ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន១១.៥២៨គ្រួសារ នៅក្នុងខេត្តបាត់ដំបង។
នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន១.០៥១គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង សរុប២៩.៣៨៤ខ្នង ខូចខាត៣២ខ្នង ប៉ះពាល់សាលារៀន៧៦កន្លែង មណ្ឌលសុខភាព០៦កន្លែង វត្ត១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ០៤កន្លែង។








