ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងមួយលីត្រ៤.០៥០រៀល ដែលចុះថ្លៃចំនួន៥០រៀល ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ៤.៥០០រៀល ឡើងថ្លៃចំនួន៥០រៀល សម្រាប់ការអនុវត្តតម្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូនេះ បានឱ្យដឹងថា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជានឹងត្រូវលក់នៅក្នុងតម្លៃ៤.០៥០រៀល ចំណែកប្រេងម៉ាស៊ូតនឹងត្រូវលក់ក្នុងតម្លៃ៤.៥០០រៀល។








