អាជីវកម្ម​បោក​អ៊ុត មុខរបរ​តូច​តែ​ក៏​អាច​រកចំណូលបាន ៦០០ដុល្លារ​ក្នុង១ខែ​ដែរ

0

ដោយ វិ​ន វិទ្យា

ភ្នំពេញ៖ មើលរូប​ភា​ពី​ក្រៅ​ការងារ​លើ​អាជីវកម្ម​បោក​អ៊ុត​សម្លៀកបំពាក់ ហាក់​មិនសូវ​ធំដុំ​ប៉ុន្មាន​ទេ តែ​ការពិត​មុខរបរ​នេះ​អាច​រកចំណូលបាន៦០០ដុល្លារ​ក្នុង​មួយខែ​ដែរ សំរាប់​ការធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​តូច​មួយ ហើយ​ចំណូល​នេះ​មិន​គិតពី​អាជីវកម្ម​មាន​លក្ខណៈ​ធំ​នោះទេ។

លោកស្រី ឃិត សុភ័ក្ត្រ អាជីវករ​បោកគក់​នៅក្នុង​បូរី​ពិភពថ្មី​កំបូល​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៦ មករា​នេះ​ថា ដោយសារ​មិន​ចង់​ធ្វើការ​ឱ្យគេ ព្រោះ​មិនមាន​អ្នក​មើ​កកូន​ជំនួស​នៅផ្ទះ អ្នកស្រី​បានសម្រេច​ចិត្ត បើក​អាជីវកម្ម​បោកគក់​លក្ខ​ណៈ​គ្រួសារ នៅផ្ទះ​ខ្លួនឯង​ផ្ទាល់​កាលពី​អំឡុង២ឆ្នាំមុន ហើយ​នៅក្នុង​ដំណាក់កាល​ដំបូង​នោះ មិនទាន់មាន​អតិថិជន​ច្រើន​នៅឡើយ​ទេ​ដោយ​ភាគច្រើន ជា​អ្នក​ជាប់​ផ្ទះ​ភូមិ​ផង​របង​ជាមួយ មក​បោកគក់​ជាប្រចាំ​ពិសេស​សំបូរ​ម៉ូយ​នៅ​រៀងរាល់ថ្ងៃ​សៅរ​និង​ថ្ងៃអាទិត្យ។

ទោះជា​ឧស្សាហកម្ម​របស់លោក​ស្រី មិនបាន​ទិញ​ពាណិជ្ជសញ្ញា​ឬ​សិ​ទ្ឋ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ណា​មាន​ស្តង់ដារ​ក៏ដោយ ប៉ុន្តែ​ដោយ​ឈរលើ​គុណភាព​បោក​ស្អាត ប្រើ​ទឹក​ថ្នាំ​ក្រអូប​ល្អ រួមទាំង​តម្លៃ​សមរម្យ​មិន​ថ្លៃ​ដូច​ហាង​មាន (Franchise) ផង​នោះ បានធ្វើឱ្យ​អតិថិជន​យក​សម្លៀកបំពាក់ មក​បោក​កាន់តែច្រើនឡើងៗ រហូត​បោក​សឹង​មិនទាន់​ឱ្យ​អតិថិជន​ទៀតផង ហើយក៏​បានសម្រេច​ជួល ក្មេង​មកជួយ​ការងារ​បោកគក់​បន្ថែមទៀត ទើប​អាច​អាច​បោក​ទាន់​កា​រក​ម្ម៉​ង់​ទៅតាម​ពេលវេលា​របស់​អតិថិជន។

លោកស្រី​ឃិត សុភ​ក្រ បាន​បញ្ជាក់ថា “ការងារ​បោកគក់​នៅផ្ទះ​ដោយ​ខ្លួនឯង​ហាក់​មានការ​នឿយហត់​ប​ន្តិ​ច ប៉ុន្តែ​ទទួលបាន​ចំណូល​ខ្ពស់​មិន​ចាញ់​ធ្វើ​ការយក​ប្រាក់ខែ នៅតាម​ក្រុមហ៊ុន​ឬ​រោងចក្រ​កាត់ដេរ ដែល​អាច​រកចំណូលបាន​ត្រឹម២០០ទៅ៣០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ គិត​ទៅលើ​ចំណាយ​ចាយវាយ​ប្រចាំថ្ងៃ មិនបាន​សល់​ប្រាក់​ប៉ុ​ន្មា​នោះទេ។

លោកស្រី​បន្តថា “ចំណែក​ការងារ​បោកគក់​របស់លោក​ស្រី​ផ្ទាល់​វិញ អាច​រកប្រាក់​បាន​ចន្លោះ​ពី១៥ទៅ២៥ដុល្លារ​ក្នុង​មួយថ្ងៃ ឬ​លើសពីនេះ​ទៅតាម​អតិថិជន​ទិញ​ឬ​ច្រើន ហើយ​បើ​គិត​ជា​មធ្យម​មួយថ្ងៃ រកបាន​ចំណូល​ត្រឹម២០ដុល្លារ​មួយខែ ក៍​អាច​រកចំណូលបាន​ប្រមាណ​ជា៦០០ដុល្លារ​ដែរ​ក្នុង​មួយខែ។

អ្វីដែល​ពិសេស​នោះ​ការបើក​អាជីវ​ប្រភេទ​នេះ មាន​ទំនេរ​មើល​ការខុសត្រូវ​កូន​នៅផ្ទះ មាន​ពេលទំនេរ​ដាំ​ស្ល​ហូបចុក​ជាមួយ​ក្រុម​ម​គ្រួសារ​ទៀតផង បើសិន​ធ្វើការ​តាម​ក្រុមហ៊ុន​ឯកជន ឬ​រោងចក្រ​កាត់ដេរ​វិញ​នោះ​ពិតជា​មិនអាច​មើល​កូន​បាន​នោះទេ។

ចំណែក​លោក លាង លឹម​គន់ អតិថិជន​បោកគក់​នៅ​ទីតាំង​ខាងលើ​បាន​មានប្រសាសន៍​ទទួលស្គាល់​ថា ដោយសារ​ការងារ​ក្រុមហ៊ុន​រវល់​ច្រើន និង​ហត់នឿយ​ផង​នោះបាន​ធ្វើឱ្យ​គ្រួសារ​របស់គាត់ មិន​បោកគក់​នៅផ្ទះ​ខ្លួនឯង​នោះទេ។ លោក​ទុកពេល​ថ្ងៃអាទិត្យ​មួយថ្ងៃ​ដើម្បី​សម្រាក ឬ​ដើរ​លំហែរ​កាយ​ម្តងម្កាល ដូច្នេះ​មានតែ​ចំណាយ​ប្រាក់ខ្លះៗយក​សម្លៀកបំពាក់​ទៅឱ្យគេ​បោក​ជំនួស។

សម្រាប់​គ្រួសារ​លោក​ដែលមាន​កូនតូច​ពីរ​នាក់​ផង​នោះ ត្រូវ​ចំណាយ​ប្រា​ក់ជាង២ម៉ឺន​រៀល​ជា​រៀងរាល់​សប្តាហ៍ សម្រាប់​ការយក​សម្លៀកបំពាក់​ទៅឱ្យគេ​បោក​ជំនួស​នោះ។ លោក​ថា ចំ​នួ​នេះ​មិន​ច្រើន​នោះទេ សម្រាប់​អ្នកមាន​ការងារ​ធ្វើ​ទាំង​ប្តី ទាំង​ប្រព​ន្ឋ​ដូច្នេះ​មានតែ​ចំណាយ​ប្រាក់ខ្លះៗ យក​ខោអាវ​ទៅឱ្យគេ​បោក ដើម្បី​ទុកពេល​សម្រាក​ពី​ការងារ​ឱ្យបាន​ពេញ​មួយថ្ងៃ ទុក​កម្លាំង​ចូលធ្វើការ​សប្តាហ៍​បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here