ក្រុមហ៊ុន Tesla គ្រោងបោះទុន៣,៦ពាន់លានដុល្លារដើម្បីពង្រីករោងចក្រនៅរដ្ឋNevada

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Tesla គ្រោងបោះទុនវិនិយោគជាង៣,៦ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រផលិត នៅរដ្ឋ Nevada ជាមួយនឹងរោងចក្រថ្មីចំនួន២ ដែលរោងចក្រទី១សម្រាប់ផលិតរថយន្តដឹកទំនិញអគ្គិសនី។

រោងចក្រផ្សេងទៀតនឹងផលិតកោសិកាថ្មអាគុយថ្មីហៅថា “៤៦៨០” និងមានសមត្ថភាពផលិតថ្មគ្រប់គ្រាន់ សម្រាប់រថយន្តធុនស្រាលចំនួន២លានគ្រឿងក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្សប្រហែល៣.០០០នាក់ផងដែរ។

អគារ ដែលមានស្រាប់របស់ក្រុមហ៊ុនដែលដឹកនាំដោយ លោក Elon Musk នៅក្នុងទីក្រុង Sparks ផលិតអាគុយលីចូម-អ៊ីយ៉ុង គ្រឿងបន្លាស់រថយន្ត និងផលិតផលផ្សេងទៀតដូចជា Powerwall ដែលជាប្រព័ន្ធបម្រុងទុកថាមពលសម្រាប់អ្នកប្រើប្រាស់។

ប្រធានក្រុមហ៊ុន Tesla លោក Robyn Denholm ធ្លាប់បានមានប្រសាសន៍ កាលពីខែវិច្ឆិកា ថា ក្រុមហ៊ុន Tesla អាចនឹងផលិតរថយន្ត 100 Semis ក្នុងឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញពីតួលេខណាមួយ នៅក្នុងរបាយការណ៍ផលិតកម្ម នាត្រីមាសទី៤របស់ខ្លួននោះទេ។

លោក Musk បានមានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្ត EV មួយនេះ មានគោលបំណងផលិតរថយន្តចំនួន៥០.០០០គ្រឿង ក្នុងឆ្នាំ២០២៤។

ចំណែក ក្រុមហ៊ុន PepsiCo គ្រោងនឹងដាក់ឱ្យដំណើរការរថយន្ត 100 Semis នៅឆ្នាំ២០២៣។ អតិថិជនផ្សេងទៀតសម្រាប់ឡានដឹកទំនិញនេះ រួមមាន ក្រុមហ៊ុនផលិតស្រាបៀរ Anheuser-Busch ក្រុមហ៊ុន United Parcel Service និងក្រុមហ៊ុនWalmart ។

Semi នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមហ៊ុន Daimler’s Freightliner ក្រុមហ៊ុន Volvo និង ក្រុមហ៊ុន Nikola Corp ដែលបានដាក់ចេញនូវរថយន្តដឹកទំនិញដើរ ដោយថ្មអាគុយផ្ទាល់ខ្លួនរបស់ពួកគេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here