ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងការស្ទង់មតិថ្មីមួយបានបង្ហាញថា ទីក្រុងហុងកុង បានធ្លាក់ពីក្រោយគូប្រជែងសិង្ហបុរី ក្នុងចំណាត់ថ្នាក់នៃទីក្រុងដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេនៅលើពិភពលោក។
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងការស្ទង់មតិថ្មីមួយបានបង្ហាញថា ទីក្រុងហុងកុង បានធ្លាក់ពីក្រោយគូប្រជែងសិង្ហបុរី ក្នុងចំណាត់ថ្នាក់នៃទីក្រុងដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេនៅលើពិភពលោក។
ចំនួនមហាសេដ្ឋីដុល្លារអាមេរិក នៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះ២៧% មកនៅត្រឹម១២៩.៥០០នាក់ ចន្លោះឆ្នាំ២០១២ និងឆ្នាំ២០២២ ខណៈតួលេខមហាសេដ្ឋីនៅសិង្ហបុរី បានកើនឡើង៤០% ។ នេះបើយោងតាមបញ្ជីដែលបានចេញផ្សាយដោយក្រុមហ៊ុន ចំណាកស្រុកវិនិយោគ Henley & Partners ។
បច្ចុប្បន្ន ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី៧ នៅទូទាំងពិភពលោក ដោយស្ថិតនៅពីក្រោមប្រទេសសិង្ហបុរី ចំនួន២ចំណាត់ថ្នាក់។
ការរឹតបន្តឹងដ៏តឹងរ៉ឹងរបស់ទីក្រុងប៉េកាំង លើទីក្រុងហុងកុងបានជំរុញឲ្យមានការហូរចេញនៃទ្រព្យសម្បត្តិ និងការរីកចម្រើននៃការិ យាល័យគ្រួសារ ទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗទៀត។
របាយការណ៍របស់ក្រុមហ៊ុន Henley បានបង្ហាញថា ទីក្រុងញូវយ៉ក គឺជាបណ្តុំរបស់មនុស្សជាច្រើន ដែលមានទ្រព្យសម្បត្តិវិនិយោគយ៉ាងហោចណាស់១លានដុល្លារ ជាមួយនឹងតំបន់ឆ្នេរសមុទ្រ (សាន់ហ្វ្រាន់ស៊ីស្កូ និងស៊ីលីខនវ៉ាឡី) និងរដ្ឋឡូសអេនជឺលេស ក៏ជាស្ថិតក្នុងចំណាត់ថ្នាក់កំពូលផងដែរ។
ចំណែក ទីក្រុងឡុងដ៍បានធ្លាក់ មកនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាង ខណៈទីក្រុងតូក្យូបានធ្លាក់មកនៅចំណាត់ថ្នាក់លេខ២។
លោក Juerg Steffen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Henley & Partners បានមានប្រសាសន៍ថា “ទីក្រុងភាគច្រើនដែលឈរនៅលំដាប់កំពូល គឺស្ថិតនៅក្នុងប្រទេស ដែលមានកម្មវិធីជំនួយក្នុងការធ្វើចំណាកស្រុកនៃមូលនិធិ និងលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេស ដែលជាថ្នូរទៅនឹងសិទ្ធិលំនៅដ្ឋាន ឬសិទ្ធិជាពលរដ្ឋ”៕