ដោយ: គង់ លាងហួរ
ហ្សឺណែវៈ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងនៅក្នុងរបាយការណ៍ស្ថិតិ និងទស្សនវិស័យពាណិជ្ជកម្ម ប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំ២០២៣នេះ នឹងថយចុះមកត្រឹម១,៧ភាគរយ។
ដោយ: គង់ លាងហួរ
ហ្សឺណែវៈ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងនៅក្នុងរបាយការណ៍ស្ថិតិ និងទស្សនវិស័យពាណិជ្ជកម្ម ប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំ២០២៣នេះ នឹងថយចុះមកត្រឹម១,៧ភាគរយ។
របាយការណ៍បានបន្តថា ទំហំពាណិជ្ជកម្មទំនិញពិភពលោកត្រូវបានរងគ្រោះ ដោយឥទ្ធិពលនៃសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន អតិផរណាហក់ឡើងខ្ពស់ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែង និងភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុ។
ទោះជាយ៉ាងនេះក្តី ការព្យាករណ៍សម្រាប់កំណើនពាណិជ្ជកម្មនៅឆ្នាំនេះ គឺកើនឡើងពីការប៉ាន់ប្រមាណពីមុន១ភាគរយ កាលពីខែតុលាឆ្នាំ២០២២ ដោយសារការកែសម្រួលវិធានការកូវីដរបស់ប្រទេ សចិន គឺជាកត្តាសំខាន់មួយ។
របាយការណ៍នោះបញ្ជាក់ថា ការបើកប្រទេសចិនឡើងវិញត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ពាណិជ្ជកម្មអន្តរជាតិ។
ទន្ទឹមនឹងនោះ ការព្យាករណ៍សម្រាប់កំណើនពាណិជ្ជកម្ម និង GDP នៅឆ្នាំ២០២៣នេះ គឺទាបជាងមធ្យមភាគ សម្រាប់រយៈពេល១២ឆ្នាំកន្លងមកគឺ២,៦ភាគរយ និង២,៧ភាគរយរៀងៗគ្នា។
លោក Ralph Ossa ប្រធានសេដ្ឋវិទូ WTO បានមានប្រសា សន៍ថា “ផលប៉ះពាល់ដ៏យូរអង្វែងនៃជំងឺកូវីដ និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ គឺជាកត្តាចម្បងដែលជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងទិន្នផលនៅឆ្នាំ២០២២ ហើយនេះទំនងជាករណីសម្រាប់ឆ្នាំ២០២៣ផងដែរ”។
លោកបានមានប្រសាសន៍ថា “ការដំឡើងអត្រាការប្រាក់ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ក៏បានបង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធធនាគារ ដែលអាចនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុកាន់តែទូលំទូលាយ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យ”។
លោកបានបន្ថែមថា “រដ្ឋាភិបាល និងនិយតករត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យហិរញ្ញវត្ថុទាំងនេះ និងហានិភ័យផ្សេងទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”៕