សិង្ហបុរីឈ្នះវ៉ាដាច់ចំណាត់ថ្នាក់ទីក្រុងហុងកុងជាបណ្តុំនៃមហាសេដ្ឋីច្រើនលំដាប់ទី៥លើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងការស្ទង់មតិថ្មីមួយបានបង្ហាញថា ទីក្រុងហុងកុង បានធ្លាក់ពីក្រោយគូប្រជែងសិង្ហបុរី ក្នុងចំណាត់ថ្នាក់នៃទីក្រុងដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេនៅលើពិភពលោក។

ចំនួនមហាសេដ្ឋីដុល្លារអាមេរិក នៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះ២៧% មកនៅត្រឹម១២៩.៥០០នាក់ ចន្លោះឆ្នាំ២០១២ និងឆ្នាំ២០២២ ខណៈតួលេខមហាសេដ្ឋីនៅសិង្ហបុរី បានកើនឡើង៤០% ។ នេះបើយោងតាមបញ្ជីដែលបានចេញផ្សាយដោយក្រុមហ៊ុន ចំណាកស្រុកវិនិយោគ Henley & Partners ។

បច្ចុប្បន្ន ទីក្រុងហុងកុងជាប់​ចំណាត់​ថ្នាក់​ទី​៧ នៅ​ទូទាំង​ពិភពលោក ដោយ​ស្ថិតនៅ​ពីក្រោម​ប្រទេស​សិង្ហបុរី ចំនួន២ចំណាត់ថ្នាក់។

ការ​រឹតបន្តឹងដ៏តឹងរ៉ឹង​របស់​ទីក្រុង​ប៉េកាំង ​លើ​ទីក្រុង​ហុងកុង​បាន​ជំរុញ​ឲ្យ​មាន​ការ​ហូរ​ចេញ​នៃ​ទ្រព្យ​សម្បត្តិ និង​ការ​រីក​ចម្រើន​នៃការិ យាល័យ​គ្រួសារ​ ទៅ​កាន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្សេង​ៗទៀត។

របាយការណ៍របស់ក្រុមហ៊ុន Henley បានបង្ហាញថា ទីក្រុងញូវយ៉ក គឺជាបណ្តុំរបស់មនុស្សជាច្រើន ដែលមានទ្រព្យសម្បត្តិវិនិយោគយ៉ាងហោចណាស់១លានដុល្លារ ជាមួយនឹងតំបន់ឆ្នេរសមុទ្រ (សាន់ហ្វ្រាន់ស៊ីស្កូ និងស៊ីលីខនវ៉ាឡី) និងរដ្ឋឡូសអេនជឺលេស ក៏ជាស្ថិតក្នុងចំណាត់ថ្នាក់កំពូលផងដែរ។

ចំណែក ទីក្រុង​ឡុងដ៍​បានធ្លាក់​ មក​នៅចំណាត់ថ្នាក់លេខ​៤​ក្នុង​តារាង ខណៈ​ទីក្រុង​តូក្យូ​បានធ្លាក់​មក​នៅចំណាត់ថ្នាក់លេខ​២។

លោក Juerg Steffen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Henley & Partners បានមានប្រសាសន៍ថា “ទីក្រុងភាគច្រើនដែលឈរនៅលំដាប់កំពូល គឺស្ថិតនៅក្នុងប្រទេស ដែលមានកម្មវិធីជំនួយក្នុងការធ្វើចំណាកស្រុកនៃមូលនិធិ និងលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេស ដែលជាថ្នូរទៅនឹងសិទ្ធិលំនៅដ្ឋាន ឬសិទ្ធិជាពលរដ្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here