ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនកំពតស៊ីមេន ខូ អិល ធី ឌីបានសម្រេចបោះទុនជិត២២លានដុល្លារអាមេរិក លើអាជីវកម្មដីឥដ្ឋក្នុងទំហំ៦៧,១២ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិព្រៃធំ និងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងនេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ កន្លងមកថា ផែនការអាជីវកម្មនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល១៨ឆ្នាំ (២០១៨-២០៣៥) ក្នុងបរិមាណសរុប២៧៨,៧៨៧ តោន។
លោកបន្តថា “គម្រោងពីវិស័យឯកជននេះ គឺជាដៃគូដែលមិនអាចខ្វះបាន ម្យ៉ាងវិញទៀត គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងដំណើរការផលិតស៊ីម៉ងត៍ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារសំណង់ក្នុងស្រុក និងជួយជំរុញកំនើនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា”។








