ដោយគង់ សូរិយា
ភ្នំពេញ: ផ្សារបន្លែនៅផ្សារដើម”គ”ក្រុងភ្នំពេញ នឹងត្រូវរើទៅកាន់ផ្សារផ្គង់ផ្គង់បន្លែ និងផ្លែឈើនៅលើបឹងតាមោឃវិញនាពេលអនាគត។ នេះបើតាមការឲ្យដឹងពីសេចក្តីជូនដំណឹងមួយរបស់ទីស្តីកាគណរដ្ឋមន្រ្តី។
យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី លេខ៨២៧ សជណ ចុះថ្ងៃទី២ សីហាឆ្នាំ២០១៨កន្លងមក និងចុះហត្ថលេខាដោយលោកប៊ុន អ៊ុយ ដែលមានកម្មវត្ថុថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមផឃ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត និងអនុញ្ញាត្តរើផ្សារបន្លែពីផ្សារដើមគ ទៅកាន់ផ្សារថ្មីនឹងបឹកតាមោឃវិញ។
បឹងតាមោឃជាបឹងធំមួយស្ថិតនៅភាគខាងលិច ឆៀងខាងជើងរាជធានីភ្នំពេញ ដែលបានដើរតួនាទីជាផ្នែកមួយ នៃការរំដោះទឹកជំនន់ចេញពីក្រុងភ្នំពេញ និងជាបឹងមួយដែលរួមចំណែកទប់ស្កាត់ទឹកជំនន់ ដែលអាចជន់លិចរាជធានីភ្នំពេញផងដែរ។
បឹងនេះស្ថិតនៅក្នុងផ្នែកមួយនៃរាជធានីភ្នំពេញ ស្រុកពញ្ញាឮ ស្រុកឧត្តុង និងស្រុកអង្គស្នួល ខេត្តកណ្តាល។







