ក្លោងទ្វារ និងហេដ្ឋារចនាសម្ព័ន្ឋនៃគំរោង “ឋានសួគ៌លំហែរ”កំពុង ពន្លឿនការសាងសង់

0

 ដោយៈ គង់ សូរិយា

       តាកែវៈ ក្នុងគោលដៅបង្កើនជំនឿទុកចិត្ត និងពង្រីកផែនការអភិវឌ្ឈន៍ ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងពន្លឿនការកសាងខក្លោងទ្វារ និងហេដ្ឋារចនាសម្ព័ន្ឋនានានៅក្នុងគំរោង “ឋានសួគ៌លំហែរ”។

គំរោងឋានសួគ៌លំហែរ បាននិងកំពុងទទួលការចាប់អារម្មណ៍ពីសាធារណៈជន ដោយសារទំនុកចិត្តរបស់អ្នកចង់បានដី លំហែរលើម្ចាស់អភិ​វ ឌ្ឍ​គំរោងនេះ ដែលបាននិងកំពុងទទួលបានជោគជ័យ លើការរៀបចំគំរោងអភិវឌ្ឍន៍បូកគោលែនទី១ ទី២ ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើនសេដ្ឋកិច្ច និងជីវភាព​របស់ប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការ​គិត ដោយពីមុនគិតតែហូបឆ្អែត និងមានផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគេមានហូបឆ្អែត មានផ្ទះស្នាក់នៅរួចហើយ ពួកគេត្រូវការទីតាំងលំហែរបន្តទៀត។

លោកបន្តថា “ហេតុនេះទើបខ្ញុំសម្រេចចិត្តវិនិយោគ គំរោងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់បានដីលំហែរ ពិសេ​សអ្នកទិញដីគំរោងថ្មីនេះ គឺបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។​លោកបន្តថា ជាទីតាំងស្ថិតនៅចន្លោះរមណីយដ្ឋានត្រីមាស និងកំពូលពេជ្រ គំរោងឋានសួគ៌លំហែរ នឹងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មី ដែលមានភាពទាក់ទាញជាមួយទេសភាពជាប់ជើងភ្នំ មានការដាំដើមក្ងោក៤០០ដើម មានសួនទឹកកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញជាច្រើនទៀត”។

បច្ចុប្បន្នការសាងសង់ក្លោងទ្វារ ក្នុងគំរោងនេះសម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈផ្លូវចូលក្នុងគំរោងនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរផងដែរ។

លោកCooler Tanបានបន្តថា យើងរៀបចំផែនការអភិវឌ្ឍន៍ តាម   ស្តង់ដាបុរី និងស្តង់ដារមណីយដ្ឋាន ដើម្បីឲ្យអ្នកទិញគំរោងនេះ មានសុវត្ថិភាព១០០ភាគរយ ដោយក្រុមហ៊ុននឹងផ្តល់ជូននូវសេវាសន្តិសុខ២៤ម៉ោង មានសេវាកម្ម និងការរៀបចំផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង ដែលអាចឲ្យអ្នកទិញដីក្នុងគំរោងនេះ ទទួលអារម្មណ៍ស្រស់ស្រាយ និងរីករាយជាមួយធម្មជាតិនៅជុំវិញខ្លួន៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here