើម្បីកែច្នៃថ្មដែលមានផ្ទុកសារធាតុលីចូមពីអណ្តូងរ៉ែ។ ក្រុមហ៊ុននេះ បានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងបង្កើនការផលិតលីចូមរបស់ក្រុមហ៊ុនទ្វេដង សម្រាប់ផលិតអាគុយ EV៕

LEAVE A REPLY

Please enter your comment!
Please enter your name here