ដោយៈ សុផារី
ព្រះសីហនុៈ កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានស្វាគមន៍នាវាទេសចរណ៍លំដាប់អន្តរជាតិខ្នាតយក្សមួយ ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌ ឱ្យចូលចតនៅកំពង់ផែ ដើម្បីទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ។

នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ អន្តរជាតិខេត្តព្រះសីហនុបានឱ្យដឹងថានាវាទេសចរណ៍មួយគ្រឿង នេះមាននាវិកសរុបចំនួន៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ចំនួន៥០សញ្ជាតិ និងមានភ្ញៀវសរុបចំនួន៣៩៥នាក់ (ស្រី២០០)។ នាវានេះឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ២១០,៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក៦,៧ម៉ែត្រ។
នាវានេះបានធ្វើដំណើរពីប្រទេសថៃ ហើយបានចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ។ វានាវាប្រណីតមួយ ក្នុងចំណោមនាវាប្រណីតបំផុត ដែលធ្វើដំណើរតាមសមុទ្រពាណិជ្ជកម្មSeabourn Encore របស់ក្រុមហ៊ុនអាមេរិកខាងជើង Seabourn Cruise Line។
នេះជានាវាទេសចរណ៍បរទេសដំបូង ដែលបានចូលចតកំពង់ផែក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីខកខានមួយរយៈពេល ដោយសារវិបត្តិជំងឺកូវីដ១៩។ នាវាទេសចរណ៍ SEABOURN ENCORE នេះនឹងបន្តដំណើរចាកចេញឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕