អគារវេជ្ជសាស្រ្តអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តInter Careសហការណ៍ជាមួយOCIC បង្កើតកម្មវិធីបរិច្ចាគឈាម

0

 ដោយៈ សហការី

ភ្នំពេញៈ សាលាអន្តរជាតិកាណាដាCIS ក្នុងទីក្រុងកោះពេជ្រ បានប្រា​រព្ធកម្មវិធីបរិច្ចាគឈាមធំមួយប្រចាំឆ្នាំ ក្រោមបានរៀបចំឡើងដោយអគារវេជ្ជសាស្រ្តអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តInter Care សហការណ៍ជាមួ យក្រុមហ៊ុនOCIC និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត ដែលជាលទ្ធផលសម្រេចបានឈាមចំណុះ១៥,៥ ​លីត្រ។

លោក Jason Harrison ប្រធានគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តInter Careបានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ទីរពេទ្យជាច្រើននៅកម្ពុជា ស្របពេលកម្ពុជាមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះទៅដល់អាយុជីវិតអ្នកជំងឺ តែត្រូវប្រឈមមុខនឹងកង្វះខាត កាលពីពេលកន្លងទៅ ដោយសារតែវិបត្តិជំងឺកូវីដ ១៩។

លោកបន្តថា “កង្វះខាតឈាម បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺជាច្រើននៅតាមមន្ទីរពេទ្យលើផ្ទៃប្រទេស ដែលត្រូវការឈាមជាចាំ​បាច់ ដើម្បីបន្តរស់រានមានជីវីត”។

លោក Jason Harrison បន្ថែមទៀតថា តាមរយៈការខិតខំប្រឹងប្រែង រៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ដែលមានកិច្ចសហការណ៍យ៉ាងជិតស្និតជាមួយ មហាគ្រួសារកាណាឌីយ៉ា និងរដ្ឋាភិបាលកម្ពុជា យើងមានក្ដីសង្ឃឹមយ៉ាងមុតម៉ាំថា ឆ្នាំនេះការរៀបចំកម្មវិធីបរិច្ចាគឈាមសម្រាប់បុណ្យណូអែល (Give Blood for Christmas) នឹងឆ្លើយតបទៅដល់សេចក្ដីត្រូវការបច្ចុប្បន្ន ប្រកបដោយនិរន្តរភាព និងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខ។ កម្មវិធីនេះ បានរួមចំណែកលើកទឹកចិត្ត បុគ្គលិកគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមជួយដល់សង្គមកម្ពុជា ក៏ដូចជាបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរ បានយល់ដឹង និងសម្រេចចិត្តបរិច្ចាគឈាមផងដែរ។

ទន្ទឹមគ្នានោះ លោកស្រី លឹម លីជិន នាយិការនៃក្រុមហ៊ុន OCIC និងក្រុមហ៊ុនមេហ្គាអាសិត មេនេចមេន បានបង្ហាញចំណាប់អារម្មណ៍ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបរិច្ចាគឈាម ដើម្បីជួយទៅដល់សហគមន៍របស់យើង ដែលកំពុងត្រូវការឈាមក្នុងការសង្គ្រោះអាយុជីវិត។ លោកស្រីបន្ថែមថា យើងពិតជាមានមទោនភាព ដែលអគារវេជ្ជសាស្រ្តអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ សហការណ៍ជាមួយ ម​ជ្ឍមណ្ឌលជាតិផ្ដល់ឈាម​ ក្នុងការផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើង ហើយក្រុមហ៊ុន OCIC និង Mega Asset Management ក៏ដូចជា ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត នឹងបន្តជួយ និងគាំទ្រយ៉ាងពេញទំហឹង ដើម្បីជួយទៅដល់សង្គមកម្ពុជាបន្តទៀត តាមដែលអាចធ្វើទៅបាន។

OCIC​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំ និងឈានមុខគេនៅកម្ពុជា ដោយមានទំហំវិនិយោគ និងគម្រោងជាច្រើន។ OCIC មានជំនាញក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ទីក្រុងរណប គ្រប់គ្រងអចលនទ្រព្យ និងផ្សេងៗទៀតជាច្រើន ដោយក្នុងនោះមានគម្រោងធំៗ ដែលមហាជនបានស្គាល់ រួមមាន គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោងកោះពេជ្រ គម្រោងទីក្រុងរណបកោះនរា គម្រោងទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here