ដោយៈ គង់ ម៉ាលីនណា
កោះកុងៈ ក្រុមការងារអន្តរក្រសួងដឹកនាំ ដោយលោកសុខខេង នរិន្ទអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ឋបានចុះកំណត់ព្រំដីស ម្បទានរបស់រដ្ឋាភិបាល សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង។
យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងកាលពីថ្ងៃទី១៥ វិច្ឆិកាថា ក្រុមការងារក្រសួងបរិស្ថាន ដែលដឹកនាំដោយ លោកសុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោកសេន ណាស៊ី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចុះកំណត់ព្រំដីសម្បទាន ទំហំ៩៩៦៨ហិកតា ដែលរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ផ្តល់ឱ្យក្រុមហ៊ុន Royal Group Co.,Ltd សម្រាប់វិនិយោគតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។








