ដោយ: លាងហួរ
ប៉េកាំង: មូលបត្របំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងបង្ហាញសញ្ញាមិនច្បាស់លាស់ នៃការស្ទុះងើបឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំង បានចាត់វិធានការគាំទ្រដល់វិស័យ ដែលមានវិបត្តិសាច់ប្រាក់។
មូលបត្របំណុលជាប្រាក់ដុល្លារ ដែលផ្តល់អត្រាការប្រាក់ខ្ពស់របស់ក្រុមហ៊ុនដូចជា Powerlong Real Estate Holdings និងCountry Garden Holdings បានកើនឡើងចាប់តាំងពីដំណាច់ខែវិច្ឆិកា ដោយធនាគារកណ្តាលចិន និងនិយតករធនាគារ បានចេញវិធានការចំនួន១៦ជំហាន ដើម្បីគាំទ្រដល់វិស័យដែលកំពុងជួបវិបត្តិ។
-->

លោកAlessandro Zhu អ្នកគ្រប់គ្រងផលប័ត្រចំណូលថេរប្រចាំអាស៊ីនៅក្រុមហ៊ុន CSOP Asset Management បានមានប្រសាសន៍ថាវានៅតែមានបញ្ហាប្រឈម សម្រាប់អ្នកបោះផ្សាយមូលបត្របំណុលអចលនទ្រព្យរបស់ចិន ក្នុងការទាក់ទាញលំហូរវិនិយោគិន។
តម្លៃមូលបត្របំណុលប្រាក់ដុល្លាររបស់ក្រុមហ៊ុន Powerlong Real Estate Holdings បានកើនឡើងក្នុងប៉ុន្មានថ្ងៃ បន្ទាប់ពីវិធានការជាជំហានៗ ត្រូវបានប្រកាស ជាពិសេសបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិនគ្រោងផ្តល់ប្រាក់កម្ចីថោកៗ ដល់ក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍន៍។
ក្រុមហ៊ុនPowerlong បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារ Shanghai Rural Commercial Bank សម្រាប់ឥណទានចំនួន៥ពាន់លានយ័ន(៧១៦,៦៩លានដុល្លារអាមេរិក)៕
