ដោយៈគង់ សូរិយា
ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោBalactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើរ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានលការលូតលាស់បានល្អប្រសើរ។
លោកប៊ូ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផលម្សៅទឹកដោះគោ Balactan បានបន្ថែមសារធាតុDHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះជួយដល់ ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយួរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។
-->

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់មានវ័យចាស់ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុDHAផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុDHAនៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង”។

ផលិតផលទឹកដោះគោBalactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យាបាលកុមារនៅទូទាំងប្រទេស។
អគ្គនាយិការងក្រុមហ៊ុន MTSL Investment Co., Ltd លោកជំទាវថេង សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវបានសម្រេចសំរេចជ្រើសរើសផលិតផលម្សៅទឹកដោះគោ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះ មុនសម្រេចចិត្តជ្រើសរើសផលិតផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ISO ដូចជា Balactan”។លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើសBalactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕
