ដោយវុត្ថា
ភ្នំពេញ: ស្របពេលសេដ្ឋកិច្ចក្នុងទ្វីបអាស៊ីកំពុងផ្ទុះឡើង និងក្លាយជាប៉ូលថ្មីនៃសេដ្ឋកិច្ចពិភពលោក ប្រទេសនានានៅក្នុងតំបន់នេះ កំពុងប្រណាំងប្រជែងគ្នាក្នុងការសងស់អគារខ្ពស់កប់ពពក ដើម្បីបង្ហាញពីអច្ឆរិយ និងសេដ្ឋកិច្ចរបស់ខ្លួនមិនថា ប្រទេសនៅក្នុងតំបន់អាស៊ី អារ៉ុប និង អាហ្វ្រិកឡើយ។
វត្តមានអាគារទាំងនោះ ត្រូវបានក្រុមប្រឹក្សាស្តីពីអគារខ្ពស់ និងលំនៅដ្ឋាទីប្រជុំជន (Council on Tall Buildings and Urban Habitat) បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ៦៣ភាគរយនៃអគារខ្ពស់កប់ពពកគឺស្ថិតនៅក្នុងតំបន់អាស៊ី។
របាយការណ៍ដដែលបានសរសេរថា ភាគខាងកើតនៃតំបន់អាស៊ី បានក្លាយជាតំបន់ ដែលមានអគារខ្ពស់កប់ពកចំនួន៣៦,០០០ ដោយចាប់ពីកម្ពស់១៥០ម៉ែត្រឡើង ។ គ្រាន់តែប្រទេសចិនមាន អគារខ្ពស់កប់ពពកចំនួន២៣០៦អគារ ដែលរាប់ចាប់ពីកម្ពស់ពី១៥០ ម៉ែត្រឡើង និងជាប់ជាប្រទេសមានការសាងសង់អគារខ្ពស់ ច្រើនជាងបណ្តាប្រទេសដទៃទៀត។
-->
បន្ទាប់ពីតំបន់អាស៊ី ទីកន្លែងដែលមានសាងសង់អគារខ្ពស់កប់ពពច្រើន គឺតំបន់អាមេរិកខាងជើង ដោយសហរដ្ឋអាមេរិកមានចំនួនអគារធំៗ និងខ្ពស់កប់ពពកចំនួន៩៤៣ ក្នុងចំណោមនោះ មានប្រហែលជា៧៨ភាគរយ មានខ្ពស់ប្រមាណ១៥០ឡើង និង១៩ ភាករយមានអគារខ្ពស់ចាប់ពី២០០ម៉ែត្រ ដល់៣០០ម៉ែត្រជាងប៉ុណ្ណោះ។
អ្នកសិក្សាស្រាវជ្រាវបានកត់សម្គាល់ថា ក្នុងទ្វីបអាមេរិកទាំងមូលរាប់បញ្ចូលទាំង ទ្វីបអាម៉េរិកខាងជើង មានតែប្រទេសចំនួនពីរប៉ុណ្ណោះដែលមានអាគារខ្ពស់ច្រើនជាងគេ ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់តូចជាងគេ ខណៈតំបន់អាស៊ីមានប្រទេស ដែលបាននិងកំពុងសាងសង់អាគារខ្ពស់នៅតាមប្រទេសចំនួន១៨។
ប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតនៅឆ្ងាយពីប្រទេសដទៃទៀត នៅពេលនិយាយពីចំនួនអគារខ្ពស់ខ្ពស់កប់ពក។

ទោះជាយ៉ាងណា អគារដែលខ្ពស់បំផុតក្នុងពិភពលោក គឺនៅប្រទេសអារ៉ាប់រួម ដែលអាគារមានកំពស់ចាប់ពី៣០០ម៉ែត្រឡើង (suppertall) មានចំនួន៧,២ភាគរយ ក្នុងនោះមានអគារBurj Khalifa ស្ថិតនៅក្នុងទីក្រុងឌុបៃ ដែលមានកំពស់៨២៨ ម៉ែត្រ គឺជាអគារខ្ពស់ជាងគេនៅលើពិភពលោក។
ប្រទេសចិនមានអាគារខ្ពស់កប់ពពកលំដាប់ទី២ នៅលើពិភពលោក ដូចជា អគារ Shanghai Tower មានកំពស់៦៣២ ម៉ែត្រ។ អគារ Abraj Al-Bait Towers នៅទីក្រុង Mecca ប្រទេសអារ៉ាប់ឈរនៅលំដាប់ទី៣មានកំពស់៦០១ម៉ែត្រ និងបន្ទាប់មកទៀត អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping An មានកម្ពស់៥៩៩ម៉ែត្រ ស្ថិតនៅក្នុងប្រទេសចិន៕