លោក Elon Musk បាត់បង់តំណែងជាអ្នកមានបំផុតលើពិភពលោក ក្រោយតម្លៃភាគហ៊ុនTeslaដាំក្បាលចុះ

0

ដោយ: លាងហួរ

វ៉ាស៊ីនតោន: យោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Elon Musk ម្ចាស់ក្រុមហ៊ុនTwitter និងTesla បានបាត់បង់តំណែងជាមហាសេដ្ឋីពិភពលោក កាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធ្លាក់ចុះយ៉ាងខ្លាំង។

លោក Bernard Arnault នាយកប្រតិបត្តិនៃក្រុមហ៊ុនមេរបស់ Louis Vuitton LVMH (LVMH.PA) និងក្រុមគ្រួសារបានកាន់តំណែងជាអ្នកមានបំផុតនៅលើពិភពលោក ប៉ុន្តែពួកគេបានត្រលប់មកលេខរៀងទី២វិញ ជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចំនួនសរុប១៨៥,៣ពាន់លានដុល្លារអាមេរិក។

លោក Elon Musk ដែលធ្លាប់បានកាន់កាប់តំណែង ជាអ្នកមានកំពូលក្នុងបញ្ជីForbes ចាប់តាំងពីខែកញ្ញាឆ្នាំ២០២១ ដែលលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៨៥,៧ពាន់លានដុល្លារអាមេរិក។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបានបាត់បង់តម្លៃ៤៧ភាគរយ ចាប់តាំងពី លោកMusk បានចំណាយប្រាក់ដើម្បីទិញTwitter កាលពីដើមឆ្នាំនេះ បានធ្លាក់ចុះ២,៧ភាគរយ។

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk បានធ្លាក់ចុះក្រោម២០០ពាន់លានដុល្លារ កាលពីដើមថ្ងៃទី០៨ ខែវិច្ឆិកា ខណៈវិនិយោគិនបានបោះចោលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ។

ក្រុមហ៊ុន Tesla បានបាត់បង់តម្លៃទីផ្សារជិតពាក់កណ្តាល ហើយទ្រ​ព្យសម្បត្តិសុទ្ធរបស់លោកMusk បានធ្លាក់ចុះប្រហែល៧០ពាន់លានដុល្លារចាប់តាំងពីលោកបានដេញថ្លៃទិញ Twitter ក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here