វិស័យលំនៅដ្ឋាននិងទេសចរណ៍កម្ពុជាបង្ហាញសញ្ញានៃការងើប ឡើងវិញនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: វិស័យឧស្សាហកម្ម​ទេសចរណ៍ និង​លំនៅដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ ​នៅ​ឆ្នាំ​២០២៣នេះ។ នេះ​បើ​តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន+៣។

លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់អង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់(AMRO) បានមានប្រសាសន៍ថា ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា ទំនងជាប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារតែការធ្លាក់ចុះនៃទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន។

លោកបានអះអាងថា “កម្ពុជា​ជា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ដ៏​សំខាន់ ទៅ​កាន់អាមេរិក និង​អឺរ៉ុប។  ទោះ​ជា​យ៉ាង​ណាក្តី ដោយ​សារ​មានការ​ធ្លាក់​ចុះ​នៅ​តំបន់​ទាំង​នោះ ឧស្សាហកម្ម​កាត់​ដេរ​របស់​កម្ពុជា ​នឹង​ទទួល​រង​ផល​ប៉ះពាល់ផងដែរ”។

លោកបានចង្អុលបង្ហាញថា “ទោះជាយ៉ាងនេះក្តី កម្ពុជាត្រូវបានគេរំពឹងថា នឹងអាចទូទាត់បញ្ហាទាំងនេះ ដោយសារតែការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងលំនៅដ្ឋាន”។លោក​បន្ត​ថា​“ដោយ​សារ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ក្នុងប្រទេស​ចិន វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​កំពុង​ទទួល​បាន​ការ​ជំរុញ​យ៉ាង​ខ្លាំង”។

យើងរំពឹងថាវិស័យទេសចរណ៍នឹងងើបឡើងវិញ នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣នេះ ហើយវានឹងជួយទូទាត់ការធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ។

លោកបន្ថែមថា “យើងមានក្តីសង្ឃឹម ចំពោះឧស្សាហកម្មលំនៅដ្ឋាន ដែលកំពុងវិលត្រលប់មកវិញម្តងទៀត ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ”។

យោងតាមការសិក្សារបស់ក្រសួងរៀបំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨០ម៉ឺនខ្នង ននៅចន្លោះឆ្នាំ២០១៥ ២០៣០ ខណៈអ្នកជំនាញនានាមើលឃើញថា កំណើនប្រជាជនវ័យក្មេងកំពុងជួយដល់វិស័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here