សម្តេចតេជោនឹងបើកការដ្ឋានសាងសង់ផ្លូវលេខ៣៣ និងលេខ៣១នាពេលឆាប់ៗខាងមុខ

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឲ្យប្រសើរឡើងនូវផ្លូវសំខាន់ៗចំនួនពីរ គឺផ្លូវលេខ៣៣ និងផ្លូវលេខ៣១នាពេលឆាប់ៗខាងមុខនេះ។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយ លោកយូ ស៊ុនឡុងរដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ឋ ក្នុងពេលចុះការចុះត្រួតពិនិត្យផ្លូវជាតិលេខ៣៣ និងលេខ៣១ ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ការអញ្ជើញចុះពិនិត្យនេះ ក៏មានការចូលរួមផងដែរពីអភិបាលខេត្តកំពត និងខេត្តកែប កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បញ្ជាការដ្ឋានអង្គរក្ស គ្រប់អង្គភាព រួមទាំងមន្ត្រីជំនាញបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសទីតាំង បែងចែកការទទួលខុសត្រូវការងារ ក្នុងការត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងប្រារព្ធនាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីចុះពិនិត្យលើទីតាំងនីមួយៗរួចមក រដ្ឋមន្ត្រីប្រតិភូទាំងពីរ បានជ្រើសរើយកទីតាំង សម្រាប់រៀបចំពិធីបើកការដ្ឋាន នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី និងភារកិច្ចមុនថ្ងៃចាប់ផ្តើម និងថ្ងៃប្រារព្ធពិធីនៅក្នុងកិច្ចប្រជុំ។

លោកយូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំងពីររូប បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានចូលរួម និងមានប្រសា​សន៍បញ្ជាក់ លើកឡើងពីជំហរក្នុងការអនុវត្តការងារ សូមធ្វើឱ្យមានប្រសិទ្ធភា​ពប្រកបដោយការទទួលខុសត្រូវ ដើម្បីញ៉ាំងឱ្យពិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តិទៅដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here