ផ្សារទំនើបបែបសហគមន៍លើកដំបូងនឹងបង្ហាញខ្លួននៅតំបន់អរិយក្សត្រនាពេលឆាប់ៗនេះ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកធំមួយ គ្រោងនឹងបើកដំណើរការផ្សារទំនើ​បបែបសហគមន៍ ជាលើកតំបូងនៅតំបន់អរិយក្សត្រ ស្របពេលតំបន់នេះកំពុ​ងមានការរីកចម្រើន និងទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន។

ផ្សារទំនើបបែបសហគមន៍នេះ បានដាក់ឈ្មោះAK Avenue បានសាងសង់លើផ្ទៃដីទំហំ៧០០០ម៉ែត្រការ៉េ ដែលបច្ចុប្បន្នការរៀបចំដំណើរការបាននិងកំពុងប្រព្រឹត្តទៅដោយរលូន និងគ្រោងបើកដំណើរការនៅខែធ្នូខាងមុខនេះឬដើមឆ្នាំ២០២៣ខាងមុខនេះ។

អ្នកនាងឈាវ គីមហ័ង្ស អ្នកគ្រប់គ្រងនិងចាត់ការទូទៅនៃផ្សារAK Avenue នៃបុរីវីឡាទួលសង្កែ អរិយក្សត្រ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នមានអ្នកជួលស្តង់ផ្សារចន្លោះពី៥០ ទៅ៦០ភាគរយ នៃទំហំស្តង់សរុបរបស់ផ្សារហើ​យ ដែលពួកគាត់មានលក់សម្លៀកបំពាក់ ហាងថែរក្សាសម្ឆស្ស ហាងលក់​  ម្ហូបអាហារ ហាងតែគុជ ហាងកាហ្វេ បន្លែ ផ្លែឈើ ដែលភ្ញៀវក្នុងនិងក្រៅបុរីអាចចូលទិញ និងប្រើប្រាស់សេវាកម្មរបស់ផ្សារនេះ។

អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ យើងដំណើរការរៀបចំបាន៩០ភាគរយហើយ ចំណុចនៅសល់គឺការរៀបចំសួនច្បារ និងការរៀបចំខ្លោងទ្វារ កន្លែងក្មេងលេងជាដើម”។ អ្នកនាងបន្តថា “អតិថិជនដែលបាន​និងកំពុងជួលស្តង់នៅក្នុងផ្សារនេះ នឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខនេះ ហើយដំណើរការបើកសម្ភោធផ្សារជាផ្លូវការ គ្រោងនឹងរៀបចំនៅខែធ្នូចុងឆ្នាំនេះឬដើមឆ្នាំ២០២៣ខាងមុខ”។

អ្នកនាងឈាវ គឹងហ័ង្សបានបន្តថា ចំណុចពិសេសមួយទៀត អតិថិជន ដែលចង់ជួលស្តង់ផ្សាររបស់យើង នឹងទទួលបានការប្រឹក្សាយោបល់លើការជ្រើសរើសមុខទំនិញ របៀបនៃការរៀបចំហាង ឬធ្វើសេវាកម្មអ្វីនៅក្នុងផ្សារនេះដោយឥតគិតថ្លៃផងដែរ ពិសេសក្រុមហ៊ុនមានតារាងសម្រាប់បង្ហាញអតិថិជន ក៏ដូចជា យើងនឹងមានការបង្ហាញពីការឌីសាញ និងការរៀបចំស្តង់បែបណា ដើម្បីទាក់ទាញអតិថិជនផងដែរ។

ផ្សារទំនើបសហគមន៍AK Avenueមានទីតាំងស្ថិតក្នុងគំរោងបុរីវីឡាទួលសង្កែអរិយក្សត្រ ដែលជាគំរោងអភិវឌ្ឍន៍ដ៏ធំមួយ ស្ថិតនៅលើផ្ទៃដីជាង៦០ហិកតា នៅក្នុងតំបន់អរិយក្សត្រ ដែលរាជរដ្ឋាភិបាលបាន និងកំពុងសិក្សាបង្កើតទីក្រុងថ្មីមួយនៅតំបន់នេះ។

បុរីវីឡាទួលសង្កែ ជាបុរីថ្មីមួយដែលបាន និងកំពុងអភិវឌ្ឍន៍បែបបៃតង​និងការរស់នៅបែបសហគមន៍ ដោយបុរីនេះបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងមានផ្ទះជាច្រើនប្រភេទ ដែលទទួលបានផលចំណេញពីការវិនិយោគនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

អតិថិជនចាប់អារម្មណ៍ជួលស្តង់ក្នុងផ្សារនេះ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 096 301 60 85៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here