លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ានឹងអញ្ជើញបើកការដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រនៅលើភ្នំបូកគោនាថ្ងៃទី៤មករាខាងមុខនេះ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងអញ្ជើញបើកការដ្ឋានសាងសង់ពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពលោក នៅថ្ងៃទី៤ មករា ឆ្នាំ២០២៣ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ានឹងអញ្ជើញចូលរួម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ពុទ្ឋបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះគិតចាប់តាំងពីបល្លាំងខាងក្រោម រហូតដល់ចុងកេសារបស់ពុទ្ឋបដិមា។ អ្នកឧកញ៉ាបានបន្តថា ពុទ្ឋបដិមាដ៏ធំនេះ នឹងចំណាយរយៈពេលសាងសង់ចំនួន៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយប្រាក់​ចន្លោះពី៣០ទៅ៤០លានដុល្លារអាមេរិក។

អ្នកឧកញ៉ាបានបន្តថា អ្នកឧកញ៉ាសុខ គង់បានបន្តថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែ លនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here