ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង
សំណង់ បានប្រកាសដាក់ឱ្យដំណើរការ នូវស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ក្នុងភូមិសាស្រ្តរាជធានី ខេត្តចំនួន៥។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង
សំណង់ បានប្រកាសដាក់ឱ្យដំណើរការ នូវស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ក្នុងភូមិសាស្រ្តរាជធានី ខេត្តចំនួន៥។
ភូមិសាស្ត្រចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។ នេះបើតាមប្រកាសលេខ ១៥៤ ដនស/ប្រ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
គោលដៅនៃការដាក់ឲ្យដំណើរការ ស្ថានីយវាស់វែងនេះ នឹងបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។
ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ជាបណ្តាញបង្គោលប្រឹថពីវិភាគថ្នាក់ជាតិ វាស់វែងតាមរយៈផ្កាយរណប ដោយទទួលរលកសញ្ញាជាប្រចាំពីប្រព័ន្ធផ្កាយរណប GNSS។
សញ្ញាដែលទទួលបានពីGNSSនេះ ត្រូវបានប្រើប្រាស់សម្រាប់ការវាស់វែង ការកំណត់ទីតាំងភូមិសាស្ត្រ ការត្រួតពិនិត្យចលនានៃស្រទាប់ផែនដី និងការសិក្សាផ្នែកវិទ្យាសាស្ត្រដទៃទៀត៕
