ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូល របស់ប្រទេសចិនបានអនុម័ត គម្រោងវិនិយោគទ្រព្យសកម្មថេរ (FAI) ចំនួន៤២ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
យោងតាមការចេញផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងទៀតថា គម្រោងទាំង៤២នោះ មានទុនវិនិយោគរួមគ្នា សរុបចំនួន២៨០,៣ពាន់លានយ័ន (ប្រហែល៤១,២២ពាន់លានដុល្លារ) ។
-->
គម្រោងទាំងនោះជាចម្បង ស្ថិតនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ថាមពល និងការរក្សាទឹក។ នេះបើយោងតាមការឱ្យដឹងពីគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។
យោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការវិនិយោគទ្រព្យសកម្មថេរ ដែលជាកត្តាជំរុញដ៏សំខាន់មួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានប្រកាសពីកំណើនស្ថិរភាព៥,១ភាគរយ នៅក្នុងអំឡុងខែមករា ដល់ខែមីនា។
FAI រួមបញ្ចូលដើមទុន ដែលបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ គ្រឿងចក្រ និងទ្រព្យសម្បត្តិរូបវន្តផ្សេងទៀត។
ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិន វាស់វែងការផ្លាស់ប្តូរការចំណាយសរុប លើការវិនិយោគទុនមិនមែនជនបទ ដូចជារោងចក្រ ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងអចលនទ្រព្យ៕
