ដោយ៖ សុផារី
កោះកុង៖ ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រ និងមានកោះដ៏ស្រស់ស្អាតជាច្រើនកន្លែង។ នៅខេត្តមានកោះតូចធំសរុបចំនួន៣៥ ហើយក្នុងនោះមានកោះចំនួន១៩ ដែលទទួលបានគម្រោងវិនិយោគ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣កន្លងមកថា នៅក្នុងខេត្តកោះកុងមានកោះតូចធំចំនួន៣៥ ក្នុងនោះមាន០៩ កោះដែលមានផ្កាថ្ម និង១៧ កោះត្រូវបានវិនិយោគដោយក្រុមហ៊ុនចំនួន០៩។

ឆ្នេរនេសាទក្នុងខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ដែលសក្តិសមបំផុតសម្រាប់ការអភិវឌ្ឍជាទីកំសាន្តដ៏រម្យនា។

ក្រៅពីគម្រោងអភិវឌ្ឍន៍ និងវិនិយោគលើទេសចរណ៍ទាំងនោះ ខេត្តកោះគុងក៏មានគម្រោងអភិវឌ្ឍព្រលានយន្តហោះធំមួយ ដែលបាន និងកំពុងលេចរូបរាងឡើង នៅក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ដែលជាផ្នែកមួយ រួមចំណែកទាក់ទាញទេសចរ និងវិនិយោិនមកកាន់ខេត្តកោះកុងកាន់តែច្រើនបន្ថែមទៀត៕







