ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki គ្រោងបោះទុន៣៥ពាន់លានដុល្លារដើម្បីផលិតរថយន្តអគ្គិសនី

0

ដោយ: គង់ លាងហួរ
ក្រុងតូក្យូ: ក្រុមហ៊ុន Suzuki Motor Corp គ្រោះបោះទុនវិនិយោគ៤,៥ពាន់ពាន់លានយ៉េន(៣៤,៨ពាន់លានដុល្លារ)នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការចំណាយដើមទុនដើម្បីបង្កើតរថយន្តអគ្គិសនី (EVs)។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះគ្រោងបោះទុនវិនិយោគចំនួន២ពាន់ពាន់លានយ៉េន ក្នុងប្រព័ន្ធអគ្គិសនី និងបច្ចេកវិជ្ជាបើកបរដោយស្វ័យប្រវត្តិ និងបែងចែកថវិកា២,៥ពាន់ពាន់លានយ៉េនទៀតសម្រាប់សាងសង់រោងចក្រថាមពលថ្មសាក(EV) និងរោងចក្រថាមពលកកើតឡើងវិញ។

ការប្រកាសរបស់ក្រុមហ៊ុន Suzuki ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត បានដាក់ចេញនូវគោលដៅស្រដៀងគ្នានេះ ដើម្បីធ្វើឱ្យតាមទាន់គូប្រជែងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងទីផ្សារថាមពលថ្ម សាក(EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន Suzuki បានប្រកាសថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់រថយន្ត EV ដើរដោយថាមពលថ្មដំបូង រួមទាំងរថយន្តស្ព័រខ្នាតតូច និងរថយន្តខ្នាតតូច“kei” នៅក្នុងប្រទេសជប៉ុន ក្នុងឆ្នាំសារពើពន្ធ២០២៣។

ជាមួយនឹងអតិថិជន ដែលគិតគូរពីតម្លៃនៅក្នុងចិត្ត លោក Toshihiro Suzuki ប្រធានក្រុមហ៊ុន Suzuki បានមានប្រសាសន៍ថា“លោកចង់លក់រថយន្ត១គ្រឿងក្នុងតម្លៃ១លានយ៉េន”។

ក្រុមហ៊ុន Suzuki គ្រោងដាក់លក់រថយន្ត EV នៅអឺរ៉ុប និងឥណ្ឌា ព្រមទាំងលក់ម៉ូតូអគ្គិសនីប្រើប្រាស់ថ្មដំបូងរបស់ខ្លួន នៅទូទាំងពិភពលោក នៅឆ្នាំបន្ទាប់។

ក្រុមហ៊ុននេះគ្រោងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនរថយន្តខ្នាតយក្ស Toyota Motor Corp ដើម្បីចាប់យកចំណែកធំជាងមុននៃទីផ្សារ EV ដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌាផងដែរ។

លោក Toshihiro Suzuki បានថ្លែង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ខែ​មករានេះ ថា“ក្រុមហ៊ុន Suzuki គ្រោងនឹងរៀនសូត្រពី ក្រុមហ៊ុន Toyota ពីរបៀបប្រើប្រាស់បច្ចេកវិទ្យា EV ដើម្បីបង្កើតរថយន្តអគ្គិសនីខ្នាតតូច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here