ដោយៈ សហការី
ភ្នំពេញៈ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះឈ្មោះចូលរួមពិធីជួបជុំ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឱ្យដឹងថា ជំនួបជាផ្លូវការប្រចាំឆ្នាំរវាងសម្តេចតេជោហ៊ុន សែន និងអ្នកកាសែត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។







