ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់Foxconn បណ្តាក់ទុនវិនិយោគចំនួន៥០០លានដុល្លារក្នុងប្រទេសឥណ្ឌា

0

ដោយ: លាងហួរ

ហុងកុង: អង្គភាពបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុត នៅលើពិភពលោក Foxconn បានប្រកាសថា ខ្លួនបានទិញភាគហ៊ុនចំនួន៤,០៨លាន  ក្នុងតម្លៃ៥០០លានដុល្លារ របស់ក្រុមហ៊ុន Foxconn Hon Hai Technology India Mega Development Private Limited ។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសារពត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា ក្រុមហ៊ុនផ្គត់ផ្គង់Apple Foxconn គ្រោងបង្កើនកម្លាំងពលកម្មចំនួន៤ដង នៅរោងចក្រiPhone របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ។

ក្រុមហ៊ុន Foxconn គ្រោងបង្កើនកម្លាំងពលកម្ម នៅរោងចក្ររបស់ខ្លួន នៅភាគខាងត្បូងប្រទេសឥណ្ឌា ដល់៧ម៉ឺននាក់ដោយបន្ថែមកម្មករចំនួន៥៣.០០០នាក់បន្ថែមទៀត  ក្នុងរយៈពេល២ឆ្នាំខាងមុខ។

ក្រុមហ៊ុននេះ ក៏បានចែករំលែកផែនការរបស់ខ្លួន ជាមួយក្រុមមន្ត្រីឥណ្ឌា អំពីការពន្លឿនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួននៅក្នុងរោងចក្រឥណ្ឌា ក្រោយពីផលិតកម្មរបស់ក្រុមហ៊ុន បានរងការរំខាននៅក្នុងប្រទេសចិន។

យោងតាមមន្រ្តីតៃវ៉ាន់មួយរូ ដែលមានចំណេះដឹងអំពីបញ្ហានេះ បានមានប្រសាសន៍ថា Foxconn កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនសមត្ថភាពសម្រាប់ម៉ូដែលមូលដ្ឋាន និងដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here