ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ ប្រធានាធិបតីបារាំង និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។
លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបានលើកឡើងក្នុងសន្និសីទរួមគ្នា ជាមួយសម្តេចតេជោនៅទីក្រុងប៉ារីស ប្រទេសបារាំងថា ប្រទេសបារាំង រួមជាមួយប្រទេសកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។








